យល់ដឹង៖ មនុស្សដែលអាចនិយាយគ្នាបាន ទំនាក់ទំនងជុំវិញខ្លួនខ្លាំង ជម្លោះក៏ត្រូវបានកាត់បន្ថយ ហើយក្នុងគ្រួសារក៏ពោរពេញដោយគុណធម៌។ តួនាទីដ៏ធំបំផុតនៃការនិយាយស្ដី គឺការប្រើសំឡេងដើម្បីបញ្ចេញមតិ និងគំនិត មានឥទ្ធិពលលើចិត្តរបស់មនុស្ស អាចផ្លាស់ប្តូរអារម្មណ៍របស់គាត់។
ជាមួយគ្នានេះ សូម្បីតែពាក្យសម្ដីឬសកម្មភាពសាមញ្ញបំផុត ក៏អាចមានឥទ្ធិពលយ៉ាងខ្លាំងដល់គ្រួសារផងដែរ។គ្រួសារកាន់តែមានភាពកក់ក្ដៅដោយសារតែពាក្យសម្ដី។ គ្រួសារខ្លះដើរថយក្រោយបន្តិចម្ដងៗមិនអាចរកសុភមង្គលបានដោយសារតែពាក្យនិយាយដាក់គ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ។
ដូច្នេះ ប្រសិនបើគ្រួសាររបស់អ្នក បើចេះប្រើពាក្យទាំង ៤ ខាងក្រោមនេះដាក់គ្នាទៅវិញទៅមក ទោះជាអ្នកមានឬក្រក៏រស់នៅដោយសប្បាយដែរ៖
១.និយាយដោយសុភាព
មនុស្សគួរមានចិត្តល្អដូចផែនដីដ៏ទន់ភ្លន់ សាមញ្ញ តែមានអ្វីៗគ្រប់យ៉ាង។ ភាពទន់ភ្លន់ដូចជា កម្លាំងបន្ទន់ចិត្តអ្នកមិនពេញចិត្តយើងបាន។ ក្នុងគ្រួសារ ភាពរាបសាគឺសំខាន់ជាង ហើយគួរតែរក្សាបានគ្រប់ពេល។ ជាឪពុកម្តាយទម្លាប់និយាយសុភាពរាបសាឱ្យបានច្រើន នោះកូននឹងនិយាយពាក្យសមរម្យតាមដែរ ហើយគ្រួសារទាំងមូល ក៏មានភាពកក់ក្តៅ និងចុះសម្រុងគ្នាទៅតាមនោះដែរ។
២.និយាយពាក្យល្អដ៏មានតម្លៃ
មានសុភាសិតមួយពោលថា៖ «ភាពសុខដុមរមែងនាំមកនូវទ្រព្យសម្បត្តិ ភាពសុខដុមរមែងកើតមានបាន»។ មានន័យថា ពេលមានភាពសុខដុមរមនា អ្នកអាចសន្សំបាននូវលាភសំណាង ហើយលាភសំណាងចូលមកជានិច្ច។ សុភមង្គល ទោះបីជាមើលមិនឃើញក៏ដោយ ក៏មិនត្រូវមើលរំលងដែរ។ តាមពិតវាទាក់ទងនឹងបញ្ហា «ចំណងបេះដូង»។ ពាក្យថា សុខសាន្ត សន្តិភាព សុខដុមរមនា គ្រួសារទាំងមូលមានសេចក្តីសុខ គឺការដែលមិនមានការផ្ទុះកំហឹង ហើយគ្រួសារមិនហែកហួរគ្នា។ ត្រូវតែដឹងថា បើប្ដីប្រពន្ធមិនចុះចាញ់នឹងអ្នកណា ចុងក្រោយគេគ្រាន់តែជាមនុស្សុអាត្មានិយមនៅលើផ្លូវនោះប៉ុណ្ណោះ។ រីឯបងប្អូនដែលមិនចេះយោគយល់ នោះនឹងក្លាយជាខ្មាំងសត្រូវនឹងគ្នាភ្លាមៗផងដែរ។ តែបើឪពុកម្ដាយដែលមានចិត្តល្អទន់ភ្លន់ កូនៗក៏កាត់ទៅរកទម្លាប់របស់ឪពុកម្ដាយ ហើយពួកគេតែងតែរក្សាការគោរពស្មើភាពគ្នា ទំនាក់ទំនងកាន់តែជិតស្និទ្ធ។
