មកដឹងមូលហេតុ​ និង​វិធីព្យាបាល​ ការគេងមិនលក់​! - TrueID

មកដឹងមូលហេតុ​ និង​វិធីព្យាបាល​ ការគេងមិនលក់​!

October 21, 2022

យល់ដឹង ៖​ ជាការពិត ជាទូទៅ តម្រូវការ ការគេងពេញលេញរបស់មនុស្ស សម្រាប់ ក្មេងអាយុមួយឆ្នាំត្រូវការ ការគេងពី ៩ ទៅ ១១ ម៉ោង មនុស្សពេញវ័យជាមធ្យមត្រូវការ ៧ ទៅ ៩ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែមនុស្សខ្លះ ទទួលបានការគេងតិចមែនទែនក្នុងមួយថ្ងៃ ដោយសារតែពួកគេគិតច្រើន មិនស្រួលខ្លួន ឬមានទម្លាប់ពិបាកក្នុងការគេងយប់ផ្ទាល់តែម្ដង។

ជាពិសេស ប្រសិនបើ ការចូលគេង យឺតជាងម៉ោង ១០ យប់ ធ្វើឲ្យយើងកាន់តែពិបាកគេងឲ្យលក់បំផុត។

យ៉ាងណាមិញ ជាលទ្ធផល ការគេងមានគុណភាពល្អ តែក៏ មានផលប៉ះពាល់អវិជ្ជមានផងដែរ បើគេងមិនបានគ្រប់គ្រាន់។ វានឹងធ្វើឲ្យយើងងុយគេងនៅពេលថ្ងៃ អស់កម្លាំង ការផ្តោតអារម្មណ៍ និងការចងចាំខ្សោយ ហើយថែមទាំងបង្កើនហានិភ័យនៃជំងឺលើសឈាម ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ធាត់ជាដើម៕

ហើយខាងក្រោមនេះ ជាមូលហេតុនៃការគេងមិនលក់អាចបណ្តាលមកពីកត្តាជាច្រើនដូចជា

១. ភាពតានតឹងអាចបណ្តាលមកពីការងារ ឬបញ្ហាគ្រួសារ

២. អាចមកពីជំងឺរាងកាយដូចជា ឈឺក្បាល ឈឺខ្នង ឈឺសន្លាក់ ជំងឺផ្លូវចិត្ត ឬជំងឺធ្លាក់ទឹកចិត្ត

៣. អាចមកពីការញ៉ាំថ្នាំមួយចំនួនដូចជា ថ្នាំបញ្ចុះសម្ពាធឈាម ថ្នាំស្តេរ៉ូអ៊ីត ថ្នាំផ្តាសាយ តឹងច្រមុះ

៤. ការញ៉ាំសារធាតុរំញោចដូចជា ជាតិកាហ្វេអ៊ីន ជាតិនីកូទីន អាល់កុល

៥. មកពីលក្ខខណ្ឌបរិស្ថានមិនសមស្រប ដូចជាសំឡេងខ្លាំង ពន្លឺរំខាន សីតុណ្ហភាពក្តៅពេក ឬត្រជាក់ពេក

៦. ការផ្លាស់ប្តូរកាលវិភាគគេងដូចជា jetlag ពីការធ្វើដំណើរ ផ្លាស់ប្តូរការងារ ​ថ្ងៃនិង​យប់

៧. កង្វះអ័រម៉ូនដូចជា Melatonin អ័រម៉ូនលូតលាស់ អរម៉ូនភេទ

៨. កង្វះសារធាតុចិញ្ចឹម វីតាមីន និងសារធាតុរ៉ែ ដូចជាស័ង្កសី វីតាមីន B5 និង tryptophan ជាដើម

ចំពោះវិធីដោះស្រាយការគេងមិនលក់ សូមមកមើលវិធីសាស្រ្តខាងក្រោម៖

១. កែប្រែឥរិយាបថផ្ទាល់ខ្លួនរបស់អ្នក។ ឆាប់ចូលគេងហើយឆាប់ភ្ញាក់ទាន់ពេល

២. កុំគេងពេលថ្ងៃ 

៣. ចៀសវាងការញ៉ាំតែ កាហ្វេ ជាតិនីកូទីន អាល់កុល

៤. ហាត់ប្រាណជាប្រចាំ។ ចៀសវាងការធ្វើលំហាត់ប្រាណ ៣-៤ ម៉ោងមុនពេលចូលគេង។

៥. កុំញ៉ាំអាហារច្រើនមុន ពេលចូលគេង។ 

៦. មិនធ្វើការរៀបចំលើគ្រែ ផ្តល់បរិយាកាសបន្ទប់គេងសមរម្យ ស្ងប់ស្ងាត់ ងងឹត មិនក្តៅពេក ឬត្រជាក់ពេក

៧. អានសៀវភៅល្អៗ មុនពេលគេងយ៉ាងណាក៏ដោយ បើសិនអ្នកកំពុងជួបបញ្ហានេះ ដែលរាងកាយចាប់ផ្តើមកាន់តែយ៉ាប់យ៉ឺន ហើយការអនុវត្តនេះប្រហែលជាមិនប្រសើរឡើងសម្រាប់អ្នកទេ ដូច្នេះអ្នក គួរតែទៅជួបគ្រូពេទ្យ ដោយចាប់ផ្តើមស្វែងរកមូលហេតុ និងព្យាបាលជាពិសេសកំុចាំយូរ៕

ប្រភព៖ sanook 

ទាក់ទងជាមួយ:
យុវវ័យ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...