ពេលមេឃក្តៅខ្លាំង អ្នកមិនគួរញ៉ាំអាហារ ៥មុខនេះច្រើនពេកទេ អាចបង្កគ្រោះថ្នាក់ដល់សុខភាព! - TrueID

ពេលមេឃក្តៅខ្លាំង អ្នកមិនគួរញ៉ាំអាហារ ៥មុខនេះច្រើនពេកទេ អាចបង្កគ្រោះថ្នាក់ដល់សុខភាព!

April 6, 2021

ចំណេះដឹង៖នៅក្នុង​រដូវ​ក្តៅ​ រាង​កាយរបស់​យើង​នឹង​ខ្វះ​ជាតិ​ទឹក​ ហើយ​រាងកាយ​ក៏​ឡើង​កម្តៅ​ដែរ​។​ ពេល​ក្តៅ​ ហើយ​អស់​កម្លាំង​ យើង​ច្បាស់​ជា​ចង់​ញ៉ាំ​អ្វី​ដែល​ជួយ​កាត់​បន្ថយ​កម្តៅ​បាន​ខ្លះ​។ បើ​យោង​តាម​អ្នក​ជំនាញ​អាហារូបត្ថម្ភ​ បានឲ្យដឹងថា អាហារ​​ទាំង​នេះ អ្នកគួរតែកាត់បន្ថយការញ៉ាំវា នៅពេលដែលមេឃក្តៅខ្លាំងដើម្បី​ចៀស​វាង​គ្រោះ​ថ្នាក់​ដល់​សុខភាព​៖

១. ការ៉េម

ពេលដែលមេឃក្តៅ​យើងច្បាស់ជាគិត​ថា បើ​បាន​ញ៉ាំ​ការ៉េម​ត្រជាក់​ៗ​ ច្បាស់​ជា​ឆ្ងាញ់​ហើយ​ស្រួល​ខ្លួនជា​មិន​ខាន​ តែ​តាម​ពិត​ទៅ ​ការ៉េម​នឹង​ធ្វើ​ឲ្យ​សរសៃ​ឈាម​ ក្នុង​បំពង​ក​តឹង​ អាច​ធ្វើ​ឲ្យអ្នក​ពិបាក​ដក​ដង្ហើម​។​ ទាំង​ការ៉េម និង​ភេសជ្ជៈ​ត្រជាក់​ៗ ​ជា​អាហារ​ដែល​ធ្វើ​ឲ្យ​រាងកាយ​កើន​កម្តៅ​ វា​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ក្តៅ​ក្នុង​ពោះ​ ខុស​ពី​ការ​គិត​របស់​យើង​។​​

ការ៉េម
ការ៉េម

២. ផ្លែ​ស្វាយ​

ស្វាយ​ ជា​ផ្លែ​ឈើ​ដែល​មាន​សារប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ​និង​សម្រស់​។​ តែ​បើ​យើង​ញ៉ាំ​វា​ច្រើន​ពេក ​ពេល​មេឃ​ក្តៅ​ខ្លាំង​រាង​កាយ​យើង​នឹង​កាន់​តែ​ក្តៅ​ ហើយ​អាច​បណ្តាល​ឲ្យ​កើត​មុន​បាន​។​

 ផ្លែ​ស្វាយ​
 ផ្លែ​ស្វាយ​

៣. អាហារ​ FastFood​

ជីវិត​ប្រចាំ​ថ្ងៃ​ម្នាក់​ៗ ​គឺ​ច្បាស់​ជា​រវល់​ណាស់​ ដូច្នេះ​ហើយ​ទើប​ fast food ជា​ជម្រើសដ៏ល្អ​សម្រាប់​មនុស្ស​ភាគ​ច្រើន​។​ តែ​បើ​យើង​ញ៉ាំ​អាហារ​ប្រភេទ​នេះ ​មាន​ខ្លាញ់​ច្រើន​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពោះ​វៀន​ ធ្វើ​ឲ្យ​​ការ​ស្រូប​យក​ជាតិ​ទឹក​ និង​សារធាតុ​ចិញ្ចឹម​ចុះ​ខ្សោយ។​​ ក្រៅ​ពី​នេះ​អ្នក​ជំនាញ​ខាង​អាហារូបត្ថម្ភ​​អះអាង​ថា ញ៉ាំ​ខ្លាញ់​ច្រើន​ពេល​មេឃ​ក្តៅ ​ងាយ​ធ្វើ​ឲ្យ​ឈឺ​ពោះ រាគ ពិបាក​រំលាយ​អាហារ​ ជា​ដើម​។​

អាហារ​ Fast Food​
អាហារ​ Fast Food​

៤. សាច់​គោ

សាច់​គោ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អាហារ​ដែល​សម្បូរ​សារធាតុ​ចិញ្ចឹម​ច្រើន​ ជា​ពិសេស​សម្បូរ​ប្រូតេអ៊ីន​ តែ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ និង​ខ្លាញ់​ច្រើន​ អាច​ធ្វើ​ឲ្យ​រាង​កាយ​កើន​កម្តៅ​ នៅ​ពេល​រំលាយ​ ដូចនេះ​យល់​ល្អ​គួរ​ចៀស​វាង​ ញ៉ាំ​អាហារ​ប្រភេទ​នេះ​ពេល​មេឃ​ក្តៅ​។​

សាច់​គោ
សាច់​គោ

៥. សាច់​អាំង​

សាច់អាំងជាអាហារដ៏ពេញនិយម សម្រាប់មនុស្សជាច្រើននាពេលនេះ​ តែ​យើង​គួរ​តែ​ដឹង​ថា ​ពពួក​អាហារ​ទាំង​នេះ​សម្បូរ​ដោយ​ខ្លាញ់​ និង​ជាតិ​កូលេស្តូរ៉ុល​មិន​ល្អ​ និង​ធ្វើ​ឲ្យ​មាន​ការ​រលាក​ក្នុង​រាង​កាយ​។​ លើស​ពី​នេះ​ វា​បង្កើន​អាស៊ីត​និង​ធ្វើ​ឲ្យ​ពិបាក​រំលាយ​បើ​ញ៉ាំ​ពេល​មេឃ​ក្តៅ​ខ្លាំង៕​

សាច់​អាំង​
សាច់​អាំង​
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...