៩ចំណុច​ត្រូវ​ចងចាំ​ ដើម្បី​សុវត្ថិភាព​ ពេល​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស - TrueID

៩ចំណុច​ត្រូវ​ចងចាំ​ ដើម្បី​សុវត្ថិភាព​ ពេល​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស

April 23, 2022

យល់ដឹង៖ ការ​ធ្វើ​ដំណើរ​ទៅ​លេង ឬទៅធ្វើការក្រៅ​ប្រទេស​គឺ​ជា​បទ​ពិសោធ​ថ្មី និង​គួរ​ឲ្យ​រំភើប​ចិត្តបំផុតសម្រាប់មនុស្សមួយចំនួន ប៉ុន្តែ​ក៏​មាន​បញ្ហា​ប្រឈម និង​ហានិភ័យនៅក្នុងនោះ​ខ្លះ​ផងដែរ ប្រសិនបើអ្នកមិនមានសំណាង និងមិនបានត្រៀមលក្ខណៈថែទាំខ្លួនគ្រប់គ្រាន់ អ្នកក៏អាចនឹងជួបគ្រោះថ្នាក់ដោយមិនអាចមើលឃើញមុនបាន។ 

ដូច្នេះផងដែរ យើងនឹងមកយល់ដឹងនូវរឿង​មួយ​ចំនួន ​ដែល​ត្រូវ​រៀបចំ និង​រៀន​ទុក​ជា​មុន ដើម្បីទទួលបានភាពស្រណុកនៅពេលដែលអ្នកបានធ្វើដំណើរទៅកាន់ទឹកដីក្រៅប្រទេស។

១.ទិញធានារ៉ាប់រងការធ្វើដំណើរ

ជា​ធម្មតា​នៅ​ពេល​ធ្វើ​ដំណើរ យើង​នឹង​មិន​អាច​ទាយ​ទុក​មុនទេថា នឹងមានអ្វី​ខ្លះ​កើត​ឡើង​នៅ​ពេលធ្វើដំណើរ។ ដូច្នេះហើយ ការទិញធានារ៉ាប់រងលើការធ្វើដំណើរ គឺជាមធ្យោបាយដ៏ល្អបំផុតមួយ ដើម្បីរក្សាសុវត្ថិភាព និងត្រៀមខ្លួនក្នុងករណីមានគ្រោះថ្នាក់ និងឧបទ្ទវហេតុផ្សេងៗ។ ការធានារ៉ាប់រងការធ្វើដំណើរមានជាច្រើនក្រុមហ៊ុនដែលផ្តល់សេវានេះ ស្ទើរទូទាំងពិភពលោក ដែលមានតម្លៃថោកសមរម្យ។ ទោះជាយ៉ាងណាក៏ដោយ អ្នកទេសចរគួរតែឆ្លៀតពេលសិក្សា និងជ្រើសរើសទិញធានារ៉ាប់រងនៅក្នុងក្រុមហ៊ុនណាមួយដែលល្អ និងអាចទុកចិត្តបាន។

រូបតំណាង
រូបតំណាង

២​.មានការធានារ៉ាប់រងសុខភាព

ក្រៅពីមានធានារ៉ាប់រងការធ្វើដំណើរ ការធានារ៉ាប់រងសុខភាពក៏មានសារៈសំខាន់ដែរ មិនថាអ្នកនៅផ្ទះ ឬធ្វើដំណើរក៏ដោយ។ អ្នកគួរតែមានការធានារ៉ាប់រងសុខភាពការធ្វើដំណើរ (ឬការធានារ៉ាប់រងសុខភាពអន្តរជាតិ) មុនពេលធ្វើដំណើរ។ ដើម្បីយល់ពីបញ្ហានេះ អ្នកត្រូវទាក់ទងក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នក ហើយពិភាក្សាអំពីគោលការណ៍ធ្វើដំណើរ និងត្រូវប្រាកដថាលក្ខខណ្ឌនៃការធានារ៉ាប់រងនៅតែមានសុពលភាព ទោះបីជាធ្វើដំណើរទៅកាន់ប្រទេសមួយផ្សេងទៀតក៏ដោយ។ ការធ្វើបែបនេះ វាអាចជួយអ្នកបានច្រើន ប្រសិនបើគ្រោះថ្នាក់ដែលមិនអាចមើលឃើញទុកជាមុន។

រូបតំណាង
រូបតំណាង

៣.យកឯកសារសម្គាល់អត្តសញ្ញាណផ្សេងៗ និងសំបុត្រវេជ្ជបញ្ជា

នៅពេលធ្វើដំណើរទៅប្រទេសផ្សេង ឯកសារសម្គាល់អត្តសញ្ញាណ ជាពិសេសវិញ្ញាបនបត្រសុខភាព (សម្រាប់អ្នកដែលមានប្រវត្តិធ្លាប់កើតជំងឺ) គឺមានសារៈសំខាន់ណាស់។ គ្រោះថ្នាក់ដែលកើតឡើងមិនអាចដឹងមុនអាចធ្ងន់ធ្ងរ ឬគ្រាន់តែរបួសធម្មតា ប៉ុន្តែអ្នកធ្វើដំណើរដែលមានសំបុត្រវេជ្ជបញ្ជាស្រាប់ និងព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀត នឹងធ្វើឲ្យអ្នកកាន់តែងាយស្រួលសម្រាប់មនុស្សក្នុងការជួយអ្នក។ ពិសេសឯកសារទាំងនេះអាចជួយគ្រូពេទ្យ និងអាជ្ញាធរ ផ្តល់ការថែទាំ ឬការព្យាបាលល្អបំផុតក្នុងករណីអ្នកមានគ្រោះថ្នាក់។

