ចំណេះដឹង ៖ក្រចក ក៏ជាផ្នែកមួយសំខាន់ ដែលបង្កប់នូវភាពទាក់ទាញដែរប្រសិនបើអ្នកមានរាងកាយស្អាតបាត ហើយតែក្រចកដៃ និងជើងគ្មានសម្រស់នោះ វាហាក់ដូចជាពន្លេចចេញនូវចន្លោះខ្វះខាតមួយក៏អាចបញ្ជាក់ពីសុខភាពមិនល្អរបស់អ្នកដូចគ្នា។
បើអ្នកចង់បានក្រចកស្អាត និងរឹងមាំមែនទេ?វិធីខាងក្រោមនេះអាចជួយ លោកអ្នកបាន ៖
១. ទុកក្រចកឲ្យស្ងួត និងស្អាតជានិច្ច : ការដែលក្រចកប៉ះទឹកច្រើន ហើយមានសំណើមនោះ នឹងបណ្ដាលឲ្យបាត់តេរីលូតលាស់នៅក្រោមក្រចករបស់អ្នក ដូច្នេះហើយ ចូរប្រើស្រោមដៃពេលលាងចាន ឬបោកសម្លៀកបំពាក់ផ្សេងៗ។
២. អនុវត្តអនាម័យក្រចក : ប្រើកន្ត្រៃដែលគេប្រើសម្រាប់ការធ្វើក្រចក កាត់តម្រឹមក្រចកឲ្យត្រង់ ឬកាត់ឲ្យរាងកោងល្មមតែសូមសម្អាតវាឲ្យបានស្អាតជាមុនសិន។
៣. ប្រើផលិតផលផ្ដល់សំណើម : ពេលប្រើឡេលាបដៃ ត្រដុសវាចូលក្នុងក្រចកដៃនិងស្បែកចុងក្រចករបស់អ្នកផង។
៤. ប្រើប្រាស់ស្រទាប់ការពារ : ប្រើប្រាស់ Nail Hardener ដើម្បីពង្រឹងក្រចកឲ្យរឹងមាំល្អ។
៥.ប្រើប្រាស់ Biotion : ការស្រាវជ្រាវបានបង្ហាញឲ្យឃើញថាសារធាតុដែលមាននៅក្នុង Biotion អាចជួយពង្រឹងក្រចក ដែលទន់និងផុយ ឲ្យមានសុខភាពល្អ និងរឹងមាំបាន។
៦. ចៀសវាងការខាំក្រចក ឬទាញស្បែកចុងក្រចក : មុខរបួស ឬរបកស្បែកបន្តិចបន្តួចនៅក្បែរក្រចក ក៏បណ្ដាលឲ្យបាក់តេរីឬផ្សិតចូលក្នុងក្រចក ហើយបង្កឲ្យមានការឆ្លងមេរោគផងដែរ សូមចៀសវៀងនិងកែប្រែទម្លាប់នៃការខាំក្រចករបស់អ្នកទើបជាការប្រសើរ។
៧. ហាមដកក្រចក ដែលបាក់ ឬមានរបួសចេញ : អ្នកអាចនឹងទាញដោយ ទាំងជាលិកាមានជីវិតមួយចំនួនទៅផងដូចនេះហើយ កាត់វាម្ដងបន្តិចៗដោយប្រុងប្រយ័ត្នវិញ។
៨.ចៀសវាងប្រើប្រាស់ផលិតផលថែរក្សាក្រចកហួសកម្រិត : ជាពិសេស កម្រិតការប្រើប្រាស់ថ្នាំលាបក្រចក៕