ចង់សម្រកក្បាលពោះ ដោយមិនបាច់ហាត់ប្រាណមែនទេ? ផ្លែឈើទាំង ៥ នេះអាចជួយបាន! - TrueID

ចង់សម្រកក្បាលពោះ ដោយមិនបាច់ហាត់ប្រាណមែនទេ? ផ្លែឈើទាំង ៥ នេះអាចជួយបាន!

April 3, 2021

ចំណេះដឹង​ ៖ ផ្លែឈើមិនត្រឹមតែមានសារជាតិប្រឆាំងអុកស៊ីតកម្ម និងសារធាតុរ៉ែសំខាន់ៗប៉ុណ្ណោះទេប៉ុន្តែវាក៏អាចជួយដុតខ្លាញ់ក្បាលពោះតាមធម្មជាតិ និងជួយសម្រកទម្ងន់ផងដែរ។ 

ខាងក្រោមនេះគឺជាផ្លែឈើមួយចំនួន ដែលត្រូវបានគេដឹងថា អាចជួយកាត់បន្ថយខ្លាញ់ក្បាលពោះរបស់អ្នកយ៉ាងមានប្រសិទ្ធភាព ៖ 

១. ផ្លែប៉ោម

ផ្លែប៉ោមស្រស់ មានផ្ទុកសារជាតិflavonoids និងសរសៃ ដែលអាចជួយដុតបំផ្លាញខ្លាញ់ក្បាលពោះ។ ពួកវាសម្បូរទៅដោយជាតិសរសៃpectin ដែលជួយជំរុញការឆ្អែត ផ្លែប៉ោមក៏មានកាឡូរីនិងមាតិកាស្ករទាប ល្អសម្រាប់ការសម្រកទម្ងន់ផងដែរ។

 ផ្លែប៉ោម
 ផ្លែប៉ោម

២. ប៉េងប៉ោះ

ប៉េងប៉ោះ អាចកាត់បន្ថយខ្លាញ់ក្បាលពោះរបស់អ្នកបានយ៉ាងអស្ចារ្យ ប៉េងប៉ោះជួយជំរុញការផលិតអាស៊ីតអាមីណូដែលហៅថា carnitine ជាម៉ូលេគុលសរីរាង្គដែលត្រូវបានគេដឹងថាដើរតួនាទីយ៉ាងសំខាន់ក្នុងបទបញ្ជានៃអាស៊ីតខ្លាញ់ និងការរំលាយអាហារ។ វាក៏សំបូរទៅដោយសមាសធាតុ 9-oxo-ODA ដែលជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម និងធានាដល់ការសម្រកទម្ងន់ហើយប៉េងប៉ោះក៏មានជាតិសរសៃខ្ពស់ផងដែរ។

ប៉េងប៉ោះ
ប៉េងប៉ោះ

៣. ផ្លែត្របែក

ត្របែក ផ្ទុកទៅដោយសរសៃ ដែលជួយឱ្យអ្នកឆ្អែត និងការពារការហើមពោះ។ សន្ទស្សន៍ glycemicGI នៃផ្លែត្របែកក៏មានកំរិតទាបដែរដែលអាចជួយឱ្យមានការបញ្ចេញជាតិស្ករយឺតនៅក្នុងចរន្តឈាម។ 

ផ្លែត្របែក
ផ្លែត្របែក

៤. ផ្លែ Strawberries

ផ្លែស្ត្រប៊ឺរី ដែលមានរសជាតិឈ្ងុយឆ្ងាញ់គឺមានកាឡូរីទាបណាស់ ការទទួលទានផ្លែស្ត្របឺរី ១០០ ក្រាមមានតែ ៣៣កាឡូរីប៉ុណ្ណោះ។ 

ផ្លែ Strawberries
ផ្លែ Strawberries

៥. ផ្លែ Kiwi

ផ្លែ Kiwi មានអង់ស៊ីមមួយ ត្រូវបានគេស្គាល់ថាជា actinidain ដែលជួយក្នុងការរំលាយអាហារប្រូតេអ៊ីននៅក្នុងខ្លួន។ ការរំលាយអាហារបានល្អ និងការសម្រកទម្ងន់ប្រកបដោយនិរន្តរភាព គឺដើរទន្ទឹមគ្នា។ ការរំលាយអាហារខ្សោយ អាចរារាំងដល់ការបែកភាគល្អិតនៃអាហារ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ការរំលាយអាហារ និងនាំឱ្យឡើងទម្ងន់៕

ផ្លែ Kiwi
ផ្លែ Kiwi
 
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...