យល់ដឹង៖ ការធ្វើដំណើរក្នុងរដូវវស្សា អាចធ្វើឲ្យគោលដៅរបស់អ្នកបន្ថែមភាពស្មុគស្មាញមួយកម្រិត ដែលជារឿយៗត្រូវបានគ្របដណ្ដប់ដោយភាពស្រស់ស្អាត និងបទពិសោធន៍ប្លែកៗ និងឧបសគ្គមួយចំនួននៅតាមផ្លូវពេលធ្វើដំណើរ។ ពេលខ្លះ នៅតំបន់ដែលមានភ្លៀងធ្លាក់ខ្លាំង វាអាចត្រូវបានគេពិពណ៌នាថាជា រដូវដ៏គ្រោះថ្នាក់។
ដូច្នេះ ក្នុងការការពារ និងត្រៀមខ្លួនឲ្យល្អ ក្នុងការធ្វើដំណើរកម្សាន្តទៅកាន់គោលដៅជិតឆ្ងាយ ក្នុងរដូវភ្លៀងបែបនេះ គួរតែមកស្វែងយល់ការរៀបចំគន្លឹះខ្លះៗជាមុនសិន ជាពិសេសគួរពិចារណាជាមួយគន្លឹះដូចខាងក្រោម៖
១.ត្រៀមរបស់មិនជ្រាបទឹក និងស្ងួតរហ័ស
វាជៀសមិនរួចទេ អ្នកនឹងសើមបើមេឃភ្លៀង ហើយអីវ៉ាន់ និងរបស់របររបស់អ្នកនឹងសើមដូចគ្នា។ បែបនេះ ត្រូវវេចខ្ចប់របស់របរដាក់ក្នុងកាបូបមិនជ្រាបទឹក។ កាបូបមិនជ្រាបទឹក សម្រាប់ការធ្វើដំណើរ និងសកម្មភាពប្រចាំថ្ងៃ នឹងជួយរក្សារបស់របរបានច្រើន។ ហើយអាវភ្លៀង ឬឆ័ត្រ ក៏អាចការពារសម្លៀកបំពាក់របស់អ្នកមិនឲ្យសើមបានច្រើនផងដែរ។ សរុបមកចំណុចនេះ ត្រូវត្រៀម៖
២.កន្លែងល្អបំផុត ដើម្បីទស្សនានៅរដូវវស្សា
ចំណុចនេះក៏សំខាន់ដែរ ព្រោះតំបន់កម្សាន្តខ្លះ នៅរដូវវស្សា វាពិតជាមិនអាចទៅលេងបានទេ ហើយតំបន់ខ្លះទៀត ក៏ពិបាកធ្វើដំណើរទៅដែរ ព្រោះមានបញ្ហាផ្លូវរអិល ឬបញ្ហាផ្សេងៗ។
៣.កុំព្យាយាមខ្លាចទទឹកទឹកភ្លៀងពេក
ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលនឹងខ្លាចសើម និងត្អូញត្អែរពេលមេឃភ្លៀង ហើយបារម្ភពីការសើមពេញមួយថ្ងៃ សូមកុំធ្វើដំណើរក្នុងរដូវភ្លៀងអី។ អ្នកត្រូវតែបើកចិត្តទទួល និងត្រៀមខ្លួនដើម្បីធ្វើដំណើរ និងរុករកនៅពេលដែលភ្លៀងធ្លាក់នៅជុំវិញអ្នក។
៤.ត្រៀមខ្លួនសម្រាប់ការពន្យាពេលធ្វើដំណើរ
អាកាសធាតុគឺជាហេតុផលទីមួយសម្រាប់ ការពន្យារពេលធ្វើដំណើរជុំវិញពិភពលោករបស់អ្នក។ ប្រសិនបើអ្នកកំពុងធ្វើដំណើរកម្សាន្តក្នុងរដូវវស្សា វាអាចមានការពន្យារពេលនៅពេលណាមួយ ក្នុងអំឡុងពេលធ្វើដំណើររបស់អ្នក។ មុនពេលអ្នកធ្វើដំណើរ សូមផ្ទៀងផ្ទាត់ថាគម្រោងការធ្វើដំណើរកម្សាន្តដ៏ទូលំទូលាយរបស់អ្នក មានការរំខានដែលអាចកើតមានដែរឬទេ។ ប្រសិនបើអ្នកបានរៀបចំផ្លូវចិត្ត និងរ៉ាប់រងអ្វីគ្រប់យ៉ាងហើយ អ្នកនឹងជួបប្រទះភាពតានតឹងតិចក្នុងការធ្វើដំណើររបស់អ្នក ទោះបីជាធ្វើដំណើរក្នុងអាកាសធាតុភ្លៀងតិចឬច្រើនក៏ដោយ។
ប្រភព៖ insuremytrip