ពិតទេ? ល្បីថាសមាជិកក្រុម T-ara កំពុងទាក់ទងជាមួយកីឡាករបាល់ទាត់ល្បីម្នាក់! - TrueID

ពិតទេ? ល្បីថាសមាជិកក្រុម T-ara កំពុងទាក់ទងជាមួយកីឡាករបាល់ទាត់ល្បីម្នាក់!

January 3, 2022

កូរ៉េខាងត្បូង៖ ជាការពិតណាស់ Dispatch មានទំនៀមទម្លាប់ប្រចាំឆ្នាំមួយ ដែលពួកគេបានបង្ហាញពីតារាល្បីៗមួយគូដែលបានណាត់ជួបដោយសម្ងាត់ ហើយនៅឆ្នាំនេះ គូស្នេហ៍ឆ្នាំថ្មីសម្រាប់ឆ្នាំ ២០២២ ត្រូវបានប្រកាសថាជា Hyomin សមាជិកក្រុម T-ARA និងកីឡាករបាល់ទាត់ Hwang Ui Jo

Hyomin និង Hwang Ui Jo
Hyomin និង Hwang Ui Jo

យោងតាម ​​Dispatch ថាបានបង្ហាញថាពួកគេបានទាក់ទងគ្នា រយៈពេលជាង ៣ខែមកហើយ ថែមរកឃើញថាកាលពីចុងឆ្នាំ២០២១ ពួកគេនៅជាមួយគ្នានៅប្រទេសស្វីស នៅមុខសណ្ឋាគារប្រណិតមួយ នៅកណ្តាលទីក្រុង Basel ​ហើយបើយោងតាមរបាយការណ៍ផ្តាច់មុខដោយ Sports Chosun បានឲ្យដឹងថា Hyomin និង Hwang Ui Jo បច្ចុប្បន្នកំពុងតែ​ចាប់​ផ្តើម​ទាក់ទងមើលចិត្តគ្នា​ កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ។

Hyomin និង Hwang Ui Jo
Hyomin និង Hwang Ui Jo

មកទល់ពេលនេះ អ្នកតំណាងទីភ្នាក់ងាររបស់Hyominនិង Hwang Ui Jo បាននិយាយថា អ្នកទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃទំនាក់ទំនងរបស់ពួកគេនិងស្ថិតនៅដំណាក់កាលស្វែងយល់ចិត្តដដែល៕

Hyomin និង Hwang Ui Jo
Hyomin និង Hwang Ui Jo

ប្រភព ៖ Allkpop &Koreaboo

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...