អាហារទាំងនេះ មានមុខងារពិសេសសម្រាប់ថែរក្សាស្បែកឲ្យមានសុខភាពល្អ! - TrueID

អាហារទាំងនេះ មានមុខងារពិសេសសម្រាប់ថែរក្សាស្បែកឲ្យមានសុខភាពល្អ!

March 7, 2022

យល់ដឹង ៖ ការថែរក្សាស្បែកឲ្យមានសុខភាពល្អ គឺជាសុបិនសម្រាប់មនុស្សគ្រប់គ្នាប៉ុន្តែមានរឿងមួយចំនួនដែលប៉ះពាល់ដល់ស្ថានភាពស្បែកដូចជាការបំពុល និងពន្លឺព្រះអាទិត្យជាដើមក្នុងនោះរបប​អាហារ​ ដែល​មិន​មាន​សុខភាព​ល្អ​ក៏​ជា​មូលហេតុ​មួយ​ ដែល​ធ្វើ​ឲ្យ​ស្បែក​មិន​មាន​សុខភាព​ល្អ​ដែរ។

ខាងក្រោមនេះ ជាអាហារ ១០ ប្រភេទ មានមុខងារពិសេសសម្រាប់ថែរក្សាស្បែកឲ្យមានសុខភាពល្អ៖

១០. គ្រាប់​ផ្កាឈូករ័ត្ន

ព្រះអាទិត្យ និងការបំពុលទាំងអស់ នៅខាងក្រៅអាចធ្វើឲ្យខូចស្បែកនិងធ្វើឲ្យអ្នកមើលទៅចាស់ ទទួលទានសារធាតុចិញ្ចឹមដ៏សំខាន់ សម្រាប់ព្យាបាលស្ថានភាពនេះ គឺវីតាមីនE ដែលមាននៅក្នុងគ្រាប់ផ្កាឈូករ័ត្នគឺជាអាហារមួយក្នុងចំណោមអាហារដែលសម្បូរទៅដោយវីតាមីន E

រូបតំណាង
រូបតំណាង

សារធាតុចិញ្ចឹមនេះ ប្រឆាំងនឹងការខូចខាតកោសិកា ដែលបណ្តាលមកពីរ៉ាឌីកាល់សេរីនិងពន្លឺព្រះអាទិត្យ លើសពីនេះ លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងប្រឆាំងនឹងបាក់តេរីនៃគ្រាប់ផ្កាឈូករ័ត្ន ជួយឱ្យស្បែករបស់អ្នកមានសុខភាពល្អនិងស្រស់ស្អាត។

៩. ដំឡូង​ជ្វា

ដំឡូងជ្វាសម្បូរទៅដោយសារធាតុ Beta-carotene ដែលជាសារធាតុពណ៌ធម្មជាតិ ដែលមាននៅលើរុក្ខជាតិហើយស្បែកភ្លឺថ្លា គឺជាអត្ថប្រយោជន៍មួយ ក្នុងចំណោមអត្ថប្រយោជន៍ជាច្រើន នៃសារធាតុចិញ្ចឹមនេះដោយវាដើរតួជាខែលការពារកាំរស្មី UV ដែលបង្កគ្រោះថ្នាក់នោះគឺជាការខូចខាតកោសិកា និងភាពស្ងួតដែលបណ្តាលមកពីពន្លឺកាំរស្មីយូវី ដូច្នេះស្បែករបស់អ្នកនៅតែក្មេងនិងស្រស់ស្អាត។

រូបតំណាង
រូបតំណាង

៨. Sardines

Sardines ប្រហែលជាអាហារដ៏ល្អបំផុត ដែលធានាបាននូវស្បែកភ្លឺថ្លាក្នុងរយៈពេលដ៏ខ្លីដោយត្រីប្រភេទនេះ គឺជាប្រភពដ៏អស្ចារ្យនៃអាស៊ីតខ្លាញ់Omega 3 ដែលមានសុខភាពល្អ វាលើកកម្ពស់សុខភាពស្បែករបស់អ្នក សារធាតុចិញ្ចឹមនៅក្នុងត្រីនេះ ក៏ជួយកាត់បន្ថយការរលាកស្បែកផងដែរ។

