យល់ដឹង៖ ពិតណាស់ សម្រាប់យុវវ័យសម័យនេះ ឲ្យតែដល់អាយុច្រើនបន្តិច ស្រាប់តែចង់ផ្ដាច់ខ្លួនចេញពីគ្រួសារ ដើម្បីទៅប្រើជីវិតឯកជននៅខាងក្រៅឲ្យមានសេរីភាពតែម្នាក់ឯង។ ប៉ុន្តែក្នុងការបញ្ចុះបញ្ចូលឪពុកម្តាយរបស់ពួកគេ ដោយត្រៀមខ្លួនដើម្បីរស់នៅតែម្នាក់ឯង អាចជាបញ្ហាប្រឈមដ៏ធំមួយផងដែរ។ ព្រោះជាធម្មជាតិរបស់មាតាបិតា គឺតែងតែចង់ថែរក្សាកូនរបស់ពួកគាត់ឲ្យនៅជិត និងការពារឲ្យមានសុវត្ថិភាព។
ដូច្នេះហើយ ប្រសិនបើអ្នក កំពុងក្លាយជាមនុស្សម្នាក់ដែលកំពុងចង់ចេញទៅប្រើជីវិតឯករាជ្យខាងក្រៅ អ្នកត្រូវបញ្ចុះបញ្ចូលឪពុកម្ដាយអ្នកឲ្យបានត្រឹមត្រូវ ជាមួយនឹងផែនការលម្អិត និងពេញលេញ ដែលបង្ហាញថា អ្នកមានសមត្ថភាពអាចរស់នៅដោយខ្លួនឯងបានហើយ។
១.បង្ហាញឪពុកម្តាយរបស់អ្នកថា អ្នកត្រៀមខ្លួនរួចរាល់គ្រប់សព្វហើយ
ការរស់នៅដោយចំណាយផ្ទាល់ខ្លួនរបស់អ្នកច្រើនជាងអ្វីដែលអ្នកគិត។ ដូច្នេះហើយ អ្នកត្រូវការការងារដែលមានប្រាក់ចំណូលស្ថិរភាព។ ក្នុងពេលជាមួយគ្នានេះ សូមចូលរួមចំណែកយ៉ាងសកម្មនៃប្រាក់ចំណូលរបស់អ្នក ដើម្បីជួយឪពុកម្តាយរបស់អ្នកចំណាយក្នុងគ្រួសារ។ នេះក៏នឹងបង្ហាញឪពុកម្តាយរបស់អ្នកថា អ្នកមានភាពចាស់ទុំ និងមានទំនួលខុសត្រូវខ្ពស់ ដែលធ្វើឲ្យពួកគាត់ពេញចិត្តចំពោះតម្រូវការរបស់អ្នកក្នុងការរស់នៅដោយខ្លួនឯង។
នៅពេលដែលអ្នករស់នៅម្នាក់ឯង អ្នកនឹងទទួលខុសត្រូវលើការងារផ្ទះទាំងអស់ដូចជា ចម្អិនអាហារ បោសសម្អាត បោកគក់ និងធ្វើកិច្ចការផ្សេងៗជាដើម។ ដូច្នេះហើយ អ្នកត្រូវចេះជួយឪពុកម្តាយរបស់អ្នកធ្វើការងារផ្ទះទាំងឡាយ ដើម្បីឲ្យពួកគាត់មើលឃើញថា អ្នកអាចថែរក្សាខ្លួនអ្នក និងកន្លែងរស់នៅរបស់អ្នកបានល្អហើយ។
គ្រាន់តែប្រាប់ឪពុកម្តាយរបស់អ្នកថាអ្នកចង់រើចេញគឺមិនគ្រប់គ្រាន់ទេ អ្នកត្រូវមានគោលដៅ និងផែនការជាក់លាក់សម្រាប់ ៣-៥ ឆ្នាំខាងមុខ។ នេះមិនត្រឹមតែបង្ហាញដល់ឪពុកម្តាយរបស់អ្នកថា អ្នកយកចិត្តទុកដាក់ចំពោះអនាគតផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជួយរៀបចំអនាគតរបស់អ្នកផងដែរ។
ការរៀបចំបញ្ជីថវិកាចំណាយ អាចជួយបានច្រើន ព្រោះអ្នកនឹងដឹងច្បាស់ថាលុយរបស់អ្នកចំណាយទៅណាខ្លះ ហើយប្រសិនបើអ្នកមានលទ្ធភាពទិញអ្វីមួយ ហើយថវិកាជាមូលដ្ឋានមួយចំនួន ដែលត្រូវពិចារណាដូចជា ថ្លៃជួល ថ្លៃភ្លើង ទឹក ឬថ្លៃទិញសម្ភារៈសំខាន់ៗ។
