យល់ដឹង៖ ក្នុងសង្គមនេះ មិនថាអ្នកចូលចិត្ត ទៅណាមកណាម្នាក់ឯង ច្រើនប៉ុណ្ណានោះទេ វាពិបាកនឹងគេចផុតពីភាពឯកា ប្រាកដណាស់។ ទោះបីជាអ្នកមិនចូលចិត្តការជួបជុំគ្នាយ៉ាងណាក៏ដោយ យ៉ាងហោចណាស់ ក៏នៅមានការជួបជុំជាមួយមិត្តភក្ដិ ឬសាច់ញាតិមួយចំនួនផងដែរ ពិសេសនៅពេលមានបុណ្យទានម្ដងៗ ផ្ទាល់តែម្ដង។
ជាមួយគ្នានេះ នៅពេលបានជួបសាច់ញាតិ ឬអ្នកជិតខាង តែងតែចៀសមិនផុតនូវសំណួរចាក់ដោតផ្សេងៗពីពួកគេ ដែលធ្វើឱ្យយើងពិបាកនឹងឆ្លើយខ្លាំងមែនទែន។ ដូច្នេះ ប្រសិនបើអ្នកមិនអាចចៀសផុតពីស្ថានភាពនេះទេ ចូររៀនពីដំណោះស្រាយដ៏ឆ្លាតវៃខាងក្រោមនេះ។
១.សំណួរទាក់ទងនឹងប្រាក់ចំណូល
បើអ្នកជួបសំណួរនេះ ចូរកុំគេចវេះអី ឆ្លើយតាមដែលអាចធ្វើទៅបាន ឬដែលអាចបត់បែនបាន។ ជាការពិត ក្នុងឆ្នាំថ្មី សាច់ញាតិមកជុំគ្នាក្នុងពិធីបុណ្យ ពេលត្រលប់មកពីធ្វើការវិញ គេតែងតែសួរថា ''តើឆ្នាំនេះរកបានប្រាក់ខែប៉ុន្មាន?"។ អ្នកច្បាស់ជាឆ្លើយដោយអៀនៗថា "មិនច្រើនទេ គ្រាន់តែគ្រប់គ្រាន់មួយរស់នៅៗ"។ យ៉ាងណាមនុស្សឆ្លាត គេនឹងដឹងពីរបៀបចៀសសំណួរអំពីលុយ ប្រាក់ចំណូល ការសន្សំ។ អ្នកអាចឆ្លើយថា "បាទ/ចាស ប្រាក់ខែល្អ" "ខ្ញុំមានគណនីសន្សំនៅធនគារខ្លះដែរ"។
២.សំណួរទាក់ទងរឿងទំនាក់ទំនងផ្ទាល់ខ្លួន
បើអ្នកនៅលីវ ហើយគេតែងតែសួរថា "ពេលណាទើបរៀបការ មានប្ដី/ប្រពន្ធ?" ឬក៏បើអ្នកមានគ្រួសារដែលទើបបែកបាក់គ្នា ហើយគេសួរថា "ទើបតែលែងលះគ្នាមែនទេ? ប្ដីប្រពន្ធរស់នៅយ៉ាងម៉េចដែរ បានជាក្រោយរៀបការបានប៉ុន្មានឆ្នាំក៏បែកគ្នា?" វិធីក្នុងការឆ្លើយនោះគឺ ក្នុងនាមជាមនុស្សម្នាក់ អ្នកត្រូវដឹងពីវិធីស្វែងរកដោះស្រាយ។ បើអ្នកបន្តតស៊ូដើម្បីបញ្ហាដែលធ្វើឲ្យអ្នកឈឺចាប់ នោះពាក្យសម្ដីរបស់អ្នកដទៃនឹងក្លាយជាកាំបិតដ៏សាហាវ។ ដូច្នេះ ចូររក្សាភាពស្ងៀមស្ងាត់ មិនបាច់ឆ្លើយទេ ហើយគ្រាន់តែញញឹមដោយសុភាព ហើយដើរចេញទៅ។ ការធ្វើបែបនេះ អ្នកនឹងមិនមែនជាអ្នកត្រូវខ្មាសគេក្នុងរឿងនេះទេ តែអ្នកដែលត្រូវខ្មាស និងអៀនមាត់ខ្លួនឯង គឺជាអ្នកដែលសួរសំណួរនេះ។
ប្រភព៖ kenh14