យល់ដឹង៖ ស្ត្រីដែលមានសម្រស់ស្រស់ស្អាត គឺជាពរជ័យ ឬបុណ្យកុសលដែលបានសាងមកពីជាតិមុន។ ប៉ុន្តែប្រសិនបើមានតែទម្រង់នៃភាពស្រស់ស្អាត ប៉ុន្តែមិនដឹងពីរបៀបបណ្តុះខ្លឹមសារខាងក្នុង ឧត្តមភាពទាំងអស់ វាអាចនឹងមានន័យស្មើសូន្យ។ ព្រោះមុខមាត់ដ៏ស្រស់ស្អាត ជាការបង្កើតចំណាប់អារម្មណ៍ដំបូងសម្រាប់អ្នកដទៃចាប់អារម្មណ៍ ហើយភាពពិសេសនៅក្នុងដួងចិត្តគឺជាអ្វីដែលរក្សាមនុស្សម្នាក់ឲ្យនៅតែចូលចិត្តយើងជារាងរហូត។
ដូច្នេះ ស្ត្រីទាំងអស់ បើមានវត្ថុ ៣ ក្នុងចំណោម ១០ យ៉ាងខាងក្រោមនេះ ក៏គ្រប់គ្រាន់ដើម្បីទាក់ទាញចិត្តមនុស្សឲ្យស្រលាញ់ចូលចិត្តបាន បើទោះបីជាមិនទ្រព្យសម្បត្តិហូរហៀក៏ដោយ។
១.ចេះស្គាល់ពាក្យថាល្មម
បើនិយាយពីការហូបចុកវិញ «ទោះម្ហូបឆ្ងាញ់យ៉ាងណា» ក៏គួរតែចេះប្រមាណក្រពះ ថាញ៉ាំប៉ុន្មានអាចឆ្អែត។ បើញ៉ាំហួសប្រមាណ នោះច្បាស់ជាធ្វើឲ្យយើងមិនស្រួលខ្លួនឡើយ។ បកមកវិញ ក្នុងការធ្វើអ្វីក៏ដោយ បើអ្នកចេះប្រមាណសមត្ថភាព ធ្វើបានប៉ុណ្ណា យកប៉ុណ្ណឹង នោះអ្នកច្បាស់ជាមិនកើតក្ដីក្ដៅក្រហាយនៅក្នុងចិត្តឡើយ។
២.ភាពស្រស់ស្អាត និងមន្តស្នេហ៍ ដើរទន្ទឹមគ្នា
នារីដែលស្រស់ស្អាតមិនចាំបាច់ទាល់តែស្លូតបូត សុភាព និងទាក់ទាញនោះទេ។ ប៉ុន្តែស្ត្រីដែលមានភាពទាក់ទាញច្រើនតែជាប្រភេទដែលស្រស់ស្អាត សូម្បីតែក្នុងក្រសែភ្នែកសត្រូវ។
៣.មានបុគ្គលិកលក្ខណៈល្អ
បុគ្គលិកលក្ខណៈ តែងតែជាប្រភពនៃភាពទាក់ទាញ។ ស្ត្រីម្នាក់ដែលមានស្ទីលស្លៀកពាក់ និស្ស័យ របៀបនិយាយ និងអាកប្បកិរិយាផ្ទាល់ខ្លួនរបស់នាង នឹងនាំមកនូវចំណាប់អារម្មណ៍ពិសេស និងស៊ីជម្រៅដល់មនុស្សគ្រប់គ្នា។
៤.ការទាក់ទាញមានដែនកំណត់
បើនិយាយពីរ៉ូបមួយ អាចបញ្ជាក់យ៉ាងពេញលេញនូវភាពស្រស់ស្អាតនៃបន្ទាត់។ ភាពទាក់ទាញកាន់តែខ្លាំង ប្រសិនបើអ្នកបន្ថែមភាពស៊ិចស៊ីនៅកម្រិតមធ្យមមួយចំនួន។ ពិតណាស់ ការស៊ិចស៊ី មិនមែនមានន័យថា បង្ហាញខ្លួនពេកនោះទេ។ តាមពិតទៅ ភាពស្រើបស្រាលរបស់មនុស្សស្រី មិនមែនទទួលបានដោយធម្មជាតិទេ ប៉ុន្តែត្រូវបណ្តុះទាំងរូបរាង និងចរិតផងដែរ។
៥.រៀនសរសើរអ្នកដទៃ
