មកស្វែងយល់ អ្វីជា MBTI? - TrueID

មកស្វែងយល់ អ្វីជា MBTI?

September 12, 2022

តើអ្វីជា MBTI ?

មនុស្សភាគច្រើនតែងតែយល់ច្រឡំ ការពិតគឺ MBTI និយាយអំពីចំណូលចិត្តបុគ្គលម្នាក់ៗមិនមែន សមត្ថភាពរបស់ពួកគេទេ។

MBTI គឺតំណាងឱ្យ Myers Briggs Type Indicator ដែលនេះគឺជាឧបករណ៍មួយ ដែលត្រូវបានប្រើជាញឹកញាប់ ដើម្បីជួយឲ្យបុគ្គលម្នាក់ៗយល់អំពីចំណង់ចំណូលចិត្ត ក្នុងការប្រាស្រ័យទាក់ទងរបស់ពួកគេផ្ទាល់និងពីរបៀបដែលពួកគេប្រាស្រ័យទាក់ទង ជាមួយអ្នកដទៃ។

MBTI
MBTI

តើការយល់ដឹងពី MBTI របស់ខ្លួន មានអត្ថប្រយោជន៍អ្វីខ្លះ?

ការយល់ដឹង អំពី MBTI គឺអាចជួយឲ្យអ្នកយល់ដឹងពីខ្លួនឯងកាន់តែច្បាស់ ក៏ដូចជាចេះសម្របខ្លួននឹងអ្នកដទៃឬបរិយាកាសនៅជុំវិញខ្លួន ក្នុងជីវិតប្រចាំថ្ងៃផងដែរ។

ជាក់ស្តែង ជាមួយនឹងការស្រាវជ្រាវ មនុស្សជាង ២ លាននាក់ កំពុងប្រើប្រាស់ MBTI នៅជុំវិញពិភពលោកដែលមនុស្សទាំងនោះគឺស្ថិតនៅក្នុងវ័យ ២០ឆ្នាំ ព្រោះតែវាបានជួយដល់ពួកគេច្រើនលើសពីការរំពឹងទុក។

រូបតំណាង
រូបតំណាង

តើ MBTI ជាទូទៅ ត្រូវបានគេប្រើប្រាស់ ទៅលើអ្វីខ្លះ?

ការប្រើប្រាស់ទូទៅ សម្រាប់ MBTI រួមមានៈ

• ការអភិវឌ្ឍន៍ខ្លួនឯង និង ការធ្វើការជាមួយក្រុម

• ការអភិវឌ្ឍន៍ និង ទំនាក់ទំនងការងារ

• រចនាប័ទ្មទំនាក់ទំនង និង ការដោះស្រាយជម្លោះ

• រចនាប័ទ្មភាពជាអ្នកដឹកនាំ និង ការគ្រប់គ្រងការផ្លាស់ប្តូរ

• ការពិចារណាក្រុម និងវប្បធម៌អង្គការ

• ការដោះស្រាយបញ្ហាជាដើម។

រូបតំណាង
រូបតំណាង

ឧទាហរណ៍: អ្នកចូលចិត្តប្រើដៃស្តាំ ក្នុងការសរសេរ ហើយលទ្ធផលនៃអក្សរគឺស្អាត ងាយស្រួលសរសេរ ក៏ដូចជាធ្វើឲ្យអ្នកមានអារម្មណ៍ធម្មជាតិ ផ្ទុយទៅវិញនៅពេលដែលអ្នកសរសេរឈ្មោះរបស់អ្នក ដោយដៃឆ្វេង លទ្ធផលនៃអក្សរនោះនឹងមិនស្អាតក៏ដូចជាមានអារម្មណ៍ឆ្គង និងទាមទាឲ្យអ្នកផ្តោតអារម្មណ៍កាន់តែខ្លាំងផងដែរទាំងនេះបង្ហាញថាទម្លាប់នៃការសរសេរដៃស្តាំ ក្លាយទៅជាចំណង់ចំណូលចិត្តរបស់អ្នក។

ដូចគ្នាដែរ គោលបំណងនៃ MBTI គឺដើម្បីបង្កើនការយល់ដឹង អំពីចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នកនិងទទួលស្គាល់ពីរចនាប័ទ្មផ្សេងៗ ដែលអ្នកអាចនឹងមិនដឹង ឬអាចបន្ថែមបាន ដូចជាពី តម្លៃ និងគិតអំពីរបៀបដែលអ្នកអាចធ្វើវាបាន។

រូបតំណាង
រូបតំណាង

ដូច្នេះហើយ តើអ្វីជាចំណងចំណូលចិត្ត?

MBTI ប្រើមាត្រដ្ឋានជំនួន ៤ ដើម្បីនិយាយអំពីចំណូលចិត្ត ដែលនីមួយៗ មានចំណូលចិត្តចែកចេញជា២ ផ្ទុយគ្នា រួមមាន:

១. Introvert និងExtrovert:

ទាំងពីរនេះ គឺចង់ផ្តោតទៅលើ « តើអ្នកទទួលបានថាមពលមកពីណា? »

រូបតំណាង
រូបតំណាង

២. Sensing និងIntuition:

ចង់ផ្តោតទៅលើ « តើព័ត៌មានប្រភេទណា ដែលអ្នកចូលចិត្តប្រើ? »

រូបតំណាង
រូបតំណាង

៣. Thinking និងFeeling:

ចង់ផ្តោតទៅលើ « តើអ្នកចូលចិត្តយកអ្វី មកប្រើដើម្បីធ្វើការសម្រេចចិត្ត? »

រូបតំណាង
រូបតំណាង

៤. Judging និងPerceiving:

ចង់ផ្តោតទៅលើ « តើអ្នកដោះស្រាយ ជាមួយពិភពលោកជុំវិញខ្លួនអ្នកដោយរបៀបណា? »

រូបតំណាង
រូបតំណាង

ប្រភព : Internet

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...