ជាការពិតណាស់ អ្នកត្រូវស្រាវជ្រាវ និងបង្កើតបញ្ជីទីតាំងជួលសមរម្យ មុនពេលអ្នកចាកចេញ។ បន្ថែមពីលើតម្លៃ អ្នកប្រហែលជាចាប់អារម្មណ៍លើបញ្ហាមួយចំនួនទៀតដូចជា ការដឹកជញ្ជូនងាយស្រួល តំបន់លំនៅដ្ឋានសុវត្ថិភាពល្អ នៅជិតកន្លែងធ្វើការ ឬផ្ទះឪពុកម្តាយជាដើម។
ម្ចាស់ផ្ទះភាគច្រើននឹងសុំប្រាក់កក់ទុករយៈពេលជួល ១-២ ខែ ដែលមានន័យថា អ្នកនឹងខាតបង់ជាច្រើន។ អ្នកក៏ត្រូវការលុយទុកបម្រុងក្នុងខ្លួនសម្រាប់គ្រាអាសន្នផងដែរ។ ដូច្នេះហើយ មុននឹងចាកចេញ អ្នកត្រូវសន្សំប្រាក់ឲ្យបានគ្រប់គ្រាន់ ដើម្បីចំណាយលើការរស់នៅ ៣-៦ ខែ ក្នុងករណីមានបញ្ហាកើតឡើង ឬបាត់បង់ប្រភពចំណូល។
២.ការនិយាយជាមួយឪពុកម្តាយរបស់អ្នក
រៀបចំកាលវិភាគជួបជុំគ្រួសារជាមួយឪពុកម្តាយរបស់អ្នក ហើយប្រាប់ពួកគាត់ជាមុនថា អ្នកមានរឿងសំខាន់ដែលត្រូវនិយាយ។ ជ្រើសរើសពេលវេលាដែលឪពុកម្តាយរបស់អ្នកស្ងប់ស្ងាត់ និងត្រៀមខ្លួនដើម្បីនិយាយ។ កុំនិយាយវានៅពេលគ្រួសារទាំងមូលកំពុងធ្វើដំណើរកម្សាន្ត ឬមានជម្លោះ ឬពួកគាត់អារម្មណ៍មិនល្អ។
ចាប់ផ្តើមដោយការពន្យល់ដល់ឪពុកម្តាយរបស់អ្នកថា អ្នកមានអារម្មណ៍ថាមានទំនួលខុសត្រូវ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរស់នៅដោយខ្លួនឯងហើយ។ អ្នកអាចរាយបញ្ជីការងារថ្មីៗ ដើម្បីបញ្ជាក់ វាដូចជាចំណូលប្រចាំខែ ថវិកា និងការសន្សំ ការដោះស្រាយការងារផ្ទះដោយរលូន។ កុំភ្លេចនិយាយថា អ្នកយល់ពីការលំបាកដើម្បីប្រើជីវិតឯករាជ្យ ប៉ុន្តែអ្នកបានត្រៀមខ្លួនសម្រាប់វារួចហើយ។
ប្រហែលជាអ្នកចង់រស់នៅជិតកន្លែងធ្វើការ ឬមានអារម្មណ៍ថាអ្នកមិនចង់មានសម្លេងរំខានជាមួយគ្រួសាររបស់អ្នក។ មិនថាហេតុផលអ្វីក៏ដោយ ត្រូវត្រៀមខ្លួនឆ្លើយដោយស្មោះត្រង់ និងបើកចំហ។ សូមចងចាំថាឪពុកម្តាយរបស់អ្នក ចង់បានព័ត៌មានលម្អិតនៃគម្រោងនេះ ពីព្រោះពួកគាត់យកចិត្តទុកដាក់ចំពោះអ្នកណាស់ ហើយគាត់ចង់ធ្វើឲ្យប្រាកដថាអ្នកមានសុវត្ថិភាពឬអត់។
ឪពុកម្តាយម្នាក់ៗនឹងមានប្រតិកម្មខុសៗគ្នា ចំពោះកូនរបស់ពួកគាត់នៅពេលដែលអ្នកសុំនូវសំណើរនេះ។ ពួកគាត់អាចសប្បាយចិត្ត មោទនភាព និងលើកទឹកចិត្ត ប៉ុន្តែនៅពេលជាមួយគ្នា ការខឹង ភាពសោកសៅ និងច្របូកច្របល់ក៏មកជាមួយដែរ។ ដូច្នេះ ចូរនៅស្ងៀម ហើយយល់ពីអារម្មណ៍របស់ពួកគាត់សិន។ បើចាំបាច់ សូមឲ្យឪពុកម្តាយអ្នក គិតពីរបីថ្ងៃសិនក៏បាន ហើយរៀបចំកាលវិភាគយ៉ាងសកម្មក្នុងការប្រជុំគ្រួសារលើកក្រោយ។
ប្រភព៖ zingnews