យល់ដឹង ៖ បញ្ហាធំសម្រាប់អ្នកសម្រកទម្ងន់គឺញ៉ាំតិចហើយឃ្លានតែយើងអាចញ៉ាំតិច ប៉ុន្តែនៅតែឆ្អែតបាន ព្រោះឥឡូវនេះមានវិធីការសម្រកទម្ងន់ច្រើនហើយក៏មិនពិបាកទេក្នុងការអនុវត្តជាក់ស្ដែងដែរ។
ខាងក្រោមនេះជាវិធី ៦យ៉ាង ទោះបីជាអ្នកញ៉ាំតិច តែធានាឆ្អែតបានយូរ ហើយមិនធាត់៖
១. អាហារមួយគួរតែមានប្រូតេអ៊ីន
ការទទួលទានប្រូតេអ៊ីនជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតនិងឆ្អែតបានយូរ។ រាល់អាហារគួរតែមានប្រូតេអ៊ីន ប៉ុន្តែជ្រើសរើសប្រូតេអ៊ីនដែលមានសុខភាពល្អសាច់មានជាតិខ្លាញ់ទាបដូចជា ត្រី សាច់មាន់ តៅហ៊ូ។ល។
២.គួរញ៉ាំខ្លាញ់ល្អបានពី ផ្លែប័រ ប្រេងអូលីវ គ្រាប់ធញ្ញជាតិ
ខ្លាញ់ល្អនឹងធ្វើឲ្យអ្នកងាយស្រួលញ៉ាំនិងបំពេញក្រពះរបស់អ្នក ហើយវាល្អសម្រាប់រាងកាយផងដែរ។ ខ្លាញ់ល្អមាននៅក្នុងអាហារជាច្រើនដូចជាផ្លែប័រ ប្រេងអូលីវ គ្រាប់ធញ្ញជាតិជាដើម។
៣. សង្កត់ធ្ងន់លើជាតិសរសៃចំណីអាហារពីធញ្ញជាតិ និងបន្លែ
អាហារដែលមានជាតិសរសៃខ្ពស់ ញ៉ាំហើយធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតក្នុងក្រពះហើយក៏ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំផងដែរ។កុំភ្លេចទទួលទានអាហារសម្បូរជាតិសរសៃរួមមានបន្លែ ជាពិសេសស្លឹកបៃតង និងគ្រាប់ធញ្ញជាតិដែលមិនទាន់ចម្រាញ់។ល។
៤. ទំពារយឺតៗ ផ្តល់ពេលវេលាឲ្យខួរក្បាលរបស់អ្នកមានអារម្មណ៍ឆ្អែត
អ្នកដែលទំពារហើយលេបលឿន ច្រើនតែមានអារម្មណ៍ថាឆ្អែត ជាងអ្នកដែលញ៉ាំយឺតៗ ហើយទំពារ បែបនេះខួរក្បាលមិនទាន់ដឹងថាអាហារចូលដល់ក្រពះទេដូច្នេះនៅតែមិនមានអារម្មណ៍ពេញលេញ។ អ្នកដែលញ៉ាំលឿនមានហានិភ័យនៃការញ៉ាំច្រើនរហូតដល់ពួកគេមានអារម្មណ៍ឆ្អែតហើយអ្នកដែលញ៉ាំយឺតទំនងជាមានអារម្មណ៍ឆ្អែតបានយូរ ថែមទាំងញ៉ាំតិចមិនប្រឈមនឹងបញ្ហាធាត់។
៥. ចូរញ៉ាំឲ្យទៀងពេល កុំឲ្យឃ្លានខ្លាំងពេកនាំឲ្យស្ករធ្លាក់
នៅពេលដែលជាតិស្ករធ្លាក់ចុះ ឬឃ្លានខ្លាំងវាធ្វើឲ្យយើងញ៉ាំច្រើនដោយមិនដឹងខ្លួន។ ដូច្នេះគួរញ៉ាំឲ្យទៀងពេល ហើយកុំឲ្យខ្លួនឯងឃ្លានខ្លាំងពេកទើបរកញ៉ាំអី។
៦. គេងឲ្យបានគ្រប់គ្រាន់ ប្រសិនបើអ្នកគេងមិនលក់អ្នកនឹងកាន់តែឃ្លាន
ការគេងមិនលក់បន្ថែមលើការធ្វើឲ្យមានពេលវេលាដើម្បីធ្វើសកម្មភាពផ្សេងៗហើយអាចធ្វើឲ្យយើងចង់ញ៉ាំអាហារ ឬបង្អែមបន្ថែមទៀត វាក៏នាំឲ្យយើងមានអារម្មណ៍ឃ្លានខ្លាំងជាងមុនដែរ។ដូច្នេះហើយត្រូវឆាប់ចូលគេងហើយក្រោកឲ្យទៀងពេល វានឹងជួយដល់បញ្ហានៃការញ៉ាំអាហារឲ្យបានត្រឹមត្រូវទាន់ពេលវេលា ហើយមិនធាត់៕
ប្រភព ៖ Sanook