គន្លឹះងាយៗ នៅផ្ទះស្រួល មិនខ្វល់រឿងធាត់ ឬឡើងទម្ងន់! - TrueID

គន្លឹះងាយៗ នៅផ្ទះស្រួល មិនខ្វល់រឿងធាត់ ឬឡើងទម្ងន់!

June 22, 2022

យល់ដឹង ៖ អ្នក​នៅ​ផ្ទះ​ហើយ​​ញ៉ាំអ្វីក៏បានដែរ ជាមួយគ្នានោះបើនៅផ្ទះមិនបានទៅណា វាអាចនឹងធ្វើឲ្យទម្ងន់​របស់​យើង​នឹង​កើន​ឡើង​មួយ​រំពេច ហើយ​សមាមាត្រ​នៃ​រាង​កាយ​នឹង​រីក​ធំ​ខូចរាង។ ដូច្នេះអ្នកណាដែលមិនចង់ធាត់ពេលនៅផ្ទះ តោះ ជួយខ្លួនឯងជាមួយអ្វីដែលយើងគួរធ្វើតាមរយៈគន្លឹះងាយៗ នៅផ្ទះស្រួល មិនខ្វល់រឿងធាត់ ឬឡើងទម្ងន់។

១. កាត់បន្ថយម្សៅ កាត់បន្ថយជាតិស្ករ

បន្ថែមពីលើអាហារសំខាន់ៗ ដែលយើងគួរទទួលទាន ក្នុងអំឡុងពេលរាងកាយមិនប្រើថាមពលច្រើនទេយើង​គួរ​ជ្រើស​រើស​ញ៉ាំ​ច្រើន​ជាង ដោយកាត់បន្ថយការប្រើប្រាស់ស្ករ និងម្សៅ ហើយប្តូរទៅជាម្សៅចម្រាញ់ដូចជាអង្ករសម្រូបឬនំបុ័ងស្រូវសាលីជំនួសវិញ។ អ្វី​ដែល​សំខាន់ គឺ​ព្យាយាម​ចៀសវាង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​គ្រប់​ប្រភេទប្រសិនបើអ្នកចង់ធ្វើឲ្យរាងកាយរបស់អ្នកស្រស់ស្រាយ សាកល្បងផឹកទឹកឃ្មុំក្រូចឆ្មា ឬទឹកដូងជំនួសវិញ។

រូបតំណាង
រូបតំណាង

២. ផ្តោតលើប្រូតេអ៊ីន

 អាហារនីមួយៗរបស់យើងគួរតែមានប្រូតេអ៊ីនល្អដូចជាស៊ុត ត្រី មាន់ សណ្តែក តៅហ៊ូ ព្រោះប្រូតេអ៊ីននឹងជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។កាត់បន្ថយការឃ្លានអាហារសម្រន់ សំខាន់ជាងនេះទៅទៀត ប្រូតេអីនក៏ជាសារធាតុចិញ្ចឹមដែលល្អសម្រាប់ការកសាងសាច់ដុំផងដែរ។

រូបតំណាង
រូបតំណាង

៣. ផ្លែឈើ និងបន្លែមិនគួរខ្វះទេ

រាល់អាហារត្រូវតែរួមបញ្ចូលយ៉ាងហោចណាស់ពាក់កណ្តាលនៃបរិមាណបន្លែដែលអ្នកញ៉ាំដើម្បីឲ្យរាងកាយទទួលបានជាតិសរសៃអាហារគ្រប់គ្រាន់។ជាតិសរសៃអាហារពីបន្លែ និងផ្លែឈើនឹងជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតលឿន ហើយវាល្អប្រសិនបើអ្នកជ្រើសរើសទទួលទានផ្លែឈើដែលមានជាតិស្ករតិចដូចជាផ្លែប៉ោម ផ្លែត្របែក ផ្លែស្រកានាគ ម្នាស់ជាដើម។

៤. ញ៉ាំឲ្យទៀងពេល

នៅផ្ទះគ្រប់ពេល មិនមានន័យថាអ្នកត្រូវញ៉ាំគ្រប់ពេលនោះទេ សូ​មរំលឹកខ្លួនឯងបន្តិចថាអ្នកគួរតែបរិភោគអាហារសំខាន់ៗ ត្រង់តាមពេលវេលា ដោយផ្តោតលើអាហារសម្រន់ដែលមានកាឡូរីទាបញ៉ាំហើយមិនធាត់។

