យល់ដឹង៖ ជាការពិត មានមនុស្សមួយចំនួនដែលតែងតែងឿងឆ្ងល់ថា ហេតុអ្វីបានជាស្នេហារបស់ពួកគេមិនសប្បាយចិត្ត ឬមិនអាចរស់នៅដោយមានសុភមង្គលដូចអ្នកដទៃ? ហេតុផលដែលទំនងបំផុតនោះគឺ ដោយសារតែពួកគេបានសម្រេចចិត្តជ្រើសរើសទាក់ទងជាមួយមនុស្សខុស ឬបានជួបជាមួយមនុស្សក្នុងប្រភេទដូចខាងក្រោម។
ដូច្នេះ ថ្ងៃនេះផងដែរ យុវវ័យ សូមលើកយកប្រភេទមនុស្សទាំង ១០ ប្រភេទ ដែលអ្នកមិនគួរលង់ស្នេហ៍ ឬទាក់ទងជាមួយ បើសិនអ្នកមិនចង់ឲ្យទំនាក់ទំនងរបស់អ្នក ងាយបញ្ចប់ ហើយធ្វើឲ្យខ្លួនឯងឈឺចាប់៕
១.ត្អូញត្អែរ រអ៊ូរទាំគ្រប់ពេល
មនុស្សដែលអាចរកលេសរាប់ពាន់លានដើម្បីការពារខ្លួន ច្បាស់ណាស់ថា គេមិនបានស្រលាញ់អ្នកទាល់តែសោះឡើយ។ ពួកគេតែងតែចាប់កំហុសអ្នក ហើយបង្ខំអ្នកឲ្យផ្លាស់ប្តូរ។ ពួកគេគិតថាវាជាការមើលថែអ្នក ប៉ុន្តែតាមពិតវាជាការមិនឲ្យតម្លៃ។
២.ប្រចណ្ឌគ្មានហេតុផល
អ្នកនឹងមិនមានជីវិតសុខស្រួលឡើយ បើបានគូស្នេហ៍ពូកែប្រចណ្ឌពេក។ ទោះបីជាការប្រចណ្ឌជាគ្រឿងទេសនៃសេចក្តីស្រលាញ់ក៏ដោយ ក៏គួរតែប្រចណ្ឌឲ្យសមហេតុផល។ មិនមែនសូម្បីតែមិត្តរួមការងារ មិត្តភក្តិ និងសាច់ញាតិរបស់អ្នកក៏ប្រចណ្ឌដែរ បែបនេះជីវិតគូរបស់អ្នក ច្បាស់ជារកមិនឃើញនូវភាពរីករាយឡើយ។
៣.មិនទុកចិត្តគ្នា
ដោយសារតែពួកគេខ្លាច ការបោះបង់ចោលអ្នក ពួកគេព្យាយាមកសាងខ្លួនឯងនូវរូបភាពដែលខុសពីគេពិតប្រាកដ។ តើអ្នកសប្បាយចិត្តទេ ដែលបាននៅជាមួយអ្នកដែលមិនទុកចិត្តអ្នកបែបនោះ?
៤.លេងចរិតដូចស្ដេច ឬម្ចាស់ក្សត្រី
អ្វីគ្រប់យ៉ាង មិនថាសាមញ្ញយ៉ាងណានោះទេ នៅក្នុងក្រសែភ្នែករបស់មនុស្សចូលចិត្ត Drama ពួកគេតែងតែរស់នៅក្នុងអារម្មណ៍នៃការធ្វើអ្វីមួយទាក់ទាញចំណាប់អារម្មណ៍។ ហើយតើអ្នកបានត្រៀមខ្លួនរួចហើយឬនៅ សម្រាប់ការអត់ធ្មត់មួយជីវិត ទទួលយកសម្រាប់មនុស្សបែបនេះ?