៣.និយាយដោយអធ្យាស្រ័យ
មានពាក្យមួយឃ្លាដែលមនុស្សមិនចូលចិត្តច្រើន ប៉ុន្តែវាមានប្រយោជន៍ខ្លាំងណាស់ ហើយវាជា «ការសម្រុះសម្រួល» ។ បើអ្នកបានធ្វើអ្វីខុស ខ្ញុំអាចធ្វើឱ្យអស់ពីសមត្ថភាពដើម្បីអត់ធ្មត់កំហុសរបស់អ្នក។ ចាំថ្ងៃក្រោយ ខ្ញុំធ្វើអ្វីខុស អ្នកក៏នឹងអត់ធ្មត់ចំពោះកំហុសរបស់ខ្ញុំវិញម្ដង។ គ្មាននរណាម្នាក់ល្អគ្រប់ដប់ទេ មនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើខុស។ ដូច្នេះ ការអត់ឱនគឺសំខាន់ខ្លាំងណាស់។ នៅក្នុងសង្គមនេះ ប្រហែលជាមនុស្សកម្រធ្វើការលើកលែងទៅវិញទៅមក ហើយតែងតែតស៊ូស្វែងរកផល សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន។ ប៉ុន្តែក្នុងគ្រួសារ យកល្អគួរតែធ្វើការសម្រុះសម្រួល ដោយប្រាជ្ញា។ កុមារបញ្ចេញយោបល់ ឪពុកម្តាយមិនគួរបដិសេធដាច់ខាត ប៉ុន្តែត្រូវស្តាប់ ហើយកំណត់ថាតើពាក្យសម្តី និងវិធីគិតរបស់ពួកគេសមហេតុផល ឬអត់ បន្ទាប់មកចាំពិភាក្សាគ្នាបន្ថែមទៀត។ កូនដឹងថាឪពុកម្តាយល្អចំពោះពួកគេ ពួកគេនឹងគោរពឪពុកម្តាយបានល្អដូចគ្នា។ គ្រួសារមិនមែនជាសត្រូវទេ តែជាសាច់ឈាមបង្កើត។ ដូច្នេះត្រូវនៅជិតគ្នាចុះសម្រុងគ្នាឱ្យបានច្រើន ត្រូវចេះអធ្យាស្រ័យ និងចុះចាញ់។
៤.និយាយពាក្យលើកទឹកចិត្ត
កាន់តែលំបាក យើងត្រូវលើកទឹកចិត្តគ្នាទៅវិញទៅមក និងបន្តព្យាយាម។ គ្រួសារជួបប្រទះនឹងភាពច្របូកច្របល់ ការយល់ស្រប និងការលើកទឹកចិត្តជារៀងរាល់ថ្ងៃ គឺជារឿងសំខាន់បំផុត។ ម្នាក់ឯងមិនអាចធ្វើអ្វីគ្រប់យ៉ាងបានទេ ប៉ុន្តែដរាបណាមានការយល់ស្រប និងសាមគ្គីភាព ដោយដឹងថាមាននរណាម្នាក់នៅក្បែរអ្នកដើម្បីការពារអ្នក នោះអ្នកនឹងមានឆន្ទៈច្រើនជាងមុនដើម្បីជម្នះភាពលំបាក។ បញ្ហាគឺយើងតែងគេចពីការទទួលខុសត្រូវពេលមានបញ្ហាដែលគ្រួសារឈ្លោះប្រកែកគ្នាកើតមានជម្លោះនិងស្អប់គ្នា។ នៅពីក្រោយបុរសជោគជ័យ គឺតែងតែមាននារីពីក្រោយខ្នងតែងតែនៅចាំលើកទឹកចិត្ត។ ហើយនៅពីក្រោយជោគជ័យរបស់កូន គឺជាឪពុកម្តាយជាដែលគាំទ្រដ៏អស្ចារ្យ។
ប្រភព៖ Aboluowang