៣ វិធី ជួយអ្នកឲ្យឆ្លងកាត់ថ្ងៃបែកគ្នា បានស្រួលចិត្ត! - TrueID

៣ វិធី ជួយអ្នកឲ្យឆ្លងកាត់ថ្ងៃបែកគ្នា បានស្រួលចិត្ត!

November 24, 2022

យល់ដឹង៖ ប្រសិនបើយើងអាចទាញពេលវេលាឲ្យត្រលប់ទៅថ្ងៃនោះវិញ យើងនឹងធ្វើវាឲ្យកាន់តែប្រសើរឡើងជាងថ្ងៃនេះ។ ពាក្យ​សម្ដី​ ពេល​ធ្វើឲ្យស្នេហា​បែកបាក់ យើងទាំងអស់គ្នាតែងតែបន្ទោសខ្លួនយើងចំពោះរាល់គ្រប់ទង្វើ រហូតដល់អ្នកខ្លះខូចចិត្តរហូតធ្វើបាបខ្លួនឯង បំផ្លាញរបស់របរប្រើសប្រាស់ ក្រោយពេលបែកគ្នាថ្មីៗថែមទៀតផង។

ដូច្នេះ ខាងក្រោមនេះគឺជាគន្លឹះ ៣ យ៉ាង ដើម្បីជួយអ្នកឲ្យអ្នកអាចឆ្លងកាត់ ទំនាក់ទំនងដែលប្រេះស្រាំនេះ បានទៅដោយរលូនមិនមានសម្ពាធចំពោះខ្លួនឯង។ 

រូបតំណាង
រូបតំណាង

១.​គិតថាការបរាជ័យនេះ ជាបទពិសោធន៍

រាល់ការបរាជ័យ គឺជាគ្រូដ៏ល្អសម្រាប់យើង លើកលែងតែស្នេហា នៅពេលដែលស្នេហា មិនដូចការរំពឹងទុក។ ប៉ុន្តែយ៉ាងហោចណាស់ វានឹងបង្រៀនយើងនូវអ្វីមួយ។ ដំបូង​ឡើយ យើង​ប្រហែល​ជា​មិន​បាន​ឃើញ​ទេ ព្រោះ​យើង​ច្រើន​តែ​មាន​ការ​សោកស្ដាយ។ ប៉ុន្តែកាលពីម្សិលមិញបានកន្លងផុតទៅ យើងនឹងរៀន ពីមនុស្សខ្លះ និងទទួលបានគំនិតថ្មីៗ។ មនុស្សខ្លះទទួលបានគំនិតសម្រាប់ការរស់នៅថ្មី។ មនុស្សខ្លះមានចំណុចរបត់នៃទំនាក់ទំនងដែលនឹងបន្តដំណើរទៅមុខទៀត។ 

២.ប្រើទំនាក់ទំនងដែលបែកបាក់ ជាកាតាលីករសម្រាប់ការផ្លាស់ប្តូរ

រឿងពីរដែលកើតឡើងជាញឹកញាប់ នៅពេលដែលស្នេហាបរាជ័យ

  • ជាញឹកញយ យើងបំផ្លាញឱកាសអនាគតខ្លួនឯង
  •  ប្រើស្នេហាដែលបរាជ័យ ជាកម្លាំងជំរុញក្នុងជីវិត

បើអាចធ្វើបាន ចូរយកភាពបរាជ័យធ្វើ ជាកម្លាំងជំរុញក្នុងជីវិតរបស់អ្នក។ មនុស្ស​ជា​ច្រើន​មាន​ចំណុច​ប្រែ​ប្រួល​បន្ទាប់ពីស្នេហា​បរាជ័យ។ ខណៈដែលមនុស្សជាច្រើន ឆ្លៀតឱកាសនេះ ដើម្បីធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សល្អជាងនេះ។ កុំបន្ទោសខ្លួនឯងច្រើនពេក កុំមើលងាយខ្លួនឯង។ អនុញ្ញាតឲ្យវាបង្កើនល្បឿនការផ្លាស់ប្តូរដ៏ល្អសម្រាប់ខ្លួនយើង។ 

៣.ស្រលាញ់​ខ្លួន​ឯង​ឲ្យ​ច្រើន ​ជាង​ការ​ស្រលាញ់មនុស្សដែល​បាន​បាត់​បង់​ទៅ

នៅពេលស្នេហាបញ្ចប់យ៉ាងធ្ងន់ធ្ងរ វាមិនមានន័យថា យើងបរាជ័យក្នុងគ្រប់យ៉ាងនោះទេ។ មិនមែនមានន័យថា គ្មានអ្នកណាស្រលាញ់យើងទៀតទេ។ យើងនៅតែអាចស្រលាញ់ខ្លួនឯងបាន។ នៅតែមានមនុស្សជុំវិញយើង ដែលស្រលាញ់យើង នៅតែមានមនុស្សល្អ មនុស្សជាច្រើនកំពុងរង់ចាំយើងជួបគ្នា។ ស្រលាញ់ខ្លួនឯង និងអ្នកដែលនៅជាមួយយើង វានឹងជួយយើងឆ្លងកាត់គ្រាដ៏អាក្រក់មួយនេះ។ 

រូបតំណាង
រូបតំណាង

ប្រភព៖ sanook

ទាក់ទងជាមួយ:
យុវវ័យរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...