យល់ដឹង៖ មនុស្សភាគច្រើន តែងតែជ្រើសរើសស្នេហាដែលស្គាល់គ្នាឆាប់ ជាជាងជ្រើសរើសស្នេហាដែលប្រើពេលមើលចិត្តគ្នាយូរ ដោយសារតែមនុស្ស គិតថាអ្នកខ្លះទោះមើលចិត្តគ្នាយូរក៏គង់តែបែក។
ទោះជាយ៉ាងណាក៏ដោយ ការពិតសម្រាប់ទំនាក់ទំនងដ៏រឹងមាំមួយ មនុស្សត្រូវការរឿងស្នេហារឹងមាំ រវាងមនុស្សពីរនាក់ ដោយព្យាយាមដើម្បីសម្រេចបានការបញ្ចប់ទៅដ៏ល្អ។ ហើយក្នុងនោះ បើបានជួបមនុស្សដែលត្រូវចិត្តហើយ ជួបមនុស្សដែលល្អហើយ អ្នកក៏ត្រូវពិចារណាដោយប្រុងប្រយ័ត្ននូវចិត្តគំនិតរបស់អ្នកផងដែរ ពិសេសគឺមនុស្សស្រី។ បើក្នុងជីវិតស្នេហានេះ បានជួបបុរសដែលអាចធ្វើរឿងដូចខាងក្រោមនេះ ឲ្យអ្នកបានជាប់ជានិច្ច ចូររក្សាឲ្យបានល្អផងទៅ។
១.បើគាត់ការពារអ្នកពីការឈឺចាប់
តើបុរសប្រភេទណា ដែលសមនឹងនារីម្នាក់ប្រគល់ជីវិតឲ្យគាត់មើលថែ? នៅក្នុងជីវិតប្រចាំថ្ងៃ អ្វីៗមិនតែងតែដំណើរការដូចដែលយើងចង់ធ្វើនោះទេ។ មានរឿងដែលកើតឡើងដែលធ្វើឲ្យអ្នកឈឺចាប់ ខូចផ្លូវចិត្ត។ បុរសល្អដែលស្រលាញ់អ្នកពិតប្រាកដ នឹងការពារអ្នកពីអ្វីគ្រប់យ៉ាង។ វាក៏ជាការបង្ហាញពីសេចក្តីស្រលាញ់ដែលបុរសមានចំពោះស្ត្រីផងដែរ។ ត្រូវតែគោរពអ្នក ស្រលាញ់អ្នក មើលថែអ្នក ហើយខ្លាចអ្នកឈឺចាប់ គាត់នឹងយកចិត្តទុកដាក់ចំពោះអ្នកជានិច្ច។ ការឱបរបស់គាត់ គឺដូចជាប្រភេទនៃសភាវគតិដែលតែងតែបង្ហាញនិងចង់ឲ្យអ្នកដឹង។ អ្នកក៏នឹងមានអារម្មណ៍ថាមានសុវត្ថិភាពច្រើនដែរ ពេលអ្នកនៅជាមួយគាត់ ហើយមិនចាំបាច់គិតពីរដងពេលនៅជាមួយគ្នានោះទេ។ បុរសម្នាក់ដែលដឹងពីរបៀបការពារអ្នក ពីគ្រោះថ្នាក់ គេសមនឹងទទួលបានការយកចិត្តទុកដាក់ និងថែរក្សាពីអ្នកដូចគ្នា។
២.បើបុរសនោះ តែងតែរកវិធីជួយអ្នក
នៅពេលដែលមនុស្សប្រុសម្នាក់ពិតជាស្រលាញ់នារីម្នាក់ គាត់នឹងមានទំនោរយកចិត្តទុកដាក់ជាពិសេសចំពោះនាង។ជាធម្មតាមនុស្សប្រុសជួយនរណាម្នាក់ ជាការគួរសមបែបធម្មជាតិរបស់គេ។ ប៉ុន្តែជាមួយនឹងមនុស្សដែលគាត់ស្រលាញ់ សេចក្តីសប្បុរស និងការជួយក្នុងគ្រប់អ្វីៗទាំងអស់ គឺកាន់តែទូលំទូលាយ។ ជំនួយនោះក៏កើតចេញពីចិត្តដែរ ធ្វើដោយប្រយ័ត្នប្រយែង មិនមែនគ្រាន់តែសម្ដែងនោះទេ។ គាត់នឹងប្រយ័ត្នប្រយែងពីរបៀបជួយអ្នក ចង់ធ្វើកិច្ចការរបស់អ្នកដើម្បីមើលថែ។ ប្រសិនបើអ្នកជាអ្នកសង្កេត អ្នកក៏នឹងដឹងថាគាត់ប្រព្រឹត្តចំពោះអ្នកបានល្អជាង និងខុសពីគាត់ប្រព្រឹត្តចំពោះអ្នកដទៃ ហើយជំនួយគឺគ្មានដែនកំណត់។ វាគ្រប់គ្រាន់ក្នុងការនិយាយ ពេលខ្លះគាត់អាចធ្វើអស់ពីសមត្ថភាពដើម្បីដោះស្រាយបញ្ហារបស់អ្នក។
៣.បើគាត់គោរពអ្នកគ្រប់មធ្យោបាយ
បុរសដែលស្រលាញ់អ្នកពិតប្រាកដ នឹងគោរពអ្នកតាំងពីរឿងតូចតាចបំផុតឡើង។ វាអាចត្រូវបានចាក់ឫសនៅក្នុងអារម្មណ៍របស់អ្នក តាំងពីរបៀបរស់នៅរបស់អ្នក ទស្សនៈរបស់អ្នកជាដើម។ អ្វីក៏ដោយដែលគាត់គោរព ហើយការយោគយល់នោះ ធ្វើឲ្យអ្នកមានផាសុកភាពបំផុត។ គាត់ប្រហែលជាចូលចិត្តរៀនអំពីចំណាប់អារម្មណ៍ និងទស្សនៈរបស់អ្នក។ ការគោរពដោយមនោសញ្ចេតនា ទង្វើនេះបង្ហាញពីសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅចំពោះអ្នក។ ក្នុងជីវិត មានមនុស្សស្រីជាច្រើនដែលធ្លាក់ក្នុងទំនាក់ទំនង ដែលគេគិតថាស៊ីជម្រៅសមនឹងការឲ្យ។ ទោះជាយ៉ាងណាក៏ដោយ នៅទីបញ្ចប់ ពួកគេមានអារម្មណ៍ថា អន់ចិត្ត ដកដង្ហើមមិនចេញ ដោយសារតែភាគីម្ខាងទៀតមិនគោរពរបៀបរស់នៅ ចំណូលចិត្ត ឬគំនិតរបស់ពួកគេ។ ទំនាក់ទំនងបែបនេះ មិនថាអ្នកទាំងពីរស្រលាញ់គ្នាខ្លាំងប៉ុណ្ណាទេ ទីបំផុតវាមិនអាចទៅណាឆ្ងាយជាមួយគ្នាបានឡើយ ទោះបីជាអ្នកព្យាយាមនៅជាមួយគាត់ក៏ដោយ ក៏អ្នកនឹងមិនសប្បាយចិត្តដែរ។
យ៉ាងណាមិញ កំឡុងពេលធ្វើដំណើរក្នុងជីវិតយុវវ័យរបស់អ្នក អ្នកប្រហែលជាបានជួបបុរសជាច្រើនដែលប្រព្រឹត្តចំពោះអ្នកយ៉ាងល្អ។ ទោះជាយ៉ាងណាក្ដី ចូរប្រយ័ត្នពេលសម្រេចចិត្តនៅជាមួយនរណាម្នាក់ ព្រោះពេលខ្លះអារម្មណ៍បណ្តោះអាសន្នមិនអាចគ្របដណ្តប់ទំនាក់ទំនងទាំងមូលបានទេ។ សូមក្រឡេកមើលឲ្យជិត ហើយមើលថាតើគាត់ការពារអ្នក ចង់ជួយអ្នក និងគោរពអ្នកដែរឬទេ? ប្រសិនបើអ្នកមានចំណុចទាំងនេះហើយ សូមអបអរសាទរ អ្នកមានមិត្តប្រុសដ៏អស្ចារ្យ!
ប្រភព៖ sanook