បញ្ហាប្រឈមពេលស្ដាប់ កាស ញឹកញាប់ និងបើកសម្លេងខ្លាំងៗពេក! - TrueID

បញ្ហាប្រឈមពេលស្ដាប់ កាស ញឹកញាប់ និងបើកសម្លេងខ្លាំងៗពេក!

May 2, 2022

យល់ដឹង ៖ អ្នកឯកទេសបាននិយាយថា ការពាក់កាសជាប្រចាំហើយស្តាប់សម្លេងដែលខ្ពស់ជាងកម្រិតសម្លេងធម្មតាដែលគួរស្តាប់ អាចបណ្តាលឲ្យខួចក្រដាសត្រចៀកខ្សោះជីវជាតិនៃសរសៃប្រសាទត្រចៀកខាងក្នុង វាអាចមានហានិភ័យនៃការធ្វើឲ្យកើតជំងឺថ្លង់ ត្រចៀកធ្ងន់ឬមានសម្លេងរំខាននៅក្នុងត្រចៀក។

រូបតំណាង
រូបតំណាង

ជាក់ស្ដែង បើអ្នកពាក់កាសជាញឹកញាប់ឬបង្កើនកម្រិតសំឡេង វាអាចជាមូលហេតុនៃការខួចក្រដាសត្រចៀកខាងក្នុង ហើយចំណុចខាងក្រោមនេះជាបញ្ហាប្រឈមនឹងការស្ដាប់ កាស ញឹកញាប់ ហើយបើសម្លេងខ្លាំងៗ ៖

- ​មានសម្លេងរំខាននៅក្នុងត្រចៀករបស់អ្នកគ្រប់ពេល ឬម្តងម្កាល ដូចជាសម្លេងហួចជាដើម។

- ឮមិនច្បាស់

- មានអារម្មណ៍ឈឺចាប់ក្នុងត្រចៀកពេលលឺសម្លេងខ្លាំងៗ។

រូបតំណាង
រូបតំណាង

+ វិធីការពារការចុះខ្សោយនៃត្រចៀកខាងក្នុង

- ប្រើកាសដែលមានកម្រិតសំឡេងមិនលើសពី៨០ Decibelsស្ដាប់មិនលើសពី ៤០ ម៉ោងក្នុងមួយសប្តាហ៍។

- កាសស្តាប់មិនគួរប្រើគ្រប់ពេលនោះទេនិងពេលប្រើគួរកាត់បន្ថយកម្រិតសម្លេង

-ជៀសវាងនៅកន្លែងដែលមានសម្លេងរំខាន

- ពិនិត្យកម្រិតនៃការស្តាប់របស់អ្នកជានិច្ច

- រក្សាកាសឲ្យស្អាត ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺត្រចៀកផ្សេងៗ៕

រូបតំណាង
រូបតំណាង

ប្រភព ៖ Sanook

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...