យល់ដឹង៖ អ្នកវិទ្យាសាស្ត្រ ដែលធ្វើការសិក្សាថ្មីមួយ បានរកឃើញហេតុផលជីវសាស្រ្តដែលយើងទទួលបានជំងឺផ្លូវដង្ហើមកាន់តែច្រើនក្នុងរដូវរងារ។ ដូច្នោះហើយវាគឺជាខ្យល់ត្រជាក់ដែលបំផ្លាញការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំដែលកើតឡើងនៅក្នុងច្រមុះ។
លោកវេជ្ជបណ្ឌិត Zara Patel អ្នកជំនាញខាងផ្នែកនេះ សាស្ត្រាចារ្យផ្នែក otolaryngology និងក្បាល ព្រមទាំងបំពង់ក បាននិយាយថា «នេះជាលើកទីមួយហើយ ដែលពួកយើងមានការពន្យល់ជីវសាស្ត្រនៅកម្រិតម៉ូលេគុលដែលពាក់ព័ន្ធនឹងធាតុមួយ នៅក្នុងការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរបស់មនុស្ស ដែលហាក់ដូចជាមានកម្រិតដោយសីតុណ្ហភាពត្រជាក់»។ នេះបើយោងតាមការវះកាត់នៅសាលាវេជ្ជសាស្ត្រ Stanford University ក្នុងរដ្ឋកាលីហ្វ័រញ៉ា។
ជាការពិត ការបន្ថយសីតុណ្ហភាពខាងក្នុងច្រមុះត្រឹម ៩ ដឺក្រេ F (5oC) វាអាចស.ម្លា.ប់ជិត ៥០% នៃកោសិកាប្រឆាំងមេរោគ និងបាក់តេរីរាប់ពាន់លាននៅក្នុងរន្ធច្រមុះរបស់យើង។ ដែលវាធ្វើឲ្យមនុស្សងាយនឹងកើតជំងឺផ្តាសាយ។
លោកវេជ្ជបណ្ឌិត Benjamin Bleier, MD នាយកស្រាវជ្រាវផ្នែក otolaryngology នៅ Massachusetts Eye and Ear និងជាសាស្ត្រាចារ្យរងនៅសាលាវេជ្ជសាស្ត្រ Harvard ក្នុងទីក្រុង Boston បាននិយាយថា «ខ្យល់ត្រជាក់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងនៃការឆ្លងមេរោគ ដោយសារតែអ្នកបានបាត់បង់ពាក់កណ្តាលនៃភាពស៊ាំរបស់អ្នក។ ដោយការធ្លាក់ចុះនៃសីតុណ្ហភាព»។
រឿងសំខាន់មួយដែលត្រូវចងចាំ ទាំងនេះគឺជាការសិក្សាមន្ទីរពិសោធន៍។ វេជ្ជបណ្ឌិត Zara Patel បាននិយាយថា «ទោះបីជាវាកំពុងប្រើប្រាស់ជាលិការបស់មនុស្សនៅក្នុងមន្ទីរពិសោធន៍ ដើម្បីសិក្សាការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំនេះ មិនមែនជាការសិក្សាដែលធ្វើឡើងនៅក្នុងច្រមុះពិតប្រាកដរបស់នរណាម្នាក់នោះទេ»។ មេរោគផ្លូវដង្ហើម ឬបាក់តេរីចូលក្នុងច្រមុះ ដែលជាចំណុចចូលដំបូងគេចូលទៅក្នុងខ្លួន។ ភ្លាមៗនោះតំបន់ច្រមុះខាងមុខបានរកឃើញសារធាតុបង្កជំងឺ មុននឹងតំបន់ច្រមុះខាងក្រោយស្គាល់អ្នកចូលមក ទើបក្រុមស្រាវជ្រាវរកឃើញ។ នៅពេលនោះ កោសិកា ដែលដាក់តាមច្រមុះភ្លាមៗ ចាប់ផ្តើមបង្កើតការចម្លងសាមញ្ញៗរាប់ពាន់លាននៃខ្លួនគេ ដែលត្រូវបានគេស្គាល់ថាជា vesicles extracellular ឬ EVs ។
យោងតាម Bleier, EVs មិនអាចបែងចែកដូចកោសិកាបានទេ ប៉ុន្តែពួកវាដូចជាកោសិកាតូចៗដែលត្រូវបានរចនាឡើងជាពិសេសដើម្បីបំផ្លាញមេរោគទាំងនេះ។ វាដើរតួជានុយ នៅពេលអ្នកស្រូបមេរោគ មេរោគនឹងនៅជាប់នឹងសារធាតុបញ្ឆោតទាំងនេះ ជំនួសឲ្យការជាប់នឹងកោសិកា។ សមាសធាតុតូចៗទាំងនេះ ត្រូវបានរុញចេញដោយកោសិកាចូលទៅក្នុងទឹករំអិលតាមច្រមុះ ឬដំណក់ទឹកច្រមុះ ដែលពួកវាឈប់ចូលមុនពេលទៅដល់គោលដៅតែម្ដង។
ប្រភព៖ kenh14