ចំណុច​ទូទៅ​ ដែលធ្វើឲ្យមនុស្ស ដាច់​លុយចាយ ​មុន​ដាច់​ខែ! - TrueID

ចំណុច​ទូទៅ​ ដែលធ្វើឲ្យមនុស្ស ដាច់​លុយចាយ ​មុន​ដាច់​ខែ!

December 15, 2022

យល់ដឹង៖ បច្ចុប្បន្ន មនុស្សខ្លះ កំពុងជួបប្រទះនូវការចាយលុយមិនគ្រប់ ឬអាចនិយាយបានថា មិនទាន់ដាច់ខែបើកប្រាក់ខែថ្មីផង ស្រាប់តែដាច់លុយមុនដាច់ខែទៅទៀត ជាពិសេសយុវវ័យផ្ទាល់តែម្ដង។

ក្នុងចំណោមបញ្ហានេះ តើមានមនុស្សប៉ុន្មាននាក់ដែលសុទ្ធតែជួបរឿងបែបនេះដូចអ្នក? ហើយតើលុយប្រាក់ខែដែលបើកមកនោះ ទៅណា? តើមានបំណុលដែរទេ? 

ដូច្នេះ ដើម្បីឆ្លើយសំណួរទាំងនេះ ការស្ទង់មតិលើមនុស្ស ដែលបានចំណាយប្រាក់អស់តិចជាងមួយខែ ត្រូវបានធ្វើឡើង។ លទ្ធផល​ការ​ស្ទង់​មតិ​ គឺ​មនុស្ស​ចំនួន ១១២ នាក់​ ក្នុង​នោះ​មាន​បុរស ៤៦ នាក់ និង​ស្ត្រី ៦៦ នាក់ ​ដែល​រស់​នៅ​ក្នុង​តំបន់​ដូច​គ្នា។ យោងតាមការវិភាគពីលទ្ធផលនៃការស្ទង់មតិ បើទោះបីជាចំនួននោះ មានចំនួនមិនច្រើន ប៉ុន្តែវាបានក្លាយទៅជារឿងធម្មតាក្នុងចំណោមយុវវ័យ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ «អ្វី​ដែល​ពួកគេ​ចូល​ចិត្ត​គឺជារបស់ថ្លៃៗ​» ទើបបានជានាំឲ្យពួកគេចាយលុយអស់មុនខែបែបនេះ។

រូបតំណាង
រូបតំណាង

-យុវជនជិត ៤០% មិនមានប្រាក់សន្សំប្រចាំខែ ហើយថែមទាំងជំពាក់បំណុលគេ

យុវជនម្នាក់ឈ្មោះ Han បាននិយាយថា «ខ្ញុំបានចំណាយលុយទិញសម្លៀកបំពាក់សម្រាប់ខ្លួនឯង និងក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខ្ញុំបានទិញទូរស័ព្ទដៃថ្មីមួយគ្រឿងផងដែរ។ ខ្ញុំទើបតែមានផ្ទៃពោះ ដូច្នេះខ្ញុំមានវិក្កយបត្រជាច្រើនដែលត្រូវចំណាយ ប៉ុន្តែដោយសារតែខ្ញុំមានប្រាក់សន្សំពីមុនមក ខ្ញុំមិនចាំបាច់ដកប្រាក់កម្ចីនោះទេ»។ នាងក៏បានចែករំលែកផងដែរ ជាធម្មតាវាត្រូវចំណាយប្រាក់ច្រើនសម្រាប់ឱកាសដូចជា ពិធីមង្គលការជាមួយមិត្តភក្តិ និងសាច់ញាតិ ខួបកំណើត ហើយនាងផ្ទាល់ចង់ទិញសម្លៀកបំពាក់ និងគ្រឿងសម្អាងមួយចំនួន។ Han បាននិយាយថា «ខ្ញុំមានផ្ទៃពោះនៅពេលនេះ បន្ទាប់ពីសម្រាលកូន វាប្រហែលជាពិបាករកលុយទៀត ប្រសិនបើប្រាក់ចំណូលរបស់នាងមិនកើនឡើងនៅថ្ងៃអនាគត នាងប្រហែលជានឹងក្លាយជាកូនបំណុលប្រចាំខែនៅពេលដែលអស់ប្រាក់សន្សំ។»

យ៉ាងណាមិញ ស្ថិតក្នុងករណីនេះ បើទោះបីជាអ្នក មានការត្រូវចំណាយច្រើនយ៉ាងណាក៏ដោយ ត្រូវចេះលៃលក​ សន្សំលុយកាក់ខ្លះឲ្យនៅជាប់ខ្លួន។ ទោះតិចតួចក្ដី ឲ្យតែបានសន្សំជាប្រចាំខែ នោះអ្នកច្បាស់មិនភ័យក្នុងការជួបការដាច់លុយចាយនោះទេ។

-តម្រូវការខ្ពស់របស់យុវជនសម្រាប់ជីវិត

តើមនុស្សចំណាយប្រាក់របស់ពួកគេនៅឯណាខ្លះ? តើ​អ្វី​ទៅ​ជារបស់​ថ្លៃ​ៗ​ដែល​គេ​ចូល​ចិត្ត? ការស្ទង់មតិបានផ្តល់ជម្រើសដូចជា សម្លៀកបំពាក់ រូបរាង របបអាហារ តម្រូវការប្រចាំថ្ងៃ ការបង់ប្រាក់ផ្ទះ ការដឹកជញ្ជូន ការទំនាក់ទំនង វប្បធម៌ ការអប់រំ និងការកម្សាន្ត សុខភាព នៅទីនេះ ក៏ជាសំណួរពហុជ្រើសរើសផងដែរ។ បន្ថែមពីលើការចំណាយលើម្ហូបអាហារ សម្លៀកបំពាក់ ផ្ទះសម្បែង និងការដឹកជញ្ជូនប្រចាំថ្ងៃ ការចំណាយលើវប្បធម៌ ការអប់រំ និងការកម្សាន្តក៏មានចំនួន ៥៥% ផងដែរ។ ដោយសារតែមានការចំណាយច្រើនបែបនេះ ដូច្នេះហើយ ទើបបានជាយុវវ័យបច្ចុប្បន្ន ពិបាកក្នុងគ្រប់គ្រងហិរញ្ញវត្ថុ និងធ្វើឲ្យពួកគេចាយលុយអស់មុនពេលកំណត់។

រូបតំណាង
រូបតំណាង

ប្រភព៖ kenh14

ទាក់ទងជាមួយ:
យុវវ័យ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...