ការសរសើរ គឺជាគុណធម៌ដ៏ល្អមួយ ជាពិសេសសម្រាប់នារីដ៏ស្រស់ស្អាត។ ប្រសិនបើនាងចេះសរសើរអ្នកដទៃ នោះភាពទាក់ទាញរបស់ពួកគេ នឹងត្រូវបានបន្ថែមពិន្ទុបន្ថែមទៀត។ ចេះអធ្យាស្រ័យ ហើយតែងតែឃើញចំណុចល្អរបស់អ្នកដទៃ នេះជាចំណុចដ៏ស្អាត និងទាក់ទាញបំផុតរបស់មនុស្សស្រី។
៦.កំប្លែង
នារីដ៏ស្រស់ស្អាត នឹងមិនរក្សាប្រជាប្រិយភាពរបស់ពួកគេបានទេ ប្រសិនបើពួកគេមិនមានការលេងសើចនៅក្នុងនោះ។ ជាការពិតនៅក្នុងទំនាក់ទំនង មានតម្រូវការសម្រាប់គ្នាទៅវិញទៅមក មិនថាចិត្ត និងកាយ។ មានមុខមាត់ស្អាត តែមុខមិនដែលរីករៀងរាល់ថ្ងៃ មុខមិនឲ្យក្រោយមិនមើល ទោះសម្ដីស្លូតបូត មន្តស្នេហ៍ក្នុងការធ្វើឲ្យគេចូលចិត្ត ក៏រលាយទៅតាមនោះដែរ។
៧.ទន់ភ្លន់ដូចទឹកនៅរដូវស្លឹកឈើជ្រុះ
អ្នកណាដែលថា មិនចូលចិត្តមនុស្សស្រីស្លូត? ជាការពិតណាស់ ប្រភេទនៃភាពទន់ភ្លន់នេះ អ្នកណាៗក៏ចូលចិត្តដែរ។ ហើយក្នុងនោះ ភាពទន់ភ្លន់ គឺជាអាវុធតែមួយគត់របស់ស្ត្រីក្នុងការយកឈ្នះបេះដូងគ្រប់គ្នា។ ហើយរឿងមួយនេះមិនពាក់ព័ន្ធនឹងអាយុ ឬសូម្បីតែរូបរាងឡើយ។
៨.យល់ពីចិត្តមនុស្ស
មនុស្សស្រីខ្លះមិនចាំបាច់ស្អាតទេ ប៉ុន្តែពួកគេអាចបញ្ចេញពីគុណប្រយោជន៍របស់ខ្លួន។ ការស្តាប់ និងយល់ពីចិត្តរបស់មនុស្ស គឺជាសមត្ថភាពដែលមិនមែនគ្រប់គ្នាអាចធ្វើបាននោះទេ។
៩.មានភាពជាខ្លួនឯង
ជាការពិត ស្ត្រីម្នាក់ៗមានគុណសម្បត្តិផ្ទាល់ខ្លួន បុគ្គលិកលក្ខណៈផ្ទាល់ខ្លួន តាមបែបផ្សេងៗគ្នា ដោយហេតុនេះបង្កើតឲ្យមានការទាក់ទាញដោយឡែកពីគ្នា។ ដូច្នេះហើយ មនុស្សម្នាក់ៗមានការយល់ឃើញពីភាពស្រស់ស្អាតខុសៗគ្នា។ ជាការពិត មិនត្រឹមតែមនុស្សស្រីទេ មនុស្សគ្រប់រូបគួរតែរស់នៅដោយភាពជាខ្លួនឯង។ សំខាន់ជាងនេះទៅទៀត វាគឺដើម្បីកសាងខ្លួនឲ្យរឹងមាំ ឈរយ៉ាងរឹងមាំ។
១០.ប្រាជ្ញានិងទំនុកចិត្ត
ភាពជាស្ត្រី និងភាពទន់ភ្លន់ គួរតែមាននៅក្នុងប្រាជ្ញា និងទំនុកចិត្ត។ មនុស្សតែងគិតថាមនុស្សស្រី ទោះខ្លាំងក៏មិនដូចបុរស។ ប៉ុន្តែតាមការពិត ស្ត្រីខ្លាំង ពិតជាមានសមត្ថភាពអាចធ្វើការយ៉ាងពេញទំហឹង ហើយក៏អាចប្រើកម្លាំងនេះដើម្បីព្យាបាលអ្នកដទៃផងដែរ។ នារីដែលស្រស់ស្អាតមិនចាំបាច់ឆ្លាតទេ ប៉ុន្តែនារីឆ្លាតតែងតែទាក់ទាញមនុស្សរាប់ពាន់នាក់។
ប្រភព៖ kenh14