មនុស្សស្រីមាន ១០ យ៉ាងនេះ ទោះខ្សត់ទ្រព្យ ក៏មានអ្នកស្រលាញ់ចូលចិត្តច្រើន - TrueID

មនុស្សស្រីមាន ១០ យ៉ាងនេះ ទោះខ្សត់ទ្រព្យ ក៏មានអ្នកស្រលាញ់ចូលចិត្តច្រើន

December 22, 2022

យល់ដឹង៖ ស្ត្រីដែលមានសម្រស់ស្រស់ស្អាត គឺជាពរជ័យ ឬបុណ្យកុសលដែលបានសាងមកពីជាតិមុន។ ប៉ុន្តែប្រសិនបើមានតែទម្រង់នៃភាពស្រស់ស្អាត ប៉ុន្តែមិនដឹងពីរបៀបបណ្តុះខ្លឹមសារខាងក្នុង ឧត្តមភាពទាំងអស់ វាអាចនឹងមានន័យស្មើសូន្យ។ ព្រោះមុខមាត់ដ៏ស្រស់ស្អាត ជាការបង្កើតចំណាប់អារម្មណ៍ដំបូងសម្រាប់អ្នកដទៃចាប់អារម្មណ៍ ហើយភាពពិសេសនៅក្នុងដួងចិត្តគឺជាអ្វីដែលរក្សាមនុស្សម្នាក់ឲ្យនៅតែចូលចិត្តយើងជារាងរហូត។

ដូច្នេះ ស្ត្រី​ទាំងអស់ បើមាន​វត្ថុ​ ៣ ​ក្នុង​ចំណោម​ ១០ ​យ៉ាង​ខាងក្រោម​នេះ ​ក៏​គ្រប់គ្រាន់​ដើម្បី​ទាក់ទាញ​ចិត្ត​មនុស្សឲ្យស្រលាញ់ចូលចិត្តបាន បើទោះបីជាមិនទ្រព្យសម្បត្តិហូរហៀក៏ដោយ។

១.ចេះស្គាល់ពាក្យថាល្មម

បើនិយាយពីការហូបចុកវិញ «ទោះម្ហូបឆ្ងាញ់យ៉ាងណា» ក៏គួរតែចេះប្រមាណក្រពះ ថាញ៉ាំប៉ុន្មានអាចឆ្អែត។ បើញ៉ាំហួសប្រមាណ នោះច្បាស់ជាធ្វើឲ្យយើងមិនស្រួលខ្លួនឡើយ។ បកមកវិញ ក្នុងការធ្វើអ្វីក៏ដោយ បើអ្នកចេះប្រមាណសមត្ថភាព ធ្វើបានប៉ុណ្ណា យកប៉ុណ្ណឹង នោះអ្នកច្បាស់ជាមិនកើតក្ដីក្ដៅក្រហាយនៅក្នុងចិត្តឡើយ។

២.ភាពស្រស់ស្អាត និងមន្តស្នេហ៍ ដើរទន្ទឹមគ្នា

នារី​ដែល​ស្រស់​ស្អាត​មិន​ចាំ​បាច់​ទាល់តែស្លូត​បូត សុភាព​ និង​ទាក់ទាញ​នោះ​ទេ។ ប៉ុន្តែ​ស្ត្រី​ដែល​មាន​ភាព​ទាក់ទាញ​ច្រើន​តែ​ជាប្រភេទដែល​ស្រស់​ស្អាត​ សូម្បីតែក្នុង​ក្រសែភ្នែក​សត្រូវ។

រូបតំណាង
រូបតំណាង

៣.មានបុគ្គលិកលក្ខណៈល្អ

បុគ្គលិកលក្ខណៈ តែងតែជាប្រភពនៃភាពទាក់ទាញ។ ស្ត្រីម្នាក់ដែលមានស្ទីលស្លៀកពាក់ និស្ស័យ របៀបនិយាយ និងអាកប្បកិរិយាផ្ទាល់ខ្លួនរបស់នាង នឹងនាំមកនូវចំណាប់អារម្មណ៍ពិសេស និងស៊ីជម្រៅដល់មនុស្សគ្រប់គ្នា។

៤.ការទាក់ទាញមានដែនកំណត់

បើនិយាយពីរ៉ូបមួយ អាចបញ្ជាក់យ៉ាងពេញលេញនូវភាពស្រស់ស្អាតនៃបន្ទាត់។ ភាពទាក់ទាញកាន់តែខ្លាំង ប្រសិនបើអ្នកបន្ថែមភាពស៊ិចស៊ីនៅកម្រិតមធ្យមមួយចំនួន។ ពិត​ណាស់ ការ​ស៊ិច​ស៊ី ​មិន​មែន​មាន​ន័យ​ថា ​បង្ហាញ​ខ្លួន​ពេក​នោះ​ទេ។ តាមពិតទៅ ភាពស្រើបស្រាលរបស់មនុស្សស្រី មិនមែនទទួលបានដោយធម្មជាតិទេ ប៉ុន្តែត្រូវបណ្តុះទាំងរូបរាង និងចរិតផងដែរ។

