ស្អប់អ្នកដេកស្រមុកមែន? នេះជាវិធីព្យាបាល - TrueID

ស្អប់អ្នកដេកស្រមុកមែន? នេះជាវិធីព្យាបាល

January 19, 2023

យល់ដឹង៖ តើ​មាន​អ្នក​ណាខ្លះ​ដែលមានទម្លាប់ដេកស្រមុក ហើយ​មាន​អារម្មណ៍​ថា​លែង​ចង់​ស្រមុកព្រោះខ្លាចរំខានគេទៀត? តើអ្នកដឹងទេថា ការស្រមុក គឺជាបញ្ហានៃការគេង ដែលប៉ះពាល់ដល់សុខភាព? ថែម​ទាំង​​រំខានដល់​អ្នក​ដេក​ក្បែរ​ទៀត​ផង។

ដូច្នេះ ថ្ងៃនេះផងដែរ បើយោងតាម​ក្រុមការងារ INN បាន​ប្រមូលផ្តុំ ​វិធី​ព្យាបាល​ការ​ស្រមុក​ លើកយកមកបង្ហាញដល់អ្នកដែលមានកំពុងមានបញ្ហានេះ ដូចខាងក្រោម៖

១.ព្យាយាមផ្លាស់ប្តូរទីតាំងគេងរបស់អ្នក

សម្រាប់​អ្នក​ដែល​ចូលចិត្ត​គេង​ផ្អៀង​ខ្នង ប្រហែលជា​ត្រូវ​ព្យាយាម​ផ្លាស់ប្តូរ​ទីតាំង​គេង​ហើយ។ ព្រោះ​ការ​ដេក​ផ្ងារ​នឹង​ធ្វើ​ឱ្យ​សាច់ដុំ​ក​យារ​ បណ្តាលឱ្យស្ទះផ្នែកខ្លះនៃផ្លូវដង្ហើម ដូច្នេះ​ហើយ​វា​ជា​មូលហេតុ​នៃ​ការ​ស្រមុក។ ដូច្នេះហើយ អ្នក​គួរ​កែ​សម្រួល​ទីតាំង​គេង​ ដោយ​ប្តូរ​មក​គេង​ចំហៀង​ខ្លួន​វិញ​។ ឬប្រសិនបើអ្នកពិតជាមិនចង់ផ្លាស់ប្តូរទីតាំងគេងរបស់អ្នក អ្នកគួរសាកល្បងផ្លាស់ប្តូរខ្នើយ ដោយ​គេង​លើ​ខ្នើយ​ខ្ពស់​ជាង​មុន ​ប្រហែល ៧-១០ សង់ទីម៉ែត្រ ដើម្បី​លើក​ក្បាល​អ្នក​ពី​គ្រែ និង​ដើម្បី​ការពារ​អណ្តាត​មិន​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​បំពង់ក ដែល​បង្ក​ឱ្យ​មាន​សំឡេង​ស្រមុក​កើតឡើង។

២.ការគ្រប់គ្រងទម្ងន់ 

ការលើសទម្ងន់ នឹងមានស្រទាប់ខ្លាញ់នៅលើតំបន់ក។ នេះបណ្តាលឱ្យរួមតូចនៃផ្លូវដង្ហើមខាងលើដែលនាំឱ្យស្រមុក។ រួម​ទាំង​ខ្លាញ់​ក្បាលពោះ និង​ដើមទ្រូង វា​ជា​បន្ទុក​មួយ​សម្រាប់​រាងកាយ​ដែល​ពិបាក​ដកដង្ហើម​ និងប្រើថាមពលបន្ថែមទៀតដើម្បីដកដង្ហើម។ ដូច្នេះ ការ​គ្រប់​គ្រង​ទម្ងន់​បាន​ត្រឹម​ត្រូវ​ នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា​ស្រមុក។

៣.ផឹកទឹកឱ្យបានច្រើន

ការផឹកទឹកឱ្យបានច្រើន អាចជួយសម្រាលការសំងាត់ និងក្រអូមមាត់ទន់នៅក្នុងមាត់។ បើ​យើង​ផឹក​ទឹក​តិច ទឹក​កំបោរ​ក្នុង​ច្រមុះ និង​ក្រអូមមាត់​នឹង​ឡើង​ក្រាស់ ហើយ​ធ្វើ​ឱ្យ​ស្រមុក។.

