រយៈពេលទាំងនេះ យកល្អកុំងូតទឹក ព្រោះអាចបង្កហានិភ័យដល់រាងកាយ! - TrueID

រយៈពេលទាំងនេះ យកល្អកុំងូតទឹក ព្រោះអាចបង្កហានិភ័យដល់រាងកាយ!

May 9, 2022

យល់ដឹង ៖ ជាការពិតណាស់ ការងូតទឹកគឺល្អសម្រាប់សុខភាពរបស់អ្នកយ៉ាងហោចណាស់ក៏អាចជួយលាងជម្រះភាពមិនស្អាតផងដែរ និងផ្តល់នូវអារម្មណ៍ស្រស់ស្រាយ។ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ​បន្ទាប់​ពី​ងូត​ទឹក​ហើយ​ហេតុ​អ្វី​បាន​ជា​មាន​រោគ​សញ្ញា​ប្លែក​ៗ​ដូច​ជាវិលមុខ ឈឺក្បាល​ស្រាល ឬ​ញ័រ​បេះដូង?នោះក៏ព្រោះអាចទៅបន្ទប់ទឹកដោយចៃដន្យក្នុងអំឡុងពេលដែលមិនគួរងូតទឹក។

សូមណែនាំរយៈពេលទាំង ៥នេះដែលត្រូវបានណែនាំមិនឲ្យងូតទឹក ព្រោះអាចបង្កហានិភ័យនៃការគំរាមកំហែងដល់អាយុជីវិតដូច្នេះយកល្អបើចៀសបានអ្នកមិនគួរងូតទឹកអំឡុងពេលដូចខាងក្រោម ៖

១. អំឡុងពេលក្តៅខ្លួនខ្លាំង

នៅពេលដែលគ្រុនក្តៅលើសពី ៣៨ អង្សារសេវាមិនមែនជាពេលដែលត្រូវងូតទឹកទេ ព្រោះដោយសារតែក្នុងអំឡុងពេលនេះរាងកាយស្ថិតនៅក្នុងដំណាក់កាលខ្សោយហើយវាត្រូវការថាមពលច្រើនដើម្បីបណ្តេញកំដៅចេញពីរាងកាយ។ ដូច្នេះនៅពេលងូតទឹកក្នុងអំឡុងពេលនេះងូតទឹកជាមួយទឹកក្តៅ ឬត្រជាក់ ព្រោះរាងកាយត្រូវតែព្យាយាមលៃតម្រូវសីតុណ្ហភាពឱ្យសមស្របនិងរាងកាយត្រូវប្រើថាមពលដើម្បីជំរុញកម្ដៅម្តងទៀត។ ប្រសិនបើអ្នកមានអារម្មណ៍ស្អិតខ្លូនអំឡុងពេលក្តៅខ្លួនខ្លាំងគឺយកល្អគួរប្រើកន្សែងដើម្បីត្រជាក់ជួតវិញ។

រូបតំណាង
រូបតំណាង

២. ក្នុងអំឡុងពេលនៃសម្ពាធឈាមទាប

ក្នុងករណីអ្នកដែលមានសម្ពាធឈាមទាបញឹកញាប់វាជាការចាំបាច់ក្នុងការប្រុងប្រយ័ត្នខ្លាំងនៅពេលងូតទឹក ជាពិសេសការងូតទឹកក្តៅ ឬត្រាំក្នុងទឹកក្តៅដោយសារតែមានឱកាសដែលសម្ពាធនឹងធ្លាក់ចុះយ៉ាងងាយស្រួលជាងធម្មតា។ ងូតទឹកក្តៅធ្វើឲ្យសរសៃឈាមនៅតាមបណ្តោយស្បែកដូច្នេះឈាមកាន់តែច្រាលច្រើនទៅស្បែក និងផ្តល់អាហារដល់ខួរក្បាលតិច។ ជាពិសេសប្រសិនបើរួមបញ្ចូលជាមួយលក្ខខណ្ឌសម្ពាធទាបរួចទៅហើយវានឹងធ្វើឲ្យរោគសញ្ញាកាន់តែធ្ងន់ធ្ងរ មនុស្ស​មួយ​ចំនួន​អាច​ឈាន​ដល់​ការ​ដួល​សន្លប់និង​បាត់បង់​ស្មារតី។

