ហេតុផល ៥យ៉ាង ដែលអ្នកគួរតែ លាបឡេការពារកម្តៅថ្ងៃ ជារៀងរាល់ថ្ងៃ - TrueID

ហេតុផល ៥យ៉ាង ដែលអ្នកគួរតែ លាបឡេការពារកម្តៅថ្ងៃ ជារៀងរាល់ថ្ងៃ

January 11, 2023

យល់ដឹង៖ មានមនុស្សស្រីប៉ុន្មាននាក់ ​ដែល​គិត​ថា ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ ​មិន​សំខាន់​? ជាពិសេសនៅថ្ងៃដែលអ្នកមិនចេញទៅក្រៅ ឬ​ថ្ងៃ​ដែល​មេឃ​ងងឹត​ហើយ​គ្មាន​ព្រះអាទិត្យ​ខ្លាំង​ ក៏​មិន​ចាំបាច់​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ នាំឲ្យ​ខាត​ពេល​ដែរ។ 

ប៉ុន្តែយ៉ាងណាមិញ យើងសូមណែនាំថា នេះគឺជាការបំផ្លាញស្បែកដោយមិនដឹងខ្លួន។ ដូច្នេះ សូមមកមើលហេតុផលសំខាន់ៗដែលមនុស្សស្រី អ្នក​មិន​គួរ​ធ្វេស​ប្រហែសភ្លេច​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ជា​រៀង​រាល់​ថ្ងៃ​ឡើយ។ 

ហេតុផលខាងក្រោម ប្រាកដជាធ្វើឱ្យអ្នកយកចិត្តទុកដាក់ចំពោះការឡេការពារកម្តៅថ្ងៃឡើងវិញ ព្រោះការលាបឡេការពារកម្ដៅថ្ងៃវាជួយ ៖

១.ទប់ស្កាត់

រាល់បញ្ហាស្បែក មុខមុន ជាំ អាចម៍រុយ ស្នាមអុចខ្មៅ រួមទាំង បញ្ហាស្បែកគ្រប់ប្រភេទ ទាំងអស់នេះ បណ្តាលមកពីស្បែកប៉ះពាល់នឹងពន្លឺព្រះអាទិត្យដោយផ្ទាល់។ ដំណោះស្រាយ ឬ​ការពារ​មិន​ឲ្យ​កើតមាន​បញ្ហា​ទាំងអស់នេះ គឺ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​ជា​រៀងរាល់ថ្ងៃ​។ ទោះបីជាធ្វើការនៅផ្ទះក៏ដោយ ក៏គួរតែអនុវត្តផងដែរ។ ដោយសារតែពន្លឺព្រះអាទិត្យតែងតែអាចបំភ្លឺចូលក្នុងផ្ទះ កុំភ្លេចថាការលាបឡេការពារកម្ដៅថ្ងៃគឺដូចជាការពារស្បែក ដូច្នេះមិត្តនារីៗមិនចាំបាច់ខ្ជះខ្ជាយលុយ និងចំណាយពេលលើការព្យាបាល និងស្តារស្បែកឡើងវិញនៅថ្ងៃអនាគតនោះទេ។

រូបតំណាង
រូបតំណាង

២.កាត់បន្ថយហានិភ័យនៃជំងឺមហារីកស្បែក

ជាការពិតណាស់ ការលាបឡេការពារកម្តៅថ្ងៃ អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកស្បែក។ ព្រោះ​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ ជា​ខែល​ការពារ​ពន្លឺព្រះអាទិត្យ​មិន​ឲ្យ​ប៉ះ​ស្បែក​យើង​ផ្ទាល់​។ លើសពីនេះទៀតមនុស្សស្រី លាបឡេការពារកម្តៅថ្ងៃដែលមាន SPF ខ្ពស់ ក៏គួរលាបលើស្បែកមុនពេលចេញទៅក្រៅត្រូវព្រះអាទិត្យ។

៣.ជួយចាក់សោ Collagen នៅក្នុងស្បែក

ជឿទេថា ឡេការពារកម្តៅថ្ងៃ ក៏មានសមត្ថភាពចាក់សោ Collagen នៅក្នុងស្បែកបានយ៉ាងល្អផងដែរ។ ដែលមិត្តនារីៗបានដឹងរួចមកហើយថា Collagen ជួយឱ្យស្បែកមានសភាពទន់រលោងបែបធម្មជាតិ។ វាក៏ជួយឱ្យស្បែកមានសុខភាពល្អផងដែរ។

រូបតំណាង
រូបតំណាង

៤.កាត់បន្ថយបញ្ហាស្បែកខ្មៅស្រអាប់

ស្បែករបស់មនុស្ស ត្រូវបានប៉ះពាល់នឹងពន្លឺព្រះអាទិត្យដោយផ្ទាល់ វានឹងបណ្តាលឱ្យមានការប្រមូលផ្តុំនៃបញ្ហាសារធាតុពណ៌ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​បញ្ហា​ដែល​ធ្វើ​ឱ្យ​មនុស្ស​ស្រី បាត់បង់ទំនុកចិត្តលើខ្លួនឯង ជាពិសេសនៅពេលថតរូបជាមួយក្រុមមិត្តភក្តិ អាចខ្មៅជាងគេនៅក្នុងក្រុម។ ដូច្នេះហើយ អ្នកគួរតែលាបឡេការពារកម្តៅថ្ងៃជាប្រចាំ វានឹងកាត់បន្ថយបញ្ហានេះយ៉ាងខ្លាំង។.

៥.ថែរក្សាស្បែកឱ្យក្មេងជាងវ័យ

មនុស្សស្រី ប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាមនុស្សមួយចំនួនកាន់តែចាស់ ប៉ុន្តែស្បែកនៅតែប៉ះដូចស្បែកទារក? នោះ​ក៏​ព្រោះ​តែ ​មូលហេតុ​ដែល​ស្បែក​យើង ​មិន​ប្រកាន់​អាយុ​ គឺ​ត្រូវ​ពន្លឺ​ថ្ងៃ​តែ​ម្តង។ ដូច្នេះហើយ​អ្នកណា​ដែល​មិន​ចង់​មាន​ស្បែក​ចាស់​ ហើយ​តែងតែ​ចង់​រក្សា​ភាព​ក្មេង​ជាង​វ័យ​របស់​ស្បែក។ គួរ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ជានិច្ច​ដើម្បី​ការពារ​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​កាំរស្មី UV។

ប្រភព៖ sanook

ទាក់ទងជាមួយ:
យុវវ័យ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...