៤.លំហាត់ប្រាណ

ជឿឬមិនជឿ អ្នកត្រូវតែជឿថា ការហាត់ប្រាណគឺជាវិធីព្យាបាលការស្រមុកដ៏ល្អបំផុត។ លំហាត់ប្រាណនឹងធ្វើឱ្យបេះដូងរបស់អ្នកដំណើរការកាន់តែប្រសើរ។ រួមទាំងការបង្កើនភាពតានតឹងដល់សាច់ដុំជុំវិញ pharynx ធ្វើឱ្យផ្លូវដង្ហើមតិច និងស្ទះ ពេលកំពុងគេង ជាលិកាខាងក្នុងមាត់មិនយាររហូតដល់ស្ទះផ្លូវដង្ហើម ហើយនឹងមិនធ្វើឱ្យយើងស្រមុកខ្លួនឯងទេ។ ដូច្នេះ​ហើយ​ត្រូវ​ហាត់​ប្រាណ​យ៉ាង​ហោច​ណាស់ ៣០ នាទី​ក្នុង​មួយ​ថ្ងៃ ឬ ៣ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍។.

៥.ចៀសវាងការផឹកស្រា 

មុនពេលចូលគេង យើង​សូម​ណែនាំ​អ្នក​រាល់​គ្នា​ ឱ្យ​ចៀស​វាង​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ យ៉ាង​ហោច​ណាស់ ​២​ម៉ោង ព្រោះ​ការ​ពិសា​គ្រឿង​ស្រវឹង​ វាកាត់បន្ថយ​ការ​ប្រុង​ប្រយ័ត្ន​របស់​ខួរក្បាល រួម​ទាំង​ធ្វើ​ឱ្យ​សាច់​ដុំ​ក ​រលាត់​ថែម​ទៀត ហើយ​វា​នឹង​ធ្វើ​ឱ្យ​ផ្លូវ​ដង្ហើម​រួម​តូច​រហូត​ដល់​ការ​ស្រមុក​អាចកើតឡើង​តាម​ក្រោយ។

៦.កុំជក់បារី  

ការជក់បារីមុនពេលចូលគេង ប្រសិនបើអ្នកចង់ជក់បារី គួរតែជក់បារីយ៉ាងហោចណាស់ ៤-៦ ម៉ោងមុនពេលចូលគេង។ ដោយសារ​ផ្សែងបារី​ ធ្វើ​ឱ្យ​ជាលិកា​ក្នុង​ផ្លូវដង្ហើម​ខាងលើ ​ហើម ឬ​ធ្វើឱ្យ​តឹង​ច្រមុះ។ ដោយ​សារ​ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ពិបាក​ដកដង្ហើម និង​ស្រមុក។ សូមកត់សម្គាល់ថា អ្នកជក់បារីកាន់តែច្រើន ហានិភ័យនៃការស្រមុកកាន់តែខ្ពស់។ រួមទាំងអ្នកមិនជក់បារី ប៉ុន្តែ​ប្រសិនបើ​ស្រូប​ផ្សែង​បារី វា​ក៏​អាច​បណ្តាល​ឱ្យ​ស្រមុក​ដែរ​។

៧.គេងឱ្យបានគ្រប់គ្រាន់ 

រាល់យប់យើងគួរតែគេង ៧-៨ ម៉ោងក្នុងមួយថ្ងៃ ចូរសម្គាល់ខ្លួនអ្នក។ បើថ្ងៃណាគេងយឺត រាងកាយរបស់យើងនឹងមានអារម្មណ៍អស់កម្លាំង និងបណ្តាលឱ្យងងុយគេងមិនធម្មតា។ នេះបណ្តាលឱ្យជាលិកាបំពង់.ក ស្រក ហើយអាចស្ទះផ្លូវដង្ហើម នាំឱ្យយើងស្រមុកបាន។

ទាំងនេះគឺជា វិធី ៧ យ៉ាង ដើម្បីព្យាបាលការស្រមុក ដែលក្រុមការងារ INN បាននាំយកមកជូនអ្នកទាំងអស់គ្នា។ ប្រសិនបើការស្រមុករបស់អ្នកមិនប្រសើរឡើង គួរតែទៅជួបអ្នកឯកទេស ជឿថាគ្រូពេទ្យពិតជាអាចជួយអ្នកបាន។

ប្រភព៖ sanook

ទាក់ទងជាមួយ:
ជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...