យល់ដឹង៖ ប្រិយមិត្ត ដែលជាវ័យដល់ពេលត្រូវមានស្នេហា ជាពិសេសប្រិយមិត្តនារីៗធ្លាប់ដឹងទេថា មានសំណួរខ្លះដែលធ្វើឲ្យប្រុសៗមិនសប្បាយចិត្ត។ ហើយពេលខ្លះវាអាចជាចំណុចមួយដែលធ្វើឲ្យពួកគេទ្រាំមិនបាន រហូតធ្វើឲ្យគេអស់ចិត្តហើយត្រូវចាកចេញពីអ្នក ឬសុំអ្នកបែក បើទោះបីជាគេចូលចិត្តអ្នកប៉ុណ្ណានោះទេ។
ដូច្នេះ ថ្ងៃនេះផងដែរ យើងនឹងមកមើលសំណួរទាំង ៨ ដែលអ្នកមិនគួរប្រើជាមួយមនុស្សប្រុសដែលអ្នកកំពុងទាក់ទងមុនក្លាយជាសង្សារនឹងគ្នា៕
សំណួរដែលមិនគួរសួរទាំងនោះ មានដូចខាងក្រោម៖
១.តើខ្ញុំមើលទៅគួរឲ្យស្រលាញ់ជាង... (នរណាម្នាក់) មែនទេ?
អ្នកប្រហែលជាបានឮមួយលានដងហើយអំពីការសួរបែបនេះ។ ជាថ្មីម្តងទៀត អ្នកមិនគួរប្រៀបធៀបខ្លួនអ្នកទៅនឹងនរណាម្នាក់ឡើយ។ ហើយអ្នកក៏មិនគួរប្រើសំណួរនេះនៅក្នុងការណាត់ជួបរបស់អ្នកដែរ។ ព្រោះថានៅលើលោកនេះមានមនុស្សស្រីជាច្រើនដែលមើលទៅគួរឲ្យស្រលាញ់ជាងអ្នក។ ប៉ុន្តែគាត់ជ្រើសរើសនៅជាមួយអ្នក នោះគួរតែគ្រប់គ្រាន់ហើយ។ ព្រោះប្រសិនបើអ្នកប្រើសំណួរនេះ អ្នកមានអារម្មណ៍អវិជ្ជមានចំពោះអ្វីមួយ ហើយវាបង្ហាញថាអ្នកមិនមានទំនុកចិត្តលើខ្លួនឯងទាល់តែសោះ។
២.តើអ្នកនៅតែស្រលាញ់ខ្ញុំទេ ប្រសិនបើ…(ហេតុផលផ្សេងៗ)
ការស្រលាញ់កើតឡើង គឺនៅពេលដែលយើងបានទុកចិត្តជាមួយនរណាម្នាក់។ ហើយអ្នកចង់ធ្វើឲ្យស្នេហាកាន់តែស៊ីជម្រៅ ដូច្នេះកុំឲ្យសំណួរនេះធ្វើឲ្យអ្នកខូចខាតអី។ គាត់អាចនឹងឆ្លើយថា ទោះបីជាអ្នកធាត់ក៏ដោយ ឬលែងស្អាតក៏ដោយ គាត់នឹងនៅតែស្រលាញ់អ្នក។ ប៉ុន្តែវាអាចធ្វើឲ្យដៃគូរបស់អ្នកមានអារម្មណ៍មិនស្រណុក ហើយវាមិនផ្តល់ឲ្យអ្នកនូវការលួងលោមច្រើនទេ។ ព្រោះសំណួរដែលអ្នកសួរបង្ហាញថាអ្នកកំពុងមានអារម្មណ៍អសន្តិសុខចំពោះស្នេហានេះ។ វាតែងតែជាគំនិតល្អក្នុងការសួរខ្លួនឯងថា ហេតុអ្វីបានជាអ្នកព្រួយបារម្ភអំពីរឿងទាំងនេះ ជាជាងសួរគាត់ហើយធ្វើឲ្យគាត់យល់ច្រឡំ។
៣.ហេតុអ្វីបានជាអ្នកមិនបបួលខ្ញុំ?
គាត់ប្រហែលជានឹងប្រាប់អ្នកថាគាត់នឹងបបួល។ ប៉ុន្តែគាត់មិនបានទូរស័ព្ទមកវិញទេ។ ដូច្នេះអ្នកសម្រេចចិត្តផ្ញើសារទៅគាត់ថា “ម៉េចមិនហៅគ្នា? “ហេតុអីអ្នកមិនហៅខ្ញុំទាល់តែសោះ!” ហើយនោះជាកំហុសមួយ។ ព្រោះគាត់ប្រហែលជាមិនស្រួលក្នុងការសួរបែបនេះទេ។
៤.តើអ្នកធ្លាប់មានមិត្តស្រីប៉ុន្មាននាក់?