រូបតំណាង
រូបតំណាង

៥. ញ៉ាំយឺតៗ ហើយទំពារឲ្យបានហ្មត់

ចូរចាំថា អ្នកញ៉ាំលឿន លេបកាន់តែលឿន អាហារកាន់តែច្រើន អ្នកអាចញ៉ាំបានដូច្នេះត្រូវបង្ហាត់ខ្លួនឯងឲ្យទំពាយឺតៗ ទំពាឲ្យបានហ្មត់។ អាហារមួយម៉ាត់គួរទំពា១៥-២៥ ដងមុននឹងទទួលទានថ្មី ព្រោះការទំពារអាហារនឹងជួយផ្តល់សញ្ញាឲ្យខួរក្បាលស្គាល់រសជាតិនិងបរិមាណអាហារដែលបរិភោគ ធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតលឿនជាងការទំពារអាហារមិនហ្មត់។

៦. ផ្លាស់ទីរាងកាយរបស់អ្នកឲ្យបានញឹកញាប់។

ថាតើត្រូវក្រោកឡើងដើម្បីយកទឹក ចូលបន្ទប់ទឹក រៀបចំរបស់របរ រាល់ចលនាស្មើនឹងការហាត់ប្រាណ។នៅពេលដែលអ្នកមានពេលទំនេរ សាកល្បងរៀបចំផ្ទះ សម្អាតផ្ទះ ធ្វើសួនច្បារ ឬអ្វីមួយឲ្យរាងកាយរបស់អ្នកអាចធ្វើចលនាបានញឹកញាប់ដើម្បីកុំឲ្យខ្លាញ់ច្រើនកកកុញ។

រូបតំណាង
រូបតំណាង

៧. ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់

លំហាត់ប្រាណ Cardio ដូចជា លោតខ្សែពួររត់លើម៉ាស៊ីនហាត់ប្រាណ ជិះកង់ ឬអ្នកអាចផ្តោតលើការកសាងសាច់ដុំដោយប្រើវិធី រុញ និងអង្គុយឬអ្នកអាចធ្វើអ្វីដែលអ្នកចង់បាន ប៉ុន្តែ​សូម​ហាត់ប្រាណ​ឲ្យបាន​ទៀងទាត់​គឺ​គ្រប់គ្រាន់​ហើយ​។

៨. គេងឲ្យបានគ្រប់គ្រាន់

ការ​នៅ​យប់​ជ្រៅ​នឹង​ផ្តល់​ឱកាស​បន្ថែម​ទៀត​ក្នុង​ការ​ញ៉ាំ​អាហារ​ពេល​យប់ហើយនៅពេលដែលរាងកាយសម្រាកមិនបានគ្រប់គ្រាន់ អ័រម៉ូននឹងទាមទារអាហារកាន់តែខ្លាំង នៅព្រឹកបន្ទាប់នឹងមានអារម្មណ៍ចង់ផ្អែមជាងធម្មតានោះគឺជាការចាប់ផ្តើមនៃភាពធាត់ដែលនៅជិតយើងបំផុត។

រូបតំណាង
រូបតំណាង

៩. កុំខូចសតិ

ការ​លត់ដំ​ខ្លួន​ឯង​ជា​ចំណុច​សំខាន់​ក្នុង​ការ​រក្សា​រាង​ឲ្យ​បាន​ល្អដូច្នេះព្យាយាមធ្វើឲ្យចិត្ត បេះដូងរបស់អ្នករស់នៅជាមួយនឹងការព្យាបាលដ៏គួរឲ្យទាក់ទាញពេលនៅផ្ទះ។សូម​រំលឹក​ខ្លួន​ឯង​ថា យើង​ត្រូវ​តែ​រក្សា​អារម្មណ៍ឲ្យល្អ ធ្វើចិត្តឲ្យសប្បាយ នោះអ្នកនឹងអាចរក្សារាងបានល្អផងដែរ៕

ប្រភព ៖ Kapook

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...