មកមើល ពណ៌​ផ្កានាំ​សំណាង​ សម្រាប់​​ថ្ងៃ​កំណើតទាំង ៧ - TrueID

មកមើល ពណ៌​ផ្កានាំ​សំណាង​ សម្រាប់​​ថ្ងៃ​កំណើតទាំង ៧

January 16, 2023

យល់ដឹង៖ ប្រភេទផ្កានីមួយៗ ក្រៅ​ពីបង្ហាញ​ភាព​ស្រស់​ស្អាត ​ដែល​មាន​អត្ថន័យ​ល្អ​ហើយនោះ មនុស្សមួយចំនួនក៏​មាន​ជំនឿ​លើ​ផ្កា​​ និងពណ៌នាំសំណាងក្នុង​ថ្ងៃ​កំណើតនីមួយៗ​ផង​ដែរ។

ដូច្នេះ ខាងក្រោមនេះ ជាពណ៌ផ្កាដែលនាំសំណាង សម្រាប់មនុស្សកើតក្នុងថ្ងៃទាំង ៧ ដែលគួរតែដាំនៅក្នុងផ្ទះ។ ​តើ​ផ្កា​ប្រភេទ​ណា​ ដែល​មនុស្ស​កើត​មក​ គួរ​ដាំ? បញ្ជាក់ នេះជាជំនឿផ្ទាល់ខ្លួន សូមជឿដោយការប្រុងប្រយ័ត្ន។ 

១.បើអ្នកកើតថ្ងៃអាទិត្យ

ផ្កាពណ៌លឿង ឬពណ៌ទឹកក្រូច ដូចជាផ្កាឈូករ័ត្នជាដើម ជឿ​ជាក់​ថា នឹង​ជួយ​ឱ្យអ្នករក​ឃើញ​តែ​រឿង​ល្អៗ។

រូបតំណាង
រូបតំណាង

២.បើអ្នកកើតថ្ងៃចន្ទ

ផ្កា​ដែល​មាន​ពណ៌​ស​ ដូច​ជា​ផ្កាម្លិះ ត្រូវ​បាន​គេ​ជឿ​ថា ​អាច​ជួយ​អ្នកឱ្យក្លាយជាមនុស្ស​ ដែលមាន​ស្រឡាញ់ និង​មាន​ចិត្ត​មេត្តា។

រូបតំណាង
រូបតំណាង

៣.បើអ្នកកើតថ្ងៃអង្គារ៍

ផ្កាដែលមានពណ៌ផ្កាឈូក ឬពណ៌ក្រហម ដូចជាផ្កាកុលាបពណ៌ផ្កាឈូក ជឿជាក់ថា វានឹងបង្កើនស្នេហា ភាពរុងរឿង។

រូបតំណាង
រូបតំណាង

៤.បើអ្នកកើតថ្ងៃពុធ

ដើមឈើដែលអាចបង្កើតផលបាន គួរត្រូវបានដាំ ជាមួយផ្កាពណ៌លឿង ដូចជាដើមស្វាយ ឬ​ដើម​រាជ្យព្រឹក្ស ជឿថាអាចជួយធ្វើឱ្យជីវិតមានសន្តិភាព។

រូបតំណាង
រូបតំណាង

៥.បើអ្នកកើតថ្ងៃព្រហស្បតិ៍

ផ្កា​ដែល​មាន​ពណ៌​ស​ ដូច​ជា ផ្កាម្លិះ ផ្កា​កុលាប​ពណ៌​ស ត្រូវ​បាន​គេ​ជឿ​ថា ​អាច​ជួយ​ឱ្យ​អ្នក​នៅ​ជុំវិញ​ខ្លួនក្ដី​ស្រឡាញ់។

រូបតំណាង
រូបតំណាង

៦.បើអ្នកកើតថ្ងៃសុក្រ

ផ្កាដែលមានផ្កាពណ៌ស្វាយ ឬពណ៌ខៀវ ដូចជាផ្កាឡាវេនឌឺ ជាដើម ជឿថាអាចជួយពង្រឹងការគាំទ្ររបស់មនុស្សពេញវ័យ។

រូបតំណាង
រូបតំណាង

៧.បើអ្នកកើតថ្ងៃសៅរ៍

ផ្កាលីលីពណ៌ស ជឿ​ថា​ នឹង​ជួយ​លើក​កម្ពស់​បញ្ហា​លុយកាក់របស់អ្នកបាន។

រូបតំណាង
រូបតំណាង

ប្រភព៖ sanook

ទាក់ទងជាមួយ:
រូបភាពអបិយជំនឿ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...