ត្រូវប្រាកដថា អ្នកពិតជាចង់ដឹងចម្លើយអំពីសំណួរនេះ។ បន្ទាប់មក អ្នកពិតជាអាចបានចម្លើយ ព្រោះបុរសខ្លះអាចណាត់នារីច្រើនជាងអ្នកគិត។ ព្រោះបើឆ្លើយនឹងសំណួរនេះធ្វើឲ្យអ្នកភ័យហើយអ្នកលែងស្រលាញ់គេ។ ដូច្នេះអ្នកមិនគួរសួរគេទេ។
៥.តើអ្នកជឿលើគូព្រេងអត់?
ចម្លើយចំពោះសំណួរនេះ អាចនាំឲ្យមានការប្រកែកគ្នាប្រសិនបើអ្នកនិងគាត់មិនយល់ស្របគ្នា។ ដូច្នេះកុំគិតច្រើនពេក គ្រាន់តែសប្បាយចិត្តពេលយើងនៅជាមួយគ្នា វាមានអារម្មណ៍ថាមានសុវត្ថិភាពជាមួយគាត់នៅក្បែរអ្នក វាគឺគ្រប់គ្រាន់ហើយ។
៦.តើអ្នកធ្លាប់មើលរឿងអាសអាភាសទេ?
នេះជាសំណួរមួយទៀតដែលមិនគួរសួរ។ ព្រោះចម្លើយរបស់គាត់អាចធ្វើឲ្យអ្នកខកចិត្ត។ ដូច្នេះកុំសួរហើយកុំនិយាយអំពីវា។ សូមឲ្យវាមានលក្ខណៈផ្ទាល់ខ្លួនបន្តិច។ ប៉ុន្តែប្រសិនបើអ្នក និងគាត់មានទស្សនៈដូចគ្នាថា ការមើលរឿងអាសអាភាសធ្វើឲ្យអ្នកមានអារម្មណ៍ត្រេកត្រអាល អ្នកប្រហែលជាអាចសួរទៅ មិនអីទេ។
៧.ថ្ងៃមុខស្នេហាយើងនឹងទៅជាយ៉ាងណា?
ប្រសិនបើអ្នកទើបតែចាប់ផ្តើមជាមួយគ្នា នេះគឺជាសំណួរដែលមិនគួរសួរទាល់តែសោះ។ អ្នកគ្រាន់តែចាប់អារម្មណ៍ចង់ស្គាល់គាត់ឲ្យកាន់តែច្បាស់ ប្រសិនបើគាត់ជាមនុស្សដែលអ្នកនៅតែចង់នៅជាមួយ។ ប៉ុន្តែប្រសិនបើអ្នកនៅជាមួយគ្នាមួយរយៈហើយ អ្នកមានអារម្មណ៍ថាគាត់មិនសូវខ្វល់ពីអ្នកទេ អ្នកអាចព្យាយាមសួរគាត់ «តើអ្នកអាចប្រាប់ខ្ញុំបានទេថាតើអ្នកចង់បានទំនាក់ទំនងបែបណា?» «តើស្នេហារបស់យើងនឹងទៅជាយ៉ាងណា?»។
៨.តើនាងជានរណា?
អ្នកមិនគួរសួរពីស្រីផ្សេងទៀតដែលគាត់ស្គាល់ទេ ប្រសិនបើអ្នកទើបតែចាប់ផ្តើមទំនាក់ទំនងថ្មីៗ។ នោះមិនមានន័យថាអ្នកមិនមានសិទ្ធិសួរទេ ប៉ុន្តែប្រសិនបើរឿងនេះកើតឡើង អ្នកគួរតែយល់ស្របជាមួយគ្នាថា តើត្រូវធ្វើយ៉ាងណាចំពោះទំនាក់ទំនង ហើយកំណត់ស្ថានភាពឲ្យច្បាស់ខ្លួនឯង ថាត្រូវបន្តឬនឹងឈប់ត្រឹមនេះ។ ប្រសិនបើអ្នកយកចិត្តទុកដាក់ចំពោះទំនាក់ទំនងនេះ របៀបដែលអ្នកឃើញគាត់នៅពេលយប់ជាមួយក្មេងស្រីផ្សេងទៀត អ្នកប្រហែលជាអាចសុំការពន្យល់ពីគាត់។ ប៉ុន្តែអ្នកមិនគួរប្រចណ្ឌនឹងនារីទាំងអស់ដែលនៅជុំវិញគាត់នោះទេ ជាពិសេសស្ត្រីដែលគាត់ធ្វើការជាមួយ។ ប៉ុន្តែវាមិនគួរជាសំណួរដែលធ្វើឲ្យគាត់អាម៉ាស់នោះទេ។ ទំនាក់ទំនងនឹងកាន់តែប្រសើរឡើង ប្រសិនបើពួកគេប្តូរពីការសួរសំណួរ មកចែករំលែករឿងក្នុងចិត្តជាមួយគ្នាទៅវិញទៅមក។
ប្រភព៖ sanook