យល់ដឹង ៖ សព្វថ្ងៃនេះមនុស្សក្នុងសង្គមយើងនេះជៀសមិនផុតពីជួបភាពតានតឹង ដោយពួកគេត្រូវតែព្យាយាមស្វែងរកដំណោះស្រាយសម្រាប់ខ្លួនពួកគេតាមវិធីផ្សេងៗគ្នាដូចជាការលេងកីឡា ការជួបជុំមិត្តភក្តិ ធ្វើតាមចំណូលចិត្ត ឬធ្វើដំណើរកម្សាន្ត ប៉ុន្តែនៅតែមានអ្នកខ្លះមិនដឹងថាខ្លួនឯងកំពុងតានតឹងឬកើតរោគ Stress នេះឡើយ។
មុនពេលអ្នកដឹងថាខ្លួនឯងជួបបញ្ហានេះ វាបានប៉ះពាល់ដល់រាងកាយរៀបរយបាត់ទៅហើយ ដឹងទេ ហេតុអ្វីបានជាភាពតានតឹងប៉ះពាល់ដល់រាងកាយ? ឬមានរឿងរ៉ាវខុសប្រក្រតីក្នុងជីវិតបានផ្លាស់ប្តូរ?
លក្ខណៈបែបនេះមិនប៉ះពាល់ដល់សុខភាពរបស់អ្នកទេប្រសិនបើអ្នកអាចបន្ធូរអារម្មណ៍តានតឹងរបស់អ្នកបាន និងដោះស្រាយបញ្ហាដោយទំនុកចិត្តប៉ុន្តែប្រសិនបើអ្នកមិនអាចគ្រប់គ្រងអារម្មណ៍តប់ប្រមល់បាន ហើយវានឹងក្លាយជារោគសញ្ញាដែលនឹងលេចឡើងភ្លាមៗនៅលើរាងកាយរបស់អ្នកដូចខាងក្រោម។
- ឈឺក្បាលធ្ងន់ធ្ងរឬឈឺក្បាលញឹកញាប់ ដោយសារតែភាពតានតឹងដែលប្រមូលផ្តុំក្នុងរយៈពេលយូរ។
- បង្កើនឱកាសរបស់អ្នកក្នុងការមានវគ្គវិកលចរិកនិងរាលដាលដល់រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត។
- មានការច្រាលអាស៊ីតក្រពះការកើនឡើងអាស៊ីតក្រពះ រោគសញ្ញាទាំងនេះភាគច្រើនកើតចេញពីភាពតានតឹង។
- គេងមិនលក់ព្រោះស្ត្រេសអាចធ្វើឲ្យអ្នកគិតច្រើននិងពិបាកគេង។
- ប្រព័ន្ធការពាររាងកាយខ្សោយធ្វើឲ្យអ្នកឈឺជាញឹកញាប់មានជំងឺផ្តាសាយ ឬអាឡែស៊ីនឹងអាកាសធាតុពេញមួយឆ្នាំ។
- ប្រព័ន្ធរំលាយអាហារដំណើរការខុសប្រក្រតីនិងធ្វើឲ្យអ្នកឈឺក្រពះ ចុកពោះ ដោយសារតែភាពតានតឹងដែលមិនទាន់ឃើញច្បាស់។
- មានបញ្ហាសុខភាពផ្លូវភេទឬការថយចុះសមត្ថភាពផ្លូវភេទ។
- មានបញ្ហាឈឺសាច់ដុំជាដើម។
ប្រសិនបើអ្នកប្រឈមមុខនឹងភាពតានតឹងហើយវាប៉ះពាល់ដល់រាងកាយដូចខាងលើ អ្នកគួរតែរកដំណោះស្រាយ ឬពិគ្រោះជាមួយអ្នកឯកទេសដើម្បីបំបាត់ភាពតានតឹងរបស់អ្នកបើមិនដូច្នេះទេប្រសិនបើវាប៉ះពាល់ដល់សុខភាពរយៈពេលវែង រោគសញ្ញាអាចមិនមែនជារឿងតូចតាចទេ វានឹងបង្កជាជំងឺមួយប្រភេទដែលអ្នកមិននឹកស្មានដល់ផងដែរ៕
ប្រភព ៖ Sanook