រូបតំណាង
រូបតំណាង

៤.រក្សាលេខទំនាក់ទំនងភ្នាក់ងារសង្គ្រោះបន្ទាន់

ក្នុងករណីដែលថា មានរឿងអាក្រក់បំផុតដែលអាចកើតឡើងចំពោះអ្នក មនុស្សនៅជុំវិញ អាចទាក់ទងសាច់ញាតិ ឬមិត្តភក្តិដើម្បីជួយអ្នកបាន។ ពិសេសនៅពេលធ្វើដំណើរទៅកន្លែងថ្មី ឬក្រៅប្រទេស គ្រោះថ្នាក់អាចកើតឡើងនៅក្នុងតំបន់ណាមួយដែលពិបាកទៅដល់។ ដូច្នេះនៅពេលដែលសាច់ញាតិជនរងគ្រោះអាចទាក់ទងបាន អាជ្ញាធរនឹងយល់ពីរបៀបជួយពួកគេកាន់តែងាយស្រួល ហើយសាច់ញាតិក៏អាចមកផ្តល់ព័ត៌មាន ឬជំនួយនៅពេលចាំបាច់បាន។

រូបតំណាង
រូបតំណាង

៥.រៀបចំប័ណ្ណបើកបរអន្តរជាតិ

ប្រសិនបើអ្នកចង់បើកបរដោយខ្លួនឯងទៅក្រៅប្រទេស អ្នកត្រូវតែប្រាកដចិត្តថាអ្នកមានប័ណ្ណបើកបរអន្តរជាតិហើយ។ ជាមួយនឹងឯកសារប្រភេទនេះ ក្នុងករណីមានឧបទ្ទវហេតុកើតឡើង អ្នកនឹងចៀសផុតពីបញ្ហាផ្លូវច្បាប់ដែលកើតឡើងក្នុងករណីមានគ្រោះថ្នាក់ពេលកំពុងបើកបរ។

រូបតំណាង
រូបតំណាង

៦.តែងតែយកឧបករណ៍សង្គ្រោះបឋមជាប់ខ្លួន

ឧបករណ៍សង្គ្រោះបឋមក៏ជាផ្នែកមួយ មានសារៈសំខាន់ខ្លាំងណាស់ដែរនៅពេលធ្វើដំណើរ ជាពិសេសសម្រាប់អ្នកធ្វើដំណើរតាមរថយន្ត ឬម៉ូតូ។ ប្រសិនបើធ្វើដំណើរជាក្រុមតាមក្រុមហ៊ុន អ្នកទេសចរគួរតែបញ្ជាក់ជាមួយមគ្គុទ្ទេសក៍ទេសចរណ៍ តម្រូវឲ្យគេបំពាក់ដោយប្រអប់ពេទ្យ និងឧបករណ៍សង្គ្រោះបន្ទាន់ផ្សេងទៀត។ ហើយនៅពេលឡើងភ្នំ បោះជំរុំ ឬចូលរួមក្នុងសកម្មភាពក្រៅផ្សេងទៀត ឧបករណ៍សង្គ្រោះបឋមក៏មានប្រយោជន៍។ ក្នុងករណីដែលមិនមាន ទស្សនាគួរសង្កេត និងចងចាំផ្លូវទៅកាន់មណ្ឌលថែទាំសុខភាពដែលនៅជិតនោះ។

រូបតំណាង
រូបតំណាង

៧.ទូរស័ព្ទទៅក្រុមហ៊ុនធានារ៉ាប់រង

នៅពេលនរណាម្នាក់ជួបឧបទ្ទវហេតុ អ្វីដែលត្រូវធ្វើគឺទូរស័ព្ទទៅក្រុមហ៊ុនធានារ៉ាប់រង។ នៅពេលបើកបរ និងជួបឧបទ្ទវហេតុ ការទាក់ទងក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នកគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីប្រាកដថាបញ្ហាត្រូវបានដោះស្រាយដោយវិជ្ជាជីវៈ។

រូបតំណាង
រូបតំណាង

៨.ទទួលបានជំនួយពីប៉ូលិស

នៅបរទេស ជំនួសឲ្យការចៀសវាងការជូនដំណឹងដល់ប៉ូលិស អ្នកទេសចរគួរតែសហការ និងធ្វើសកម្មភាពជាមួយអាជ្ញាធរនៅក្បែរនោះសិនពេលមានបញ្ហា ឬគ្រោះថ្នាក់។ ការចូលរួមរបស់ប៉ូលិសនឹងជួយអ្នកទេសចរឲ្យយល់ និងដោះស្រាយបញ្ហាស្មុគស្មាញបានយ៉ាងឆាប់រហ័ស។

រូបតំណាង
រូបតំណាង

៩.ស្វែងយល់ពីច្បាប់នៃប្រទេសដែលត្រូវទៅ

ភាពល្ងង់ខ្លៅអាចមានគ្រោះថ្នាក់នៅពេលមានឧបទ្ទវហេតុកើតឡើងនៅបរទេស។ ជាពិសេសសម្រាប់អ្នកធ្វើដំណើរតាមរថយន្ត។ ដូច្នេះ​ហើយ​ត្រូវ​រៀន​ច្បាប់​មូលដ្ឋាន​ពាក់ព័ន្ធ​នឹងបាន។

រូបតំណាង
រូបតំណាង

ប្រភព៖ zingnews.vn

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...