ទម្លាប់​ ៥​ យ៉ាង ​ដែល​ស្រីៗ​គួរ​ចៀសវាង បើមិនចង់ Single ពាន់ឆ្នាំ - TrueID

ទម្លាប់​ ៥​ យ៉ាង ​ដែល​ស្រីៗ​គួរ​ចៀសវាង បើមិនចង់ Single ពាន់ឆ្នាំ

January 9, 2023

យល់ដឹង៖ តើ​អ្នក​ដឹង​ទេ​ថា​ កើតមកជា​មនុស្ស​ស្រី ​ពិតជាមានភាពស្មុគស្មាញច្រើនណាស់ ហើយក៏មិនមាន​ភាព​ងាយស្រួលច្រើនដូចជាមនុស្សប្រុសដែរ ពិសេសនៅពេលកាន់តែធំដឹងក្ដី។

ពិតណាស់ ភាគច្រើនពេលមនុស្សស្រីមានស្នេហា បុរសនៅតែត្រូវបោះបង់ចោល ព្រោះ​ការ​នៅ​ជាមួយ​អ្នក​មិន​បាន​ធ្វើ​ឱ្យ​គេ​មាន​អារម្មណ៍​ល្អ ដោយសារតែទង្វើខុសឆ្គងណាមួយរបស់មនុស្សស្រី​។ 

ដូច្នេះ ប្រសិនបើអ្នកមិនចង់ឱ្យខ្លួនអ្នក Single គ្មានអ្នកណាយកទេនោះ គួរចៀសវាង  និងគួរកែប្រែប៉ុន្មានចំណុចខាងក្រោមនេះ៖ 

១.និយាយច្រើនដោយគិតថាគេមិនចេះធុញ

បើអ្នកនៅតែគិតថា ភាគីម្ខាងទៀតមិនធុញទ្រាន់នឹងអ្នកទេ គួរឈប់គិតបែបនេះភ្លាម។ បើ​មនុស្ស​ស្រី​ពូកែ​និយាយ​ តែ​និយាយ​រហូត​មិន​ឈប់​មាត់​ពេញ​មួយ​ថ្ងៃ មិនស្តាប់ភាគីម្ខាងទៀត ឬ​មិន​ឱ្យ​ភាគី​ម្ខាង​ទៀត​និយាយ​រឿង​ផ្សេង​ៗ​ទាល់តែ​សោះ នឹង​ធ្វើ​ឱ្យ​ភាគី​ម្ខាង​ទៀត​រំខាន និង​មិន​ចង់​ស្តាប់។ លើសពីនេះ គេអាចមានអារម្មណ៍ហត់នឿយ ដូចជាគេត្រូវប្រើថាមពលច្រើន ដើម្បីរស់នៅជាមួយនារីមានចរិតបែបនេះ។

រូបតំណាង
រូបតំណាង

២.លេងសើចច្រើន ​​ហាក់​ដូច​ជា​មិន​ស្មោះ​ត្រង់

អ្នកប្រហែលជាព្យាយាមធ្វើជាក្មេងស្រីកំប្លែងៗ។ ប៉ុន្តែ​ការ​លេងសើច​ចំពោះ​អ្វី​គ្រប់​យ៉ាង​នៅ​ក្នុង​ផ្លូវ​របស់​ខ្លួន​ឯង បាន​ធ្វើ​ឱ្យ​ភាគី​ម្ខាង​ទៀត​មាន​អារម្មណ៍​ថាមិនសមទាល់តែសោះ។ រឿងខ្លះមិនគួរឱ្យអស់សំណើចទេ តែអ្នកបែរជាយកមកលេងសើចជ្រុល ក៏អាចជាការបង្កឱ្យភាគីម្ខាងទៀត គេប្ដូរអារម្មណ៌ល្អៗមកលើអ្នកផងដែរ។

៣.ធ្វើពុតជាចូលចិត្តអ្វីដែលបុរសចូលចិត្ត

​អ្នកប្រហែលជា​ចង់​ផ្គាប់​ចិត្ត​មនុស្សប្រុស​ ដោយ​ចូល​ចិត្ត​អ្វី​គ្រប់​យ៉ាង​ដែល​ពួកគេ​ចូល​ចិត្ត ដូចជា​បាល់ទាត់​ ជាដើម ទាំងដែល​អ្នក​ប្រហែល​ជា​មិន​ចូល​ចិត្ត​មើលទាល់តែសោះ។ 

រូបតំណាង
រូបតំណាង

៤.ចេតនា​ល្អ​ពេក ​រហូត​ក្លាយ​ជា​មនុស្ស​ស្រីសាំញ៉ាំ

ការ​ដែល​រវល់​តែ​និយាយ​រឿង​ដដែលៗ​ពេញ​មួយ​ថ្ងៃ​ គឺ​ដូច​ជាអ្វីៗគ្រប់យ៉ាង​ត្រូវ​បាន​បង្ខំ។ វាបានធ្វើឱ្យភាគីម្ខាងទៀតមានការខកចិត្ត។ ហើយអាចបណ្តាលឱ្យមានការធុញទ្រាន់ក្នុងរយៈពេលយូរ។

៥.ព្យាយាមថតរូបខ្លួនឯង ហើយផ្ញើទៅអ្នកដទៃស្ទើរតែពេញមួយថ្ងៃ

គិតថា​ចង់​ចែចង់គេ​ ហើយធ្វើ​ជា​មនុស្ស​ស្រី​ ដែល​​តែង​គិត​តែ​ថត​រូប​ Selfie ផ្ញើ​ឲ្យ​បុរស​ពេញ​មួយ​ថ្ងៃ។ អ្វី​ដែល​ច្រើន​ពេក​ធ្វើ​ឱ្យ​បុរស​មាន​អារម្មណ៍​ធុញ និង​មិន​ចង់​ឃើញ ព្រោះ​វា​មើល​ទៅ​មិន​ធម្មជាតិ។ បូកបន្ថែមការថតបែប Edit មុខសហោះៗទៀត រឹតតែមិនធ្វើឱ្យភាគីម្ខាងទៀតសរសើរនោះឡើយ តែវាហាក់ដូចជាមិនសមរម្យក្នុងការដែរមនុស្សស្រីធ្វើបែបនេះសោះ។

ប្រភព៖ sanook

ទាក់ទងជាមួយ:
ជីវិតយុវវ័យ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...