យល់ដឹង៖ ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកជាមនុស្សខ្មាសអៀន មិនពូកែចុះចំណោមសង្គមខាងក្រៅ ពិបាកនិយាយជាមួយអ្នកដទៃ ប៉ុន្តែចង់ឲ្យមនុស្សដទៃចូលចិត្ត ឬនិយាយជាមួយយើងឲ្យបានច្រើន តើយើងគួរធ្វើយ៉ាងណា?
ដូច្នេះ សូមសាកល្បងតាមការណែនាំខាងក្រោមទាំងនេះ វាគួរតែជួយអ្នកឲ្យកាន់តែមានអ្នកចូលចិត្តច្រើន៖
១.បង្ហាញមនុស្សទាំងនោះ ថាអ្នកចូលចិត្តពួកគេ
បង្ហាញសេចក្ដីស្រលាញ់ដល់អ្នកដទៃ ការបង្ហាញថាអ្នកចូលចិត្តពួកគេ គឺជាវិធីដ៏ល្អបំផុតមួយដើម្បីធ្វើឲ្យពួកគេចូលចិត្តអ្នកកាន់តែច្រើន។ ដូច្នេះ តើយើងអាចបង្ហាញសេចក្ដីស្រលាញ់របស់យើងចំពោះគេដោយរបៀបណា? អ្វីដែលស្រួលបំផុត គឺនិយាយរឿងល្អ ធ្វើល្អ ឲ្យតម្លៃដោយស្មោះត្រង់។ ការផ្តល់សេចក្តីស្រលាញ់ដល់អ្នកដទៃជារឿងល្អ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ចូរធ្វើវាឲ្យបានត្រឹមត្រូវ ហើយកុំមានអារម្មណ៍ខ្មាសអៀន។
២.ស្វែងរកចំណង់ចំណូលចិត្ត
ចំណង់ចំណូលចិត្តផ្សេងៗ មិនថាការអានសៀវភៅ ការដើរលេង ការប្រគំតន្ត្រី ការលេងកីឡា ការដើរកម្សាន្ត តែងតែមានរឿងដែលធ្វើឲ្យយើងកាន់តែមានភាពទាក់ទាញ។ វាក៏ភ្ជាប់យើងទៅនឹងមនុស្សជាច្រើនទៀតផងដែរ។
៣.ធ្វើជាអ្នកស្តាប់ដ៏ល្អ
បើមាននរណាម្នាក់បាននិយាយ យើងក៏ក្លាយជាអ្នកស្តាប់ដ៏ល្អ យកចិត្តទុកដាក់លើរឿងរ៉ាវរបស់ពួកគេ ហើយអ្វីដែលគេចង់ប្រាប់ កុំរំខាន ហើយកុំវិនិច្ឆ័យ។
៤.បើកចិត្តឲ្យទូលាយ
មិនមែនគ្រប់គ្នាកើតមកដូចគ្នានោះទេ។ មនុស្សគ្រប់រូបសុទ្ធតែមានរឿងរ៉ាវជីវិត អ្វីបានជួបប្រទះ ការចំណាយនៃជីវិតគឺខុសគ្នា។ អ្វីគ្រប់យ៉ាងបានធ្វើឲ្យយើងអាចក្លាយជានរណាក្នុងថ្ងៃនេះ។ បើកចិត្តខ្លួនអ្នកឲ្យទូលាយដើម្បីទទួលយកភាពខុសគ្នាដែលអ្នកជួបប្រទះ។ ស្វែងយល់ពីភាពខុសប្លែកគ្នា ហើយអ្នកនឹងក្លាយទៅជាមនុស្ស ដែលមានអ្នកចូលចិត្តកាន់តែច្រើន។ មនុស្សគ្រប់គ្នា ចង់ក្លាយជាមនុស្សដែលខ្លួនចូលចិត្ត។ ដោយសារតែវាមានលទ្ធផលល្អក្នុងវិធីជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ កុំភ្លេចធ្វើជាខ្លួនអ្នក ហើយរស់ដោយសប្បាយចិត្ត។ មួយវិញទៀត អ្នកត្រូវតែចងចាំ «កុំធ្វើជាមនុស្សដែលអ្នកដទៃចូលចិត្ត តែអ្នកបែរជាមិនចូលចិត្តខ្លួនឯង»។
ប្រភព៖ sanook