អាហារ ៥យ៉ាង ដែលអ្នកមិនគួរញ៉ាំវាជាមួយផ្លែ ធុរេន! - TrueID

អាហារ ៥យ៉ាង ដែលអ្នកមិនគួរញ៉ាំវាជាមួយផ្លែ ធុរេន!

June 20, 2022

យល់ដឹង​ ៖ មនុស្សជាច្រើនបានចាប់ផ្តើមទិញធុរេនដើម្បីបំពេញចំណង់របស់ពួកគេ។ដូច្នេះអ្នកឬអត់ថា ធុរេន​ជា​ផ្លែ​ឈើ​ដ៏​ឆ្ងាញ់​ដែល​មាន​ឥទ្ធិពល​ក្តៅ​ ដូច្នេះបន្ថែមពីលើកម្ដៅដែលអាចកើតមាននៅក្នុងខ្លួនក៏មានអាហារ​ ឬ​ភេសជ្ជៈ​មួយចំនួន​មិន​គួរ​ទទួលទាន​ជាមួយ​ផ្លែ​ទុរេន​ដោយសារ​ហេតុផល​ជាច្រើន​។

សូមណែនាំអាហារ ​ឬ​ភេសជ្ជៈ​មួយចំនួនដែលអ្នក​មិន​គួរ​ទទួលទាន​ជាមួយ​ផ្លែ​ធុរេន៖

១. ហាមញ៉ាំទុរេនជាមួយភេសជ្ជៈមានជាតិហ្គាស

ធុរេន និង​ភេសជ្ជៈ​មិន​គួរ​ញ៉ាំ​ជាមួយ​គ្នា​ទាល់​តែ​សោះព្រោះ​ធុរេន​ជា​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ មាន​ជាតិ​ខ្លាញ់​ខ្ពស់ ពិបាក​រំលាយ​អាហារ​ក្រោយ​ពេល​ទទួល​ទាន។ម្យ៉ាងវិញទៀត សូដាផ្អែមមានជាតិស្ករ និងអាស៊ីតកាបូនិកខ្ពស់ នៅពេលដែលយកវាមកផ្សំគ្នា វាមិនត្រឹមតែធ្វើឲ្យហើមពោះប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើឲ្យរាងកាយរបស់អ្នកទទួលបានជាតិស្ករច្រើនជាងការចាំបាច់ផងដែរ។ លើសពីនេះបណ្តាលឲ្យមានការកើនឡើងជាតិស្ករក្នុងឈាមយ៉ាងឆាប់រហ័សព្រោះការប្រមូលផ្តុំជាតិស្ករនៅក្នុងខ្លួនច្រើន វាមិនអាចដុតរំលាយទាំងអស់ឡើយ ចុងក្រោយនឹងក្លាយជាខ្លាញ់ដែលងាយស្រួលបង្កឲ្យធាត់។

រូបតំណាង
រូបតំណាង

២. ហាម​ញ៉ាំ​ធុរេន ជាមួយផ្លែមៀន

ធុរេន និង​ផ្លែ​មៀន ជា​ផ្លែឈើ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ញ៉ាំ​ហើយ​ចេញ​ឥទ្ធិពល​លឿន​ដែល​វា​អាច​កម្ដៅ​ខាងក្នុងឡើង​​ផង​ដែរ​ ដូច្នេះ យក​ល្អ​កុំ​ញ៉ាំធុរេនជាមួយផ្លែ​មៀនព្រមគ្នាជាពិសេសអ្នកជំងឺទឹកនោមផ្អែមដែលត្រូវការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមយ៉ាងតឹងរ៉ឹង។

៣. ហាម​ញ៉ាំ​ធុរេន​ជាមួយ​ផ្លែឈើ​ដែលមាន​ជាតិ​ស្ករ​ខ្ពស់​ផ្សេងទៀត​

ផ្លែឈើដែលមានជាតិស្ករខ្ពស់ដូចជា  គួលេន សាវម៉ាវ ខ្នុរ ស្វាយទុំ និងធុរេន មិនគួរញ៉ាំជាមួយគ្នាទេព្រោះសារតែរាងកាយនឹងទទួលបានបរិមាណជាតិស្ករខ្ពស់យ៉ាងលឿន ដែលធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងក្នុងរយៈពេលដ៏ខ្លី។ប្រសិនបើវាមិនត្រូវបានរំលាយទេ វានឹងកកកុញ និងក្លាយជាខ្លាញ់នៅក្នុងខ្លួន ឬប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមអ្នកអាចនឹងសន្លប់ ងងឹតមុខភ្លាមៗ។

រូបតំណាង
រូបតំណាង

​៤.​កុំ​ញ៉ាំ​ធុរេន​ជាមួយ​បង្អែម

 បញ្ហាគឺបរិមាណស្ករដូចធម្មតា ដូច្នេះហើយ បើ​ចង់​ញ៉ាំ​ធុរេនគួរតែ​ចៀសវាង​របស់​ផ្អែម នំប៉័ង ភេសជ្ជៈ​ផ្អែម នំផ្អែម​ជា​មុន​សិន ដើម្បី​ការពារ​រាងកាយ​កុំ​ឲ្យ​មាន​ជាតិ​ស្ករ​ខ្ពស់​ពេក។

៥. ហាម​ញ៉ាំ​ធុរេន​ជាមួយ​ស្រា

ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ដូច​ជាស្រា ស្រា​បៀរ មិនគួរ​ញ៉ាំ​វាជាមួយធុរេន​ឡើយ​ ព្រោះស្រា និងធុរេនផ្តល់ថាមពលខ្ពស់ដែលធ្វើឲ្យដំណើរការមេតាបូលីសរបស់រាងកាយត្រូវធ្វើការកាន់តែខ្លាំង។សីតុណ្ហភាពរាងកាយនឹងកើនឡើង បូកជាតិអាល់កុលមានឥទ្ធិពលធ្វើឲ្យរាងកាយប្រែជាខ្សោះជាតិទឹកដែលធ្វើឲ្យរាងកាយកាន់តែក្តៅ៕

រូបតំណាង
រូបតំណាង

ប្រភព ៖ Kapook             

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...