រូបតំណាង
រូបតំណាង

៣. ងួតទឹកភ្លាមៗបន្ទាប់ពីញ៉ាំអី

ភ្លាមៗបន្ទាប់ពីញ៉ាំអីគឺមិនត្រូវបានណែនាំឲ្យងូតទឹកទេព្រោះដោយសារតែពេលវេលាបន្ទាប់ពីញ៉ាំ នេះគឺជាពេលវេលាដែលឈាមហូរទៅកាន់ក្រពះ។ ដើម្បីជួយដល់ការរំលាយអាហារប្រសិនបើងូតទឹកក្នុងអំឡុងពេលនេះ ជាពិសេសការងូតទឹកក្តៅ នឹងនាំឲ្យតម្រូវការរបស់រាងកាយនាំការបែងចែកការផ្គត់ផ្គង់ឈាមទៅកាន់ស្បែក។កាបន្ថែមលើនេះ ការរំលាយអាហារនឹងកាន់តែពិបាក ជះលទ្ធផលដល់រាងកាយដូចជា វិលមុខ ងងឹតមុខនិងដួលសន្លប់ជាដើម ព្រោះតែការផ្គត់ផ្គង់ឈាមទៅខួរក្បាលមិនគ្រប់គ្រាន់។

រូបតំណាង
រូបតំណាង

៤. បន្ទាប់ពីផឹកស្រា

មនុស្សជាច្រើនងូតទឹកបន្ទាប់ពីផឹកស្រាដើម្បីធ្វើឲ្យរាងកាយមានអារម្មណ៍ស្រស់ស្រាយ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​រយៈពេល​បន្ទាប់​ពី​ផឹក​ស្រា​មិន​គួរ​ងូត​ទឹក​ទេ? ព្រោះ​ពេល​ក្រោយ​ផឹក​ភេសជ្ជៈ​ប្រភេទ​នេះ ជាតិអាល់កុលនឹងរារាំងការងាររបស់ថ្លើមបណ្តាលឲ្យមានជាតិស្ករតិចនៅក្នុងចរន្តឈាម នៅពេលងូតទឹករាងកាយត្រូវការជាតិគ្លុយកូស។ ដូច្នេះប្រសិនបើអ្នកងូតទឹកបន្ទាប់ពីផឹកស្រាវា​នឹង​ធ្វើ​ឲ្យ​បរិមាណ​ស្ករ​មិន​គ្រប់គ្រាន់​ក្នុង​ឈាម នេះ​ជា​មូលហេតុ​នៃ​ការ​វិលមុខឈឺក្បាល​ស្រាល និង​ដួល​សន្លប់​ ក្នុងនោះមនុស្ស​មួយចំនួន​អាច​មាន​គ្រោះថ្នាក់​នៅក្នុង​បន្ទប់ទឹក​ផងដែរ​។

រូបតំណាង
រូបតំណាង

៥. បន្ទាប់ពីហាត់ប្រាណ                  

ទោះបីជាអ្នកមានអារម្មណ៍ស្អិតខ្លួននិងមិនស្រួលបន្ទាប់ពីការហាត់ប្រាណក៏ដោយ ក៏មិនគួរងូតទឹកភ្លាមៗក្រោយពេលហាត់ប្រាណឡើយព្រោះពេលវេលាបន្ទាប់ពីការហាត់ប្រាណ ឈាមនឹងហូរទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ ហើយនឹងទៅខួរក្បាលតិចជាងមុន។ប្រសិនបើអ្នកងូតទឹកក្នុងអំឡុងពេលនេះ វានឹងបង្កើនលំហូរឈាមទៅកាន់ស្បែករបស់អ្នក ប៉ុន្តែត្រឡប់ទៅការចិញ្ចឹមខួរក្បាលតិចទៅៗដូច្នេះ​គួរ​សម្រាក​ឲ្យបាតហត់សិន​ បន្ទាប់មកងូតទឹក នេះនឹងធានាថាវាមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕

រូបតំណាង
រូបតំណាង

ប្រភព ៖​ Sanook

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...