៥.ចូលចិត្តដើរលេងចោលផ្ទះ
មនុស្សភាគច្រើន មិនចូលចិត្តឡើយ នៅពេលមានដៃគូស្នេហា ដែលចូលចិត្តដើរលេងយប់ព្រលប់ ចោលផ្ទះមិនឲ្យដំណឹង។ ដូច្នេះ មនុស្សបែបនេះ ក៏មិនគួរឲ្យយកជាគូដែរ។
៦.ងប់ងល់ការងារ
អ្នកដែលឲ្យតម្លៃលើការងារជាងស្នេហា នឹងមិនដែលជាគូដែលគួរឲ្យចង់បានឡើយ។ អ្នកប្រហែលជាមានមោទនភាពនៅពេលដំបូង ដែលដៃគូរបស់អ្នកខំធ្វើការយ៉ាងខ្លាំង។ តែទោះជាយ៉ាងណា ក្នុងរយៈពេលយូរៗទៅ អ្នកនឹងឃើញពីផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ដល់ទំនាក់ទំនងនេះ។ ស្រលាញ់មនុស្សបែបនេះ តែងមានអារម្មណ៍ថាត្រូវគេបោះបង់ចោល ហើយមិនខ្វល់ខ្វាយ។
៧.ចិត្តគំនិតមិនដូចគ្នា
មនុស្សដែលមានភាពផ្ទុយគ្នាច្រើន តែងតែទាក់ទាញគ្នាទៅវិញទៅមក ហើយនៅពេលដែលពួកគេនៅជាមួយគ្នា ពួកគេអន់ចិត្តគ្នាទៅវិញទៅមក។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើភាពខុសគ្នាខ្លាំងពេក គ្មានអ្វីដូចគ្នារវាងអ្នកទាំងពីរទេ នោះពេលវេលាភាគច្រើន នឹងត្រូវចំណាយលើការឈ្លោះប្រកែកគ្នា រហូតបែកបាក់គ្នាក៏មានដែរ។
៨.ស្រលាញ់អ្នកព្រោះទ្រព្យសម្បត្តិ
សេចក្ដីស្រលាញ់ដែលស្រលាញ់ព្រោះទ្រព្យសម្បត្តិនឹងមិនស្ថិតស្ថេរឡើយ។ អ្នកដែលនៅជាមួយអ្នក មិនមែនដើម្បីស្នេហា តែដើម្បីលុយ តើគេអាចលះបង់អស់ពីចិត្តចំពោះអ្នកបានយ៉ាងណាទៅ? ដូច្នេះ មនុស្សប្រភេទនេះ ក៏គួរកាត់ចិត្តចេញផងដែរ។
៩.មនុស្សអាត្មានិយម
មនុស្សអាត្មានិយម ជាមនុស្សដែលយល់តែពីខ្លួនឯង ដោយមិនខ្វល់ថាអ្នកជួបរឿងអ្វីឡើយ គេគិតតែពីផលលំបាកសម្រាប់គេប៉ុណ្ណោះ។ មុនពេល មិនទាន់សាងគ្រួសារជាមួយគ្នា អ្នកគួរសម្រេចចិត្តមិនជ្រើសរើសយកគេ វាជារឿងល្អបំផុតហើយ។
១០.មនុស្សបិទសិទ្ធិ
មនុស្សបែបនេះ ពិតជាមិនយល់ពីអត្ថន័យនៃពាក្យឯកជននោះទេ។ ពួកគេតែងតែចង់គ្រប់គ្រងអ្នក ចង់ដឹងថាអ្នកនៅទីណា ធ្វើអ្វីជាមួយអ្នកណា។ ពួកគេពិនិត្យរាល់កាយវិការ សកម្មភាព ពាក្យសម្ដីរបស់អ្នក។ គេទាមទារចង់មានសិទ្ធិចង់ឆែកកាបូប ទូរស័ព្ទអ្នក គ្រប់រឿង។ មនុស្សបែបនេះ ស្រលាញ់ឬអត់ អ្នកប្រាកដជាមានចម្លើយខ្លួនឯងហើយ។
ប្រភព៖ kenh14