យល់ដឹង៖ ជាការពិត ក្នុងជីវិតអាពាហ៍ពិពាហ៍ គ្មានការរៀបការណាមួយ ដែលថាគ្មានការប៉ះទង្គិចគ្នាបន្តិចបន្តួច ឬការឈ្លោះប្រកែកគ្នានោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺការរិះរករបៀបដោះស្រាយជម្លោះនោះឲ្យមានភាពប្រសើរឡើង។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការឈ្លោះប្រកែកគ្នា ការដោះស្រាយបញ្ហាយ៉ាងសកម្ម ឬជ្រើសរើសសង្រ្គាមត្រជាក់ដើម្បី បង្កើនសង្គ្រាម គឺជាបញ្ហាប្រឈមសម្រាប់មនុស្សជាច្រើន។
ដូច្នេះ ក្រោយឈ្លោះគ្នា ស្ត្រីឆ្លាត នឹងមិនធ្វើរឿងខាងក្រោមនេះនោះទេ។ ដោយសារតែពួកគេដឹងថា វានឹងបង្កើតបញ្ហាដ៏ធំ ប្រសិនបើពួកគេចង់មានទំនាក់ទំនងល្អជាមួយប្តី និងប្រពន្ធបន្តទៀត។
១.មិននិយាយអំពីជម្លោះអាពាហ៍ពិពាហ៍ជាមួយអ្នកខាងក្រៅ
មានសុភាសិតមួយឃ្លាពោលថា “រឿងអាក្រក់ក្នុងផ្ទះមិនគួរផ្សាយជាសាធារណៈ”។ បើមានអ្វីកើតឡើងខាងក្នុងក្រុមគ្រួសារ គួរដោះស្រាយជាមួយគ្នា។ ព្រោះមនុស្សស្រីជាច្រើនមិនគិតដូច្នេះទេ។ ដោយសារតែខឹងប្តី ក៏ចាប់ផ្តើមនិយាយប្រាប់មិត្តភក្តិដោយទម្លាក់កំហុសដល់ពួកគេខ្លាំងៗ ពីរឿងប្តីប្រពន្ធ។ ទោះយ៉ាងណាក៏ដោយ នេះគឺជាវិធីខុសខ្លាំងណាស់។ មិនត្រឹមតែមិនអាចទទួលបានដំបូន្មានមានប្រយោជន៍ប៉ុណ្ណោះទេ ផ្ទុយទៅវិញ អ្នកនឹងធ្វើឲ្យគូស្នេហ៍ ឬប្ដី/ប្រពន្ធ សើចពីក្រោយខ្នង។ ហើយប្តីរបស់អ្នក ក៏នឹងបាត់បង់មុខមាត់ជាមួយអ្នកផងដែរ។
មិនថាអ្នកខាងក្រៅល្អប៉ុណ្ណាទេ នៅតែ គ្រាន់តែជាអ្នកខាងក្រៅ មិនអាចប្រាប់គេគ្រប់រឿងអំពីគ្រួសាររបស់អ្នកបានឡើយ។ ដូច្នេះសូមប្រុងប្រយ័ត្នមុននឹងធ្វើរឿងដ៏ល្ងង់នេះ។ ព្រោះពេលខ្លះរឿងគ្រាន់តែកើតឡើងរវាងប្តី និងប្រពន្ធ ប៉ុន្តែបន្ទាប់ពីអ្នកប្រាប់ពួកគេ វានឹងក្លាយជា "គ្រាប់បែក" ដែលបំផ្ទុះអាពាហ៍ពិពាហ៍របស់អ្នក។
២.មិនគួរ បើពេលមិនសប្បាយចិត្ត ត្រលប់ទៅផ្ទះខាងម្ដាយវិញ
មុនពេលរៀបការ មនុស្សស្រីជាច្រើន គឺប្រៀបដូចសត្វចិញ្ចឹមនៅក្នុងផ្ទះ។ ឪពុកម្តាយស្រលាញ់ដូចជាកែវភ្នែក មិនដែលឲ្យអន់ចិត្ត ឬពោលពាក្យគំរោះគំរើយដាក់កូនឡើយ។ ដូច្នេះហើយ បន្ទាប់ពីរៀបការរួច ប្រតិកម្មដំបូងរបស់ពួកគាត់ នៅពេលដឹងថា កូនមានការមិនចុះសម្រុងនឹងប្តី បន្ទាប់ពីបែកផ្ទះពីម្តាយឪពុក នោះគាត់មិនសប្បាយចិត្តឡើយ។
