យល់ដឹង ៖ Glutathioneឬ Glutathione ជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលកោសិកានៅក្នុងខ្លួនមនុស្សអាចសំយោគខ្លួនឯងបាន និងមានគុណសម្បត្តិជាប្រភេទនៃប្រូតេអ៊ីនវាទទួលខុសត្រូវក្នុងការការពារជាលិកាពីការបំផ្លាញដោយរ៉ាឌីកាល់សេរីដែលកកកុញនៅក្នុងផ្នែកផ្សេងៗនៃរាងកាយរួមទាំងជួយជំរុញប្រព័ន្ធភាពស៊ាំក្នុងរាងកាយផងដែរ។ សារៈសំខាន់ Glutathione ក៏ជួយកម្ចាត់ជាតិពុលចេញពីរាងកាយយ៉ាងមានប្រសិទ្ធភាពផងដែរ។
សម្រាប់អ្នកដែលចង់ឲ្យរាងកាយទទួលបានសារធាតុប្រភេទនេះ សូមញ៉ាំអាហារដូចខាងក្រោម៖
១. ក្រូច
ផ្លែក្រូចមិនត្រឹមតែសម្បូរវីតាមីន C ប៉ុណ្ណោះទេ ប៉ុន្តែក៏មាន Beta-carotene និង Glutathioneផងដែរ។ វាត្រូវបានគេចាត់ទុកថាជាសារធាតុចិញ្ចឹមដែលមានសមត្ថភាពកម្ចាត់ជាតិពុលជួយបំប៉នស្បែកអោយរឹងមាំ ធន់នឹងការបំពុល និងធូលីបានយ៉ាងល្អ។ លើសពីនេះថែមទាំងកាត់បន្ថយការរលាកស្បែកពីកំដៅថ្ងៃផងដែរធ្វើឲ្យស្បែកស និងជួយកាត់បន្ថយស្នាមជ្រួញយ៉ាងមានប្រសិទ្ធភាព។
៣.ប៉េងប៉ោះ
ផ្លែប៉េងប៉ោះសម្បូរទៅដោយសារធាតុចិញ្ចឹមដែលល្អសម្រាប់ស្បែកមិនថាវាជាវីតាមីន C បេតាការ៉ូទីនឬ Glutathione វាក៏មានអាស៊ីតអាល់ហ្វាLipoic និង Lycopene ផងដែរ។ ប៉េងប៉ោះត្រូវបានគេចាត់ទុកថាជាអាហារមានអាស៊ីតដែលជួយឲ្យរាងកាយមនុស្សបង្កើតសារធាតុGlutathione បន្ថែមទៀតផងដែរ។
៣. ផ្កាខាត់ណា
ផ្កាខាត់ណាសម្បូរទៅដោយវីតាមីន C ជាសារធាតុប្រឆាំងអុកស៊ីតកម្ម អាស៊ីត Alpha-lipoic និង Luteinដែលអាស៊ីត Alpha-lipoic គឺជាអាស៊ីតដែលជួយរាងកាយបង្កើតGlutathione។ ខណៈពេលដែលសារជាតិLutein ជួយឲ្យរាងកាយបង្កើតកូឡាជែនដែលសារធាតុចិញ្ចឹមទាំងអស់នេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះស្បែក។
៤. ផ្សិត
ផ្សិតសម្បូរសារជាតិសេលេញ៉ូម ដែលជាសារធាតុដែលមានសារៈសំខាន់សម្រាប់ការបង្កើតGlutathione និង Collagen យ៉ាងឆាប់រហ័ស ហើយក៏មានជាតិសរសៃ ដែលជួយដល់ការបន្ទោរបង់និងការសម្រកទម្ងន់ផងដែរ។ សម្រាប់អ្នកដែលចង់បានស្បែកមុខក្មេងជាងវ័យ រលោង និងភ្លឺយើងណែនាំឲ្យញ៉ាំអាហារដែលមានផ្ទុកផ្សិត។
៥. សណ្តែកសៀង
សណ្តែកសៀងសម្បូរទៅដោយអាស៊ីតអាមីណូដូចជា Cysteine, Glycine និង Glutamic ដែល រួមចំណែកដល់រាងកាយដើម្បីបង្កើត Glutathione ផងដែរ។ វាក៏មានផ្ទុកសារធាតុ Isoflavones ដែលអនុញ្ញាតឲ្យរាងកាយបង្កើតកូឡាជែនលឿនជាងមុនហើយរក្សាស្បែកឲ្យមានសុខភាពល្អ ព្រមទាំងជួយកាត់បន្ថយភាពជ្រីវជ្រួញ និងចិញ្ចឹមស្បែកឲ្យសបែបធម្មជាតិ។
សម្រាប់សុភាពបុរស សុភាពនារីដែលចង់បានស្បែកសស្អាតរលោងស្អាតបែបធម្មជាតិសូមត្រូវបានណែនាំឲ្យបន្តបរិភោគអាហារដែលសំម្បូរទៅដោយជាតិ Glutathione ធម្មជាតិ ទាំងប្រាំមុខខាងលើ ជួយឲ្យស្បែកដែលមានសុខភាពល្អកម្ចាត់ជាតិពុល កាន់តែញ៉ាំកាន់ក្មេងជាងវ័យ៕
ប្រភព ៖ Sanook