៥.រៀនសរសើរអ្នកដទៃ

ការសរសើរ គឺជាគុណធម៌ដ៏ល្អមួយ ជាពិសេសសម្រាប់នារីដ៏ស្រស់ស្អាត។ ប្រសិនបើនាងចេះសរសើរអ្នកដទៃ នោះភាពទាក់ទាញរបស់ពួកគេ នឹងត្រូវបានបន្ថែមពិន្ទុបន្ថែមទៀត។ ចេះអធ្យាស្រ័យ ហើយតែងតែឃើញចំណុចល្អរបស់អ្នកដទៃ នេះ​ជា​ចំណុចដ៏​ស្អាត និង​ទាក់ទាញ​បំផុត​របស់​មនុស្ស​ស្រី។

៦.កំប្លែង

នារីដ៏ស្រស់ស្អាត នឹងមិនរក្សាប្រជាប្រិយភាពរបស់ពួកគេបានទេ ប្រសិនបើពួកគេមិនមានការលេងសើចនៅក្នុងនោះ។ ជាការពិតនៅក្នុងទំនាក់ទំនង មានតម្រូវការសម្រាប់គ្នាទៅវិញទៅមក មិនថាចិត្ត និងកាយ។ មានមុខមាត់ស្អាត តែមុខមិនដែលរីករៀងរាល់ថ្ងៃ មុខមិនឲ្យក្រោយមិនមើល ទោះសម្ដីស្លូតបូត មន្តស្នេហ៍ក្នុងការធ្វើឲ្យគេចូលចិត្ត ក៏រលាយទៅតាមនោះដែរ។

៧.ទន់ភ្លន់ដូចទឹកនៅរដូវស្លឹកឈើជ្រុះ

អ្នកណាដែលថា មិនចូលចិត្តមនុស្សស្រីស្លូត? ជាការពិតណាស់ ប្រភេទនៃភាពទន់ភ្លន់នេះ អ្នកណាៗក៏ចូលចិត្តដែរ។ ហើយក្នុងនោះ ភាពទន់ភ្លន់ គឺជាអាវុធតែមួយគត់របស់ស្ត្រីក្នុងការយកឈ្នះបេះដូងគ្រប់គ្នា។ ហើយរឿងមួយ​នេះ​មិន​ពាក់ព័ន្ធ​នឹង​អាយុ ឬ​សូម្បី​តែ​រូបរាង​ឡើយ។

រូបតំណាង
រូបតំណាង

៨.យល់ពីចិត្តមនុស្ស

មនុស្ស​ស្រី​ខ្លះ​មិន​ចាំ​បាច់​ស្អាត​ទេ ប៉ុន្តែ​ពួក​គេ​អាចបញ្ចេញ​ពី​គុណ​ប្រយោជន៍​របស់​ខ្លួន។ ការស្តាប់ និងយល់ពីចិត្តរបស់មនុស្ស គឺជាសមត្ថភាពដែលមិនមែនគ្រប់គ្នាអាចធ្វើបាននោះទេ។

៩.មានភាពជាខ្លួនឯង

ជាការពិត ស្ត្រីម្នាក់ៗមានគុណសម្បត្តិផ្ទាល់ខ្លួន បុគ្គលិកលក្ខណៈផ្ទាល់ខ្លួន តាមបែបផ្សេងៗគ្នា ដោយហេតុនេះបង្កើតឲ្យមានការទាក់ទាញដោយឡែកពីគ្នា។ ដូច្នេះហើយ មនុស្សម្នាក់ៗមានការយល់ឃើញពីភាពស្រស់ស្អាតខុសៗគ្នា។ ជា​ការ​ពិត មិន​ត្រឹម​តែ​មនុស្ស​ស្រី​ទេ មនុស្ស​គ្រប់​រូប​គួរ​តែ​រស់​នៅ​ដោយភាពជា​ខ្លួន​ឯង។ សំខាន់ជាងនេះទៅទៀត វាគឺដើម្បីកសាងខ្លួនឲ្យរឹងមាំ ឈរយ៉ាងរឹងមាំ។

១០.ប្រាជ្ញានិងទំនុកចិត្ត

ភាពជាស្ត្រី និងភាពទន់ភ្លន់ គួរតែមាននៅក្នុងប្រាជ្ញា និងទំនុកចិត្ត។ មនុស្ស​តែង​គិត​ថា​មនុស្ស​ស្រី ទោះ​ខ្លាំង​ក៏មិន​ដូច​បុរស។ ប៉ុន្តែតាមការពិត ស្ត្រីខ្លាំង ពិតជាមានសមត្ថភាពអាចធ្វើការយ៉ាងពេញទំហឹង ហើយក៏អាចប្រើកម្លាំងនេះដើម្បីព្យាបាលអ្នកដទៃផងដែរ។ នារី​ដែល​ស្រស់​ស្អាត​មិន​ចាំ​បាច់​ឆ្លាត​ទេ ប៉ុន្តែ​នារី​ឆ្លាត​តែង​តែ​ទាក់ទាញ​មនុស្ស​រាប់​ពាន់​នាក់។

ប្រភព៖ kenh14

ទាក់ទងជាមួយ:
ជីវិតយុវវ័យ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...