នារីៗគួរដឹង! អំឡុងពេលមករដូវ ដើម្បីទទួលបានសុខភាពល្អ គួរតែជៀសវាងអាហារទាំងនេះ! - TrueID

នារីៗគួរដឹង! អំឡុងពេលមករដូវ ដើម្បីទទួលបានសុខភាពល្អ គួរតែជៀសវាងអាហារទាំងនេះ!

April 28, 2021

ចំណេះដឹង ៖ ក្នុងអំឡុងពេលមករដូវ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ចំពោះការបរិភោគទេវានឹងប៉ះពាល់ខ្លាំងចំពោះសុខភាព ​​និងប៉ះពាល់ដល់អរម៉ូន ដែលបណ្ដាលឱ្យទទួលរងនូវការឈឺចុករមួលជាដើម។

ហេតុនេះដើម្បីចៀសពីការប៉ះពាល់ក្នុងអំឡុងពេលមករដូវនេះ សូមអ្នកចៀសវាងនូវអាហារ ដូចខាងក្រោមនេះ ៖

១. គ្រឿងស្រវឹង

អំឡុងពេលមករដូវ​ ស្រ្ដីមួយចំនួនបានផឹកស្រាដើម្បីបំបាត់ការចុកពោះប៉ុន្ដែនេះមិនមែនជាវិធីដែលល្អទេសម្រាប់សុខភាព ការផឹកស្រា វាអាចបំបាត់ការឈឺរមួលជាបណ្ដោះអាសន្នតែវានឹងធ្វើឱ្យវដ្តរដូវរបស់អ្នក ប្រែជាមិនទៀងទាត់ហើយអាចប៉ះពាល់ដល់អរម៉ូន ដែលជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមទៀតផង។

២. កាហ្វេរអ៊ីន

ជាតិកាហ្វេអ៊ីន គឺជាសារធាតុរំញោចដែលនាំឱ្យមានការឡើងចុះនៃអរម៉ូនរបស់អ្នកហើយនោះ គឺជាអ្វីដែលអ្នកចៀសវាងដាច់ខាតក្នុងពេលមករដូវ។ វាបង្កើនសម្ពាធឈាម និងចង្វាក់បេះដូងនាំឱ្យមានភាពតានតឹង និងការថប់បារម្ភហើយជាហេតុធ្វើឱ្យរោគសញ្ញា PMS កាន់តែអាក្រក់ទៅៗ។ជាតិកាហ្វេអ៊ីន ក៏បន្ថយសមត្ថភាពរាងកាយរបស់អ្នក ក្នុងការស្រូបយកជាតិដែក ដែលជះឥទ្ធិពលដល់កម្រិតថាមពលរបស់អ្នកផងដែរ។

កាហ្វេរអ៊ីន
កាហ្វេរអ៊ីន

៣. អាហារកែច្នៃ

អាហារក្លាសេ អាហារ fast food  ប៊ីចេង ជ្រក់ អាហារកំប៉ុងទាំងនេះមិនមែនជាអាហារដែលល្អទេ ក្នុងអំឡុងពេលមករដូវ។ អាហារកែច្នៃ ជាប្រភពដ៏ធំនៃជាតិសូដ្យូម(អំបិល)ដែលជាហេតុចម្បងប៉ះពាល់ដល់ការហើមពោះ។ 

អាហារកែច្នៃ
អាហារកែច្នៃ

៤. អាហារដែលមានខ្លាញ់ខ្ពស់

អាហារដែលមានជាតិខ្លាញ់ មានឥទ្ធិពលលើអរម៉ូននាំឱ្យពោះរមួលក្រពើជាខ្លាំង និងអាចធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ។វាអាចប៉ះពាល់ដល់ស្បែករបស់អ្នក ក្នុងអំឡុងពេលមករដូវដែលបណ្ដាលឱ្យស្បែករបស់អ្នកមិនស្អាត និងមានភាពស្រអាប់។ លើសពីនេះទៅទៀត អាហារដែលសម្បូរទៅដោយខ្លាញ់ឆ្អែតបង្កើនការផលិតសារធាតុគីមីពិសេសមួយហៅថា prostaglandins ដែលធ្វើឱ្យអ្នកចុកពោះរឹតតែខ្លាំង៕

អាហារដែលមានខ្លាញ់ខ្ពស់
អាហារដែលមានខ្លាញ់ខ្ពស់
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...