ស្គមតែមានក្បាលពោះ! តោះមកដឹងពីវិធីដោះស្រាយទាំងអស់គ្នា! - TrueID

ស្គមតែមានក្បាលពោះ! តោះមកដឹងពីវិធីដោះស្រាយទាំងអស់គ្នា!

April 22, 2022

យល់ដឹង ៖ ចំពោះរាងកាយ បញ្ហាធាត់ឬស្គមវាអាចកើតឡើង ហើយបើ​អ្នក​រស់នៅ​ឲ្យ​បាន​ពេញលេញ​ដោយ​ការ​ញ៉ាំ​អាហារ​ដោយ​រីករាយ ជាពិសេស​អាហារ​ដូចជា​ម្សៅខ្លាញ់ ស្ករ បន្ថែម​ពីលើ​ការ​ធ្វើឲ្យឡើង​ទម្ងន់​ ដោយ​យើង​មិន​ដឹង​ខ្លួន​ វាក៏ជាមូលហេតុមួយនៃជំងឺផ្សេងៗដូចជាជំងឺខ្លាញ់រុំថ្លើមជាដើម។

មូលហេតុនៃខ្លាញ់ក្បាលពោះ កើតឡើង​ពី​ការ​ទទួល​ទាន​របស់​រាងកាយនិង​ការ​ប្រមូលផ្តុំ​សារធាតុចិញ្ចឹម​ខ្លាញ់​ចូល​ក្នុង​ខ្លួន​យ៉ាងច្រើន ដែលមិនអាចដុតចេញបានរាល់ថ្ងៃដូចជាអាហារ កាបូអ៊ីដ្រាត ជាតិស្ករ ដែលទទួលច្រើនពេកនឹងត្រូវបំប្លែងទៅជាខ្លាញ់ មិនត្រឹមតែធាត់ប៉ុណ្ណោះទេតែវានឹងជាប់នឹងសរីរាង្គខាងក្នុង រួមទាំងសាច់ដុំពោះ ដោយខ្លាញ់ប្រភេទនេះនឹងរឹងជាងហើយ​នឹង​រុញ​ពោះ​របស់​យើង​ឲ្យ​លេច​ចេញ​រហូត​ឃើញ​ច្បាស់ៗ។

រូ​បតំណាង
រូ​បតំណាង

បើ​អ្នក​ញ៉ាំ​តិច អ្នក​អាច​ឡើង​ខ្លាញ់​ក្នុង​ពោះមូលហេតុចម្បងនៃខ្លាញ់ក្បាលពោះ ក្រៅ​ពី​ការ​ញ៉ាំ​ច្រើន​ពេក ចំណុច​សំខាន់​មួយ​ទៀត​ស្មើ​គ្នាគឺមិនចូលចិត្តការហាត់ប្រាណ មិនចូលចិត្តធ្វើចលានា វាក៏បានរកឃើញថា ពេលខ្លះអ្នកដែលញ៉ាំតិចហើយនៅតែមានឱកាសកើតខ្លាញ់ក្បាលពោះ។

តោះមកដឹងពីវិធីសាស្រ្ត ៣ យ៉ាងដើម្បីកម្ចាត់ខ្លាញ់ក្បាលពោះ៖

១. ធ្វើលំហាត់ប្រាណបែប Cardio យ៉ាងហោចណាស់ ៣០នាទីក្នុងមួយថ្ងៃ ៣-៥ ថ្ងៃក្នុងមួយសប្តាហ៍ ជាឧទាហរណ៍ Cardioរួមមានការរត់ ការដើរលឿន ជិះកង់ ហែលទឹក រំលងខ្សែពួរ ការរាំតាមចង្វាក់ជាដើម។

រូ​បតំណាង
រូ​បតំណាង

២. ធ្វើលំហាត់ប្រាណសាច់ដុំ ដើម្បីពង្រឹងសាច់ដុំនិងបង្កើនប្រសិទ្ធភាពក្នុងលំហាត់ប្រាណបែប Cardio កាន់តែប្រសើរ ហើយប្រសិនបើអ្នកជ្រើសរើសវិធីសាស្ត្រលើកទម្ងន់ជ្រើសរើសទម្ងន់ដែលយើងអាចលើកបាន ១២ ទៅ ១៥ ដង។

៣. ការគ្រប់គ្រងរបបអាហារដើម្បីកំណត់បរិមាណថាមពលដែលទទួលបានជារៀងរាល់ថ្ងៃមិនឲ្យលើសពីអ្វីដែលរាងកាយត្រូវការ កុំឲ្យដើម្បីមានថាមពលច្រើនពេកនៅក្នុងខ្លួន ជាពិសេសពោះដូច្នេះហើយ អាហារដែលមានថាមពលខ្ពស់ ដូចជាខ្លាញ់សត្វជាដើម ព្រមទាំងម្សៅ និងស្ករដែលមិនចម្រាញ់របបអាហារសូដ្យូមខ្ពស់ និងស្រាបៀរដែលអាចបណ្តាលឲ្យហើម ធាត់ក្បាលពោះប្រាកដណាស់៕

រូ​បតំណាង
រូ​បតំណាង

ប្រភព ៖ Sanook              

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...