បើបញ្ហាប្តីប្រពន្ធ សូមរក្សាក្នុងខ្លួនរវាងប្តីប្រពន្ធសិនទៅ វានឹងងាយស្រួលដោះស្រាយជាង។ ភាគីទាំងពីរនិយាយគ្នាទៅវិញទៅមក ការដោះស្រាយបញ្ហានឹងបានល្អ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើវាទៅដល់ត្រចៀកគ្រួសាររបស់អ្នក វានឹងក្លាយទៅជារឿងធំ។ ប្តីរបស់អ្នក ត្រូវដោះស្រាយជាមួយអ្នក ហើយបន្ទាប់មកដោះស្រាយជាមួយគ្រួសាររបស់អ្នកទៀត។ ពេលនោះ ប្តីរបស់អ្នកនឹងធុញ។ ១-២ ដងដំបូងគាត់ជ្រើសរើសនៅជាមួយអ្នក ប៉ុន្តែបន្ទាប់មក វាអាចនាំឲ្យមានការប្រេះឆារវាងអ្នកទាំងពីរ។
៣.មិនគួរមាន សង្គ្រាមត្រជាក់
ស្ត្រីឆ្លាតយល់ថា មិនគួរមានកន្លែងទំនេរទេ បន្ទាប់ពីការឈ្លោះប្រកែកគ្នា។ មានន័យថា នាងនឹងដោះស្រាយបញ្ហាក្នុងពេលថ្ងៃ មិនមែនពេញមួយយប់ទេ។ នាងមិនដែលជ្រើសរើស នៅស្ងៀមព្យួរបញ្ហាជម្លោះនៅទីនោះ ដើម្បីឲ្យអ្នកទាំងពីរមានការរំខាន និងតានតឹងនោះឡើយ។
បម្រាមរវាងគូស្នេហ៍ គឺសង្រ្គាមត្រជាក់។ អ្នកទាំងពីរបានជួបគ្នា ដូចជាមនុស្សចម្លែកមិននិយាយអ្វីមួយម៉ាត់រកគ្នា។ មើលទៅមានភាពស្ងប់ស្ងាត់ ប៉ុន្តែតាមពិតអ្នកទាំងពីរមិនស្រួលខ្លួនខ្លាំងណាស់។ សង្គ្រាមត្រជាក់ដែលអូសបន្លាយ នឹងធ្វើឲ្យទំនាក់ទំនង និងការអត់ធ្មត់របស់ពួកគេធ្លាក់ចុះ។ សង្គ្រាមត្រជាក់ក្នុងអាពាហ៍ពិពាហ៍ គឺជាសង្គ្រាមដែលគ្មានភ្លើង បើភាគីទាំងពីរមិនព្រមទទួលខុសរៀងខ្លួនទេ អ្នកទាំងពីរនឹងត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ។
៤.មិនគួរយកការប៉ះទង្គិចបន្តិចបន្តួច មកជាការគំរាមកំហែងនៃការលែងលះ
ការគំរាមកំហែងនេះ ពិតជាអនុវត្តចំពោះប្រពន្ធដែលវ័យក្មេងជាច្រើន។ ពួកគេគិតថា បន្ទាប់ពីរៀបការរួច ការចុះហត្ថលេខាលើឯកសារចុះឈ្មោះនឹងធានាថា អ្នកទាំងពីរនឹងនៅជាមួយគ្នាដោយសន្តិភាព ហើយច្បាស់ជាបញ្ចប់ទំនាក់ទំនងគឺជារឿងសំខាន់ណាស់។
ប្រហែលជាយល់ហើយថា ស្ត្រីជាច្រើនតែងតែបង្កើតការលែងលះ ដើម្បីបំភ័យប្តីរបស់ពួកគេ ទោះបីជាចិត្តពួកគេមិនចង់ក៏ដោយ។ ពួកគេគិតថា ការគំរាមកំហែងនេះ នឹងមានឥទ្ធិពលខ្លាំងជាងអ្វីទាំងអស់។ ដូច្នេះ ស្ត្រីដែលឆ្លាត ត្រូវតែចៀសវាងពាក្យទាំងនេះ ឲ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន។
ប្រភព៖ kenh14