កូរ៉េខាងត្បូង ៖ យោងតាមរបាយការណ៍ផ្តាច់មុខពីOsen បានឲ្យដឹងថា Sandara Park នឹងចុះហត្ថលេខាលើកុងត្រាថ្មី ជាមួយក្រុមហ៊ុនAbyss Company ហេតុផល គឺព្រោះនាងនឹងជួបជុំ ជាមួយអ្នកគ្រប់គ្រងដែលបានស្គាល់នាងមុនពេលនាងចាប់ផ្តើមជាមួយក្រុម 2NE1 នៅប្រទេសហ្វីលីពីន។
បច្ចុប្បន្នក្រុមហ៊ុនដែល Sandara ចុះកុងត្រាជាមួយ គឺជាទ្រនំតារាស្រី Sunmi, GOT7‘s BamBam និង Urban Zakapa ហើយថ្មីៗនេះ Abyss បានប្រកាសថា ពួកគេនឹងចុះហត្ថលេខាជាមួយសិល្បករថ្មីប៉ុន្តែមិនបញ្ជាក់ថាជាមួយតារារូបណានោះទេ។
NEW ARTIST IS COMING
— ABYSS COMPANY (@ABYSS_COMPANY) August 31, 2021
🔗 https://t.co/VuloZMXYCt#어비스컴퍼니 #ABYSSCOMPANY pic.twitter.com/AQLlNusqaC
គួរបញ្ជាក់ផងដែរថា Sandara Park បានចូលរួមជាមួយផលិតកម្ម YG ក្នុងឆ្នាំ ២០០៤ ហើយបានបង្ហាញខ្លួនជាលើកដំបូងជាមួយ2NE1 ក្នុងឆ្នាំ ២០០៩៕
ប្រភព ៖ Koreaboo