កូរ៉េខាងត្បូង ៖ មុននេះបន្តិចក្រុមហ៊ុន YG Entertainment បានចែករំលែកបន្ថែមទាក់ទងនឹង សេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៦ ខែ មិថុនា ម្សិលមិញថា ក្នុងឱកាសអបអរខួបលើកទី ៥ ខាងមុខនេះ BLACKPINK នឹងចេញខ្សែភាពយន្ត BLACKPINK THEMOVIE ដែលជាផ្នែកដំបូងគេនៃគម្រោង «4+1 PROJECT»។
ជាក់ស្ដែង BLACKPINK THE MOVIE នេះនឹងចាប់ផ្ដើមចាក់បញ្ចាំងនៅខែ សីហា ដែលជាកាលបរិច្ឆេទស្របគ្នានឹងខែ Debutដំបូងរបស់ BLACKPINKតែម្ដង ហើយខ្សែភាពយន្តនេះនឹងចាក់បញ្ចាំងតាមរយៈ Screene CGV នៅក្នុងប្រទេសកូរ៉េនិងមានបញ្ចាំងនៅតាមរោងកុនជាង ១០០ ប្រទេសទូទាំងពិភពលោក។
គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តនេះនឹងមានរួមបញ្ចូលជាមួយ «The room ofmemories» ដែលជាអនុស្សាវរីយ៍ ការចងចាំល្អៗរបស់BLACKPINK ក្នុងរយៈពេល ៥ ឆ្នាំ «Beauty» ដែលបង្ហាញពីបុគ្គលិកលក្ខណៈប្លែកៗពីគ្នា និងមាន «Special Interview» ដោយ BLINK អាចនឹងបានទស្សនាការផ្ដល់បទសម្ភាសន៍ដែលមិនធ្លាប់បានឃើញពីមុនមកព្រមទាំងមានចម្រៀងចំនួន ៥ បទ ក្នុងការប្រគំតន្ត្រី THE SHOW និងIN YOUR AREA ដែលត្រូវបានយកមកកែសម្រួលឡើងវិញ ហើយបញ្ចូលក្នុងខ្សែភាពយន្តនេះទៀតផង៕
ប្រភព ៖ Koreaboo