យល់ដឹង៖ ពិតណាស់ ការថែទាំធ្មេញ ជារឿងសំខាន់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ព្រោះនៅលើមាត់ជាការងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នា។ ក្នុងនោះកាលណាសុខភាពមាត់ធ្មេញមានក្លិនល្អ ធ្មេញសស្អាត ក៏ជាសោភណ្ឌភាពមួយសម្រស់មនុស្សគ្រប់គ្នាផងដែរ។
ដូច្នេះ ទាំងអស់គ្នា គួរតែរៀនស្វែងយល់ និងដឹងអំពីវិធីសាស្ត្រថែរក្សាធ្មេញរបស់យើងយ៉ាងណាឲ្យមានភាពសស្អាតបានជារាងរាល់ថ្ងៃ។ ហើយចំពោះ ឱសថបែបធម្មជាតិ និងមានសុវត្ថិភាពនៅផ្ទះ បូករួមវិធីទាំងនេះ ប្រាកដជាមិនប៉ះពាល់ដល់ធ្មេញ ឬអញ្ចាញធ្មេញរបស់អ្នកឡើយ ហើយថែមទាំងអាចរក្សាធ្មេញឲ្យសបានទៀត៕
តោះទៅមើលវិធីសាស្រ្តទាំងនោះ ខាងក្រោម៖
១.ការដុសសម្អាតតាមប្រឡោះតូចៗ
អនាម័យមាត់ល្អគឺជា វិធីសាស្ត្រដែលយើងព្យាយាមថែដោយខ្លួនឯង ទើបអាចរក្សាស្នាមញញឹមបានល្អបំផុត។ ថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញនឹងលុបលាងស្នាមប្រឡាក់ចេញពីផ្ទៃធ្មេញរបស់អ្នកបាន។ ថ្នាំដុសធ្មេញអាចសម្អាតភាពកង្វក់ចេញពីធ្មេញបានមែន តែវាមិនធ្វើឲ្យធ្មេញរបស់អ្នកសមួយរយភាគរយទេ។ ការប្រើ Flossing ទើបជួយកម្ចាត់អាហារ និងបាក់តេរីដែលអាចប្រមូលផ្តុំនៅក្នុងចន្លោះតូចៗនៃធ្មេញបាន។
២.ម្សៅ Baking Soda
ក្រៅពីយកទៅធ្វើនំខេក និងម្សៅឡើង វាក៏ជាសារធាតុសំណឹកដែលជួយកម្ចាត់ស្នាមប្រឡាក់ផងដែរ។ អ្នកអាចសាកល្បងប្រើម្សៅសូដាធ្វើនំនៅផ្ទះបាន។ ប៉ុន្តែអ្នកប្រហែលជានឹងទទួលបានលទ្ធផលប្រសើរជាងមុនដោយប្តូរទៅថ្នាំដុសធ្មេញដែលមានជាតិសូដ្យូមប៊ីកាបូណាត។ ការសិក្សាបង្ហាញថា ការដុសធ្មេញរបស់អ្នកជាមួយនឹងផលិតផលដែលមានម្សៅ baking soda នឹងមានប្រសិទ្ធភាពដើម្បីលុបស្នាមប្រឡាក់លើផ្ទៃធ្មេញបានផងដែរ។
៣.បរិភោគផ្លែប៉ោម ម្នាស់ ឬផ្លែស្ត្របឺរី
អាស៊ីត malic នៅក្នុងផ្លែប៉ោម ជួយពង្រឹងទឹកមាត់ ដើម្បីលាងសម្អាតជាតិអាស៊ីត។ ថ្នាំដុសធ្មេញមានសារធាតុ Bromelain ដែលជាសារធាតុដែលមាននៅក្នុងម្នាស់ អាចជួយឲ្យធ្មេញសបាន។ ប៉ុន្តែគ្មានភស្តុតាងណាដែលថាការញ៉ាំផ្លែឈើទាំងនេះនឹងធ្វើឲ្យស្នាមញញឹមរបស់អ្នកកាន់តែភ្លឺនោះទេ។ ការសិក្សាមួយនៅក្នុងទស្សនាវដ្ដី Operative Dentistry បានរកឃើញថា ការដុសធ្មេញជាមួយនឹងល្បាយនៃផ្លែឈើទាំងនេះ និង baking soda មិនមានឥទ្ធិពលធ្វើឲ្យធ្មេញសនោះទេ។ អាក្រក់ជាងនេះទៅទៀត អាស៊ីតជូរក្នុងផ្លែស្ត្របឺរីអាចបំបែកស្រទាប់ធ្មេញ សំបកខាងក្រៅនៃធ្មេញរបស់អ្នក។
៤.ការប្រើអ៊ីដ្រូសែន ភឺអុកស៊ីត
នេះគឺជាសារធាតុ bleach ដែលគេរកឃើញនៅក្នុង កញ្ចប់សម្អាតផ្ទះភាគច្រើន។ វាពិតជាផ្លាស់ប្តូរពណ៌ធ្មេញ។ ការសិក្សាមួយបានរកឃើញថាការលាបជែលដោយគ្មានវេជ្ជបញ្ជាជាមួយនឹងអ៊ីដ្រូសែន peroxide 6% ទៅលើធ្មេញធ្វើឲ្យមានភាពខុសគ្នាគួរឲ្យកត់សម្គាល់បន្ទាប់ពី ២ សប្តាហ៍។ ប៉ុន្តែសមាគមធ្មេញអាមេរិកនិយាយថា ការដុសធ្មេញដោយប្រើរបៀបនេះ ទំនងជានឹងធ្វើឲ្យអញ្ចាញធ្មេញរបស់អ្នករលាក មុនពេលវាធ្វើឲ្យធ្មេញរបស់អ្នកស ដូច្នេះមុនសាកវិធីនេះសូមប្រុងប្រយ័ត្នដោយខ្លួនឯង។
៥.ការប្រើទឹកខ្មះផ្លែប៉ោម
ខ្ពុរមាត់មុនពេលដុសធ្មេញ ដើម្បីជួយសម្លាប់បាក់តេរី និងកម្ចាត់ស្នាមប្រឡាក់។ ពួកគេនិយាយថា អ្នកនឹងទទួលបានស្នាមញញឹមជាមួយធ្មេញកាន់តែស។ ទោះយ៉ាងណាមិនមានការសិក្សា ដើម្បីបញ្ជាក់ការអះអាងទាំងនេះទេ។
៦.ការប្រើរមៀត
រមៀតជាគ្រឿងទេសដ៏ឈួល និងក្តៅមួយប្រភេទ ឬជាពណ៌ធម្មជាតិដែលអាចប្រែក្រណាត់ពណ៌សទៅជាពណ៌លឿងបាន។ ប៉ុន្តែអ្នកខ្លះគេនិយាយថា រមៀតក៏អាចជួយប្រែក្លាយធ្មេញដែលស្រអាប់ទៅជាសគុជខ្យងវិញបានផងដែរ។
ប្រភព៖ kenh14