រូបតំណាង
រូបតំណាង

៧. សូកូឡា​ខ្មៅ

មានអត្ថប្រយោជន៍រាប់មិនអស់ ដែលអ្នកទទួលបាន ដោយការបន្ថែមសូកូឡាខ្មៅទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកព្រោះសូកូឡាខ្មៅជួយឲ្យស្បែក​ភ្លឺ​រលោង​ ​មាន​សុខភាព​ល្អ​ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មវារក្សាស្បែករបស់អ្នក ពីការខូចខាតដែលបណ្តាលមកពីរ៉ាឌីកាល់សេរី និងមានសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយកម្ចាត់កោសិកាស្បែកដែលងាប់និងធ្វើឲ្យស្បែកសស្អាតផងដែរ។

រូបតំណាង
រូបតំណាង

ការការពារពីពន្លឺព្រះអាទិត្យដែលបង្កគ្រោះថ្នាក់ គឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យមួយទៀត នៃការទទួលទានសូកូឡាខ្មៅជាប្រចាំដោយសារធាតុចិញ្ចឹមពីសូកូឡាខ្មៅ ផ្តល់ការការពារប្រឆាំងនឹងកាំរស្មី UV

៦. គ្រាប់​ធញ្ញជាតិ

ពន្លឺព្រះអាទិត្យ និងរ៉ាឌីកាល់សេរី គឺជាមូលហេតុចម្បង នៃការខូចខាតកោសិកានៅក្នុងស្បែករបស់អ្នកវានាំឲ្យមានស្នាមជ្រីវជ្រួញ និងមើលទៅចាស់ជាងវ័យ មានវីតាមីន E គឺជា​សារធាតុចិញ្ចឹម​ចាំបាច់​ ដើម្បី​ប្រឆាំង​នឹង​លក្ខខណ្ឌ​នេះ​ ដូច្នេះការទទួលទានអាហារប្រភេទគ្រាប់​ធញ្ញជាតិគឺជាប្រភពដ៏អស្ចារ្យនៃវីតាមីនE ក្រៅពីនេះក៏មានថាមពលក្នុងការព្យាបាលការរលាកស្បែកនិងបញ្ហាស្បែកមួយចំនួនទៀត។

រូបតំណាង
រូបតំណាង

៥. ត្រីធូណា                                                     

ភាពជ្រីវជ្រួញ និងភាពចាស់មុនអាយុ គឺជាបញ្ហាស្បែកដែលមនុស្សជាច្រើនប្រឈមមុខមូលហេតុចម្បងនៃបញ្ហាទាំងនេះគឺ រ៉ាឌីកាល់សេរី ក្រៅពីនេះវីតាមីន E សារធាតុចិញ្ចឹមដែលជួយរាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីគឺសេលេញ៉ូម សូមញ៉ាំត្រីធូណាគឺជាប្រភពដ៏ល្អនៃសេលេញ៉ូម ព្រោះការ​មាន​ត្រីធូណា​ក្នុង​បរិមាណ​គ្រប់គ្រាន់​ជួយ​ឲ្យ​ស្បែក​អ្នក​មើល​ទៅ​ក្មេង​ជាង​វ័យជាមួយគ្នានេះដែរ អាស៊ីតខ្លាញ់ Omega 3  ដែលមានសុខភាពល្អនៅក្នុងត្រីធូណា ក៏ផ្តល់សំណើមដល់ស្បែករបស់អ្នកផងដែរ។

រូបតំណាង
រូបតំណាង

៤. ក្រូច

អ្នក​ភាគច្រើន​ដឹង​ហើយ​ថា ការ​ទទួលទាន​ទឹកក្រូច​មួយ​កែវ​ ក្នុង​មួយថ្ងៃ​ អាច​ធ្វើឲ្យ​ស្បែក​មុខ​ប្រសើរឡើង​លើសពីនេះអត្ថប្រយោជន៍សម្រាប់ស្បែករបស់អ្នកពីផ្លែឈើដ៏អស្ចារ្យនេះមានផ្ដល់សារធាតុចិញ្ចឹមនិងប្រេងនៅក្នុងក្រូចអាចផ្តល់សំណើមដល់ស្បែករបស់អ្នក ព្រោះទឹកក្រូច​ក៏​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​វីតាមីនC វា​ជួយ​ពង្រឹង​ដល់​ការ​អភិវឌ្ឍ​នៃ​កូឡាជែនដែលជា​ផ្នែក​រចនាសម្ព័ន្ធ​នៃ​ស្បែក​របស់អ្នក ធ្វើឲ្យស្បែកមើលទៅរលោង និងក្មេងជាងវ័យហើយការទទួលទានផ្លែក្រូចជារៀងរាល់ថ្ងៃក៏អាចរក្សាស្បែករបស់អ្នកមិនឲ្យមានស្នាមជ្រួញដែរ។

