យល់ដឹង ៖ បញ្ហាធំសម្រាប់អ្នកសម្រកទម្ងន់គឺញ៉ាំតិចហើយឃ្លានតែក៏មានអាហារញ៉ាំហើយឆ្អែត ប៉ុន្តែមិនធ្វើឲ្យធាត់នោះទេ ព្រោះតាមការស្រាវជ្រាវលើប្រធានបទបានឲ្យដឹងថាអាហារដែលធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតត្រូវបានចាត់ថ្នាក់ថាមានសន្ទស្សន៍ជាSatiety ខ្ពស់ ដែលធ្វើឲ្យវាជាក្លាយជម្រើសដ៏ល្អសម្រាប់អ្នកដែលពិបាកមានអារម្មណ៍ឆ្អែតនិងចង់សម្រកទម្ងន់។
វាត្រូវបានគេរកឃើញថាអាហារដែលបានធ្លាក់ចូលទៅក្នុងក្រុមនេះជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងមាតិកាប្រូតេអ៊ីនខ្ពស់ ឬជាតិសរសៃខ្ពស់ ដូចជា ៖
១. សណ្តែក ជាពិសេសគ្រាប់ធញ្ញជាតិដូចជាសណ្តែកក្រហម សណ្តែកខ្មៅ សណ្តែកសៀង ស៊ុតជាប្រភពប្រូតេអ៊ីនដ៏ល្អ ដែលជួយបំពេញការឆ្អែតបានល្អប៉ុន្តែសម្រាប់សុខភាព គួរចៀសវាងការចៀន ឬចៀនជាមួយប្រេងច្រើន។
២. ត្រីបើធៀបនឹងសាច់ប្រភេទផ្សេងទៀតត្រីមានសន្ទស្សន៍ឆ្អែតខ្ពស់ជាង ហើយមានខ្លាញ់អូមេហ្គា-3 ខ្ពស់។
៣. Oatmeal គឺជាម្សៅម៉្យាងដែលមានជាតិសរសៃខ្ពស់ សាកសមសម្រាប់អាហារពេលព្រឹកជាមួយទឹកដោះគោនិងគ្រាប់ធុញ្ញជាតិ។
៤. ទឹកដោះគោ យ៉ាអួ ដោយសារតែវាមានមាតិកាប្រូតេអ៊ីនខ្ពស់ជាងទឹកដោះគោយ៉ាអួ ជាធម្មតា មានសន្ទស្សន៍ Satiety indexខ្ពស់ជាង។
៥. បន្លែបានរកឃើញថាការផ្ទុកសាឡាដមុនពេលអាហារសំខាន់នៅអាហារនីមួយៗបង្កើនសន្ទស្សន៍ភាពឆ្អែតនៅអាហារនោះ។
ប្រសិនបើអាហារទាំងនោះ នៅតែមិនពេញពោះហើយសម្រាប់អ្នកដែលញ៉ាំហើយពិបាកឆ្អែត ព្យាយាមបន្ថែមប្រូតេអ៊ីន និងជាតិសរសៃល្អទៅក្នុងអាហារនីមួយៗបន្ថែមអាហារដែលមានសន្ទស្សន៍ Satiety indexខ្ពស់ដូចក្នុងឧទាហរណ៍ខាងលើ រួមផ្សំជាមួយនឹងវិធីផ្សេងទៀត ដូចជាទំពារយឺតៗក៏អាចជួយបានដែរ៕
ប្រភព ៖ Sanook