គន្លឹះងាយៗ ញេចមុនខ្លួនឯង ដោយមិនបន្សល់ស្លាកស្នាម - TrueID

គន្លឹះងាយៗ ញេចមុនខ្លួនឯង ដោយមិនបន្សល់ស្លាកស្នាម

December 16, 2022

យល់ដឹង៖ ពិតណាស់ ស្បែកមុខរបស់មនុស្សយើង ឲ្យតែដល់អាយុពេញវ័យ មិនថាស្រីឬប្រុស សុទ្ធតែងាយប្រឈមជាមួយបញ្ហាកើតមុន។ ជាមួយគ្នានេះ នៅពេលដែលមុនវាបានកើតឡើងលើផ្ទៃមុខ ឬដងខ្លួន ពួកគេតែងតែជ្រើសយកការញេចដោយខ្លួនឯង ដោយមិនបានគិតដល់ថា វាអាចបង្ករជាស្នាមទៅថ្ងៃក្រោយ។

តើធ្វើដូចម្តេចដើម្បីកម្ចាត់មុនដោយសុវត្ថិភាព?

ដូច្នេះ គន្លឹះខាងក្រោមនេះ នឹងជួយអ្នកកម្ចាត់មុននៅផ្ទះដោយខ្លួនបានយ៉ាងឆាប់រហ័ស ដោយមិនបង្កការឆ្លងមេរោគ និងបន្សល់ស្លាកស្នាមសម្រាប់ស្បែកនោះឡើយ៕

១.ច្របាច់យកតែកន្លែងកើតមុនដោយសុវត្ថិភាព

យោងតាមគ្រូពេទ្យជំនាញខាងសើស្បែក អ្នកគួរតែច្របាច់តែមុនខ្ទុះដែលដុះលើស្បែក ឬកន្លែងដែលមានខ្ទុះ ព្រោះវាមានភាពផុយស្រួយខ្លាំងនៅពេលគ្រាន់តែច្របាច់ពីខាងក្រៅ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​មិន​គួរ​ច្របាច់​មុន​ខ្ទុះ​ដែល​មាន​ពណ៌​ក្រហម រឹង និង​មិន​ពេញ​ឡើយ។ ស្នាមមុនទាំងនេះមានទីតាំងនៅជ្រៅក្រោមស្បែក ហើយដើម្បីច្របាច់វា  អ្នកត្រូវការកម្លាំងខ្លាំង ដែលបង្កើនហានិភ័យនៃស្លាកស្នាម។ ក្រៅ​ពី​នេះ អ្នក​ជំនាញ​ក៏​បាន​ណែនាំ​ឲ្យ​អ្នក​ចៀស​វាង​ការ​ច្របាច់​មុន​លើ​ថ្ពាល់ និង​ជុំវិញ​ច្រមុះ។ នេះ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ស្ទះ​សរសៃឈាម​ក្នុង​ខួរក្បាល ដែល​អាច​បណ្តាលឲ្យបាត់បង់​ការ​មើលឃើញ ឬ​អាច​.ស្លា.ប់​បាន។

រូបតំណាង
រូបតំណាង

២.ប្រើកម្លាំងស្រាល

ពេល​ច្របាច់​មុន អ្នក​គួរ​តែ​ប្រើ​កម្លាំង​ស្រាលៗ ដើម្បី​ចៀសវាង​ស្នាម​សង្វារ និង​ស្បែក​ឡើង​ពណ៌​។ ប្រសើរជាងនោះ អ្នកគួរប្រើសំឡីពីរដើម សង្កត់ថ្នមៗលើផ្នែកទាំងសងខាងនៃស្នាមមុន រហូតទាល់តែមានស្នាមប្រេះលេចឡើង ឬបែក។ ចំណាំ អ្នក​គួរ​តែ​ច្របាច់​រហូត​ដល់​ខ្ទុះ​បែក ហើយ​មិន​គួរ​ច្របាច់​មុន​ទាំង​ស្រុង ប្រសិនបើអ្នកឃើញឈាមលេចឡើង។

៣.រក្សាអនាម័យ

មុន​នឹង​ច្របាច់ ​ត្រូវ​ប្រាកដ​ថា​ស្បែក ម្រាមដៃ និង​ដៃ​ច្របាច់​ត្រូវ​ បាន​សម្អាត​យ៉ាង​ស្អាត។ បើតាមលោកវេជ្ជបណ្ឌិត ឡាល់ អ្នកគួរតែប្រើជាតិអាល់កុលបន្តិច ដើម្បីជូតលើកន្លែងកើតមុន មុននឹងច្របាច់ ដើម្បីលាងសម្អាតស្បែកថ្នមៗ ក៏ដូចជាចៀសវាងការឆ្លងមេរោគផងដែរ។

៤.ការថែទាំត្រឹមត្រូវបន្ទាប់ពីច្របាច់មុន

ការ​កើត​មុន​មាន​ន័យ​ថា ​អ្នក​បាន​បន្សល់​ទុក​ស្នាម​របួស​ចំហ​លើ​ស្បែក​របស់​អ្នក។ ដូច្នេះហើយ ប្រសិនបើ​អ្នក​មិន​ថែរក្សា​ស្បែក​ឲ្យ​បាន​ត្រឹមត្រូវ នោះ​អ្នកនឹង​នៅសល់​ស្លាកស្នាម ឬ​ការឆ្លង​មេរោគ​ជាមិនខាន​។ យោងតាមលោកវេជ្ជបណ្ឌិត ឡាល់ អ្នកគួរតែប្រើបំណះអ៊ីដ្រូខូឡូអ៊ីដ ឬថ្នាំលាបមុន ដើម្បីការពារបាក់តេរីមិនឲ្យចូលទៅក្នុងមុខរបួស ជួយឲ្យមុនឆាប់ជាសះស្បើយ និងកាត់បន្ថយហានិភ័យនៃស្លាកស្នាម និងស្នាមអុចខ្មៅ។

រូបតំណាង
រូបតំណាង

ប្រភព៖ kenh14

ទាក់ទងជាមួយ:
យុវវ័យ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...