រូបតំណាង
រូបតំណាង

 ៣. ផ្លែប៊ឺរី

ផ្លែប៊ឺរីគឺពោរពេញទៅដោយអាស៊ីតខ្លាញ់សំខាន់ៗ ដែលរក្សាស្បែករបស់អ្នកឲ្យមានសំណើមនិងមានសុខភាពល្អ ហើយវីតាមីន C គឺជាសារធាតុចិញ្ចឹមដ៏សំខាន់មួយទៀត ដែលមាននៅក្នុងផ្លែប៊ឺរីដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានសារៈសំខាន់សម្រាប់រាងកាយរបស់អ្នក វាជួយកាត់បន្ថយឱកាសនៃការកើតស្នាមជ្រួញលើស្បែករបស់អ្នកប្រឆាំងនឹងរ៉ាឌីកាល់សេរី ទន្ទឹមនឹងនោះ ការទទួលទានផ្លែប៊ឺរីក៏បង្កើនការផលិតកូឡាជែន ដែលជាប្រូតេអ៊ីនដ៏សំខាន់នៅក្នុងស្បែកមនុស្សផងដែរ។

រូបតំណាង
រូបតំណាង

២. ផ្លែបឺរ

ការការពារពីពន្លឺព្រះអាទិត្យមានសារៈសំខាន់ណាស់សម្រាប់សុខភាពស្បែកហើយខ្លាញ់ដែលមានសុខភាពល្អនៅក្នុងផ្លែបឺរ អាចដើរតួជាខែលការពារប្រឆាំងនឹងការខូចខាតកោសិកាដែលបណ្តាលមកពីពន្លឺព្រះអាទិត្យជួយរក្សាស្បែករបស់អ្នកឲ្យមានសំណើម ដោយវត្តមាន​នៃ​វីតាមីន E សារធាតុប្រឆាំង​អុកស៊ីតកម្ម​ដ៏​អស្ចារ្យ ​ក៏​ជួយ​ការពារ​ស្បែក​ពី​រ៉ាឌីកាល់​សេរី​ផងដែរហើយក្នុងនាមជាប្រភពដ៏អស្ចារ្យនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ផ្លែបឺរមានថាមពលក្នុងការធ្វើឲ្យស្បែករបស់អ្នកមើលទៅក្មេងជាងវ័យ ដោយព្យាបាលស្នាមជ្រួញ។

រូបតំណាង
រូបតំណាង

១. ផ្លែ​ល្ហុង

ម៉ាសបិទមុខផ្លែល្ហុងមានប្រជាប្រិយភាពខ្លាំងក្នុងការព្យាបាលមុខវា​ជា​ដំណោះ​ស្រាយ​ដ៏​ល្អ​មួយ​ក្នុង​ការ​លុប​បំបាត់​រង្វង់​ខ្មៅ​ស្រអាប់ និង​ធ្វើ​ឲ្យ​មុខ​ភ្លឺ​ថ្លាមិនត្រឹមតែម៉ាសមុខប៉ុណ្ណោះទេ ប៉ុន្តែការទទួលទានផ្លែល្ហុងក៏អាចផ្តល់អត្ថប្រយោជន៍ដល់ស្បែករបស់អ្នកផងដែរផ្លែល្ហុងមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ វាធានានូវភាពក្មេងជាងវ័យនៃស្បែករបស់អ្នកដោយការព្យាបាលស្នាមជ្រួញនិងការខូចខាតកោសិកាផ្សេងទៀត។

រូបតំណាង
រូបតំណាង

សម្រាប់ស្បែកដែលមានសុខភាពល្អ វាចាំបាច់ក្នុងការរក្សាវាឲ្យមានសំណើមបរិមាណទឹកខ្ពស់នៃផ្លែល្ហុងអាចធានាបាន នោះហើយជាមូលហេតុដែលវាជាអាហារដ៏ល្អបំផុតមួយ ដើម្បីបន្ថែមទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក៕

ប្រភព ៖ Themysteriousworld

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...