យល់ដឹង៖ ជាការពិតណាស់ ការគំរាមកំហែងដ៏ធំបំផុតមួយចំពោះស្នេហា គឺនៅពេលអ្នកណាម្នាក់ ឬអ្នកទាំងពីរឈប់ព្យាយាមបន្តដើរផ្លូវរួមគ្នា។
ដូចដែលយើងទាំងអស់គ្នាដឹងហើយថា ដំណាក់កាលស្នេហាដំបូងៗ នឹងមិនស្ថិតស្ថេរជារៀងរហូតនោះទេ។ ព្រោះនៅពេលដែលភាគីណាមួយ តែងតែព្យាយាមធ្វើរឿងខុសឆ្គង ឬ ធ្វើទង្វើដែលមិនសមរម្យហួសហេតុដាក់គ្នាច្រើនដងពេកនោះ វាក៏ធ្វើឲ្យស្នេហាងាយជួបរឿងបែកបាក់ផងដែរ៕
ដូច្នេះ ខាងក្រោមនេះ ជាទង្វើទាំង ៦ ដែលមើលទៅល្អមើល ឬមើលទៅវាជារឿងធម្មតាៗ ប៉ុន្តែការពិត វានឹងបំផ្លាញ ស្នេហារបស់អ្នក!
១.និយាយត្រង់ពេក
វាជារឿងល្អក្នុងការមានភាពស្មោះត្រង់ក្នុងទំនាក់ទំនងមួយ។ ហើយវាក៏មានសារៈសំខាន់ដូចគ្នាដែរ ក្នុងការយកចិត្តទុកដាក់លើអារម្មណ៍របស់ដៃគូអ្នក។ ប្រសិនបើអ្នកដឹងថាដៃគូរបស់អ្នក មានការពិបាកចិត្តក្នុងការឡើងទម្ងន់ខ្លាំង ប្រហែលជាអ្នកមិនគួរនិយាយពាក្យពិតហួសហេតុពេកទេ។ តែអ្នកគួរតែចង្អុលបង្ហាញចំណុចខ្វះខាត ប្រសិនបើអ្នកមានដំណោះស្រាយ ដើម្បីជួយពួកគេកែខៃវា បើមិនដូច្នេះទេ កុំនិយាយអ្វីឲ្យប៉ះអារម្មណ៍របស់ពួកគេ។ សូមចាំថា ដៃគូរបស់អ្នក ប្រហែលជាដឹងពីចំណុចខ្វះខាតរបស់គាត់រួចហើយ។ ពួកគេមិនត្រូវការការរំលឹករបស់អ្នកទេ។
២.ចូលចិត្តណែនាំ
លុះត្រាតែដៃគូរបស់អ្នកជាមនុស្សពូកែទ្រឹស្តី ទើបពួកគេនឹងមិនយល់ពីអ្វីដែលអ្នកកំពុងព្យាយាមបង្ហាញតាមរយៈការផ្តល់ជំនួយឡើយ។ ជីវិតខាងក្រៅ ពិតជាតានតឹង និងនឿយហត់ណាស់ មិនមែនគ្រាន់តែចេះនិយាយបែបនេះ បែបនោះតាមទ្រឹស្តី ស្រេចតែមាត់ថានោះទេ។ ការប្រាស្រ័យទាក់ទងដោយបើកចំហ និងស្មោះត្រង់ នៅពេលត្រឹមត្រូវ គឺជាគន្លឹះនៃទំនាក់ទំនងដែលមានសុខភាពល្អយូរអង្វែង។
៣.លេងសើចច្រើនពេក
ការសើចសប្បាយវាហាក់មិនដូចជារឿងធំនោះទេ។ នោះគឺជារឿយៗតាំងពីចាប់ផ្តើមដំបូង ជីវិតមានសើច មានយំជារឿងធម្មតា។ វាហាក់ដូចជាគ្មានគ្រោះថ្នាក់ទេនៅពេលដំបូង ប៉ុន្តែយើងច្រើនតែមិនដឹងថា នៅពេលដែលយើងទៅឆ្ងាយបន្តទៀត វាមានរឿងអីកើតឡើងខ្លះ ប្រសិនបើដៃគូរបស់យើង លែងសើចច្រើនរហូតមិនចេះគិតអីសោះ។
៤.ចៀសវាងជម្លោះ
ការផ្លាស់ប្តូរប្រធានបទ ដើម្បីចៀសវាងជម្លោះ ហាក់ដូចជាគំនិតដ៏អស្ចារ្យមួយ ព្រោះបើគ្មានការប្រកែកគ្នា គ្មានអ្វីត្រូវដោះស្រាយទេមែនទេ? ការគិតបែបនេះ គឺមានគ្រោះថ្នាក់ខ្លាំងណាស់។ ការចៀសវាងជម្លោះ នឹងមិនត្រឹមតែកាត់ផ្តាច់ទំនាក់ទំនងពិតប្រាកដរវាងអ្នកទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងបង្ខំអ្នកឲ្យទប់អារម្មណ៍របស់អ្នកបន្តិចម្តងៗ ធ្វើឲ្យអ្នកអស់កម្លាំងផ្លូវចិត្ត និងទីបំផុតកាន់តែមានការអន់ចិត្ត។ ជំនួសឲ្យការចៀសវាងជម្លោះ សូមនិយាយជាមួយគ្នាដ៏ស្ងប់ស្ងាត់ ដើម្បីដោះស្រាយបញ្ហាជាមួយគ្នា។
៥.ព្យាយាមផ្លាស់ប្តូរមនុស្សនោះ
ទោះបីជាអ្នកនិយាយបានល្អក៏ដោយ ចូរពិគ្រោះជាមួយដៃគូរបស់អ្នកមុនពេលធ្វើអ្វីមួយ ដើម្បីផ្លាស់ប្តូរដៃគូរបស់អ្នក។អនុញ្ញាតឲ្យបុគ្គលនោះសម្រេចចិត្តថា តើពួកគេសុខចិត្តផ្លាស់ប្តូរពួកគេជានរណា។ កុំបង្ខំពួកគេឲ្យផ្លាស់ប្តូរ ព្រោះអ្នកគិតថាវានឹងល្អសម្រាប់ពួកគេ។ ដោយសារតែអ្នកគិតថាវាល្អសម្រាប់ដៃគូរបស់អ្នក មិនមែនមានន័យថាវាពិតជាល្អសម្រាប់ពួកគេនោះទេ។
៦.ការលះបង់ជីវិតឯកជន
ខណៈពេលដែលចំណាប់អារម្មណ៍ និងសកម្មភាពរួមគ្នាផ្តល់ឲ្យគូស្វាមីភរិយានូវឱកាសដើម្បីពង្រឹងទំនាក់ទំនងរបស់ពួកគេ វាជារឿងសំខាន់សម្រាប់បុគ្គលម្នាក់ៗក្នុងការរក្សាផលប្រយោជន៍ផ្ទាល់ខ្លួន និងជីវិតផ្ទាល់ខ្លួន។ ការធ្វើបែបនេះធានាថា អ្នកទាំងពីររក្សាអត្តសញ្ញាណតែមួយជាមួយគ្នា។ ហើយវាក៏បង្កើតបញ្ហាគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកទាំងពីរចែករំលែកបន្ទាប់ពីថ្ងៃដ៏លំបាក។ ប្រសិនបើអ្នកធ្វេសប្រហែសក្នុងការបន្តចំណូលចិត្តរបស់អ្នក នោះអ្នកងាយនឹងខកចិត្ត និងបាត់បង់ការលើកទឹកចិត្តក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។
ប្រភព៖ kenh14