ចំណេះដឹង ៖ នៅក្នុងពេល គ្រប់យ៉ាងជុំវិញខ្លួនអ្នក មានភាពច្របូកច្របល់កាន់តែខ្លាំងឡើង ការឈានជើងចេញពីតំបន់របស់អ្នក ហើយងាកមកពិចារណាលើទស្សនៈ និងគំនិតផ្សេងៗរបស់អ្នកដទៃ ទាំងនេះមិនមែនមានន័យទាំងស្រុងថា ការមានគំនិតបើកចំហនោះទេ។
តើការបើកចិត្តឲ្យទូលាយ មានន័យយ៉ាងមិច?
វាមានភាពខុសគ្នាបន្តិចបន្តួច ចំពោះគំនិតបើកចំហរ ដែលត្រូវបានប្រើប្រាស់ប្រចាំថ្ងៃថា ៖ “បើកចិត្តឲ្យទូលាយ”
ត្រូវបានគេប្រើក្នុងន័យ ៖ មិនរើសអើង ឬអត់ឱនទោសឲ្យអ្នកដទៃ។
ប៉ុន្តែបើតាមទស្សនៈផ្លូវចិត្ត ពាក្យនេះត្រូវបានប្រើដើម្បីពិពណ៌នា អំពីមនុស្ស ដែលមានឆន្ទៈក្នុងការពិចារណា លើទស្សនៈផ្សេងទៀត ឬការសាកល្បងបទពិសោធន៍ថ្មីៗផ្សេងទៀត។
ការបើកចិត្តឲ្យទូលាយ អាចរួមបញ្ចូលការសួរសំណួរ និងភាពសកម្ម ក្នុងការស្វែងរកព័ត៌មាន ដែលប្រឆាំងទៅនឹងជំនឿរបស់អ្នក ព្រមទាំងអ្នកដទៃផងដែរ។
វាក៏រួមបញ្ចូលនូវជំនឿថា មនុស្សផ្សេងទៀតគួរតែមានសេរីភាព ក្នុងការបង្ហាញជំនឿ និងគំនិតរបស់ពួកគេ បើទោះបីជាអ្នក មិនយល់ស្រប នឹងទស្សនៈទាំងនោះក៏ដោយ។
ភាពផ្ទុយគ្នានៃគំនិតបើកចំហ គឺជាគំនិតបិទជិត ឬអគតិនិយម។
មនុស្សដែលមានគំនិតបិទជិត ជាធម្មតាតែងតែមានឆន្ទៈពិចារណាតែលើទស្សនៈផ្ទាល់ខ្លួន ហើយមិនទទួលយកគំនិតផ្សេងទៀត របស់អ្នកដទៃឡើយ។
ទោះបីជាអ្នកចាត់ទុកខ្លួនឯង ថាជាមនុស្សដែលបើកចំហរ ដោយយុត្តិធម៌ក៏ដោយ ក៏ប្រហែលជាមានប្រធានបទជាក់លាក់មួយចំនួន ដែលអ្នកប្រកាន់ជំហរខ្លួនឯងយ៉ាងខ្លាំង។
ការមានជំនឿជឿជាក់ អាចជារឿងល្អ ប៉ុន្តែជំនឿដ៏មុតមាំ មិនធ្វើឱ្យមានការបើកចំហចិត្តឡើយ។ ការបើកចិត្តឱ្យទូលាយ មានន័យថា មានសមត្ថភាពពិចារណាលើទស្សនៈផ្សេងទៀត និងព្យាយាមយល់ សូម្បីតែពេលខ្លះ អ្នកមិនយល់ស្របជាមួយពួកគេក៏ដោយ។
ជាការពិត គំនិតបើកទូលាយ គឺមានដែនកំណត់ វាមិនមានន័យថា អ្នកត្រូវតែចេះយោគយល់ នឹងប្រើមនោគមវិជ្ជាទាំងអស់នោះទេ ប៉ុន្តែការខិតខំប្រឹងប្រែងដើម្បីស្វែងយល់ ពីកត្តាដែលអាចនាំឱ្យមានគំនិតទាំងនោះ អាចមានប្រយោជន៍ ក្នុងការស្វែងរកវិធីដើម្បី បញ្ចុះបញ្ចូលមនុស្ស ឱ្យផ្លាស់ប្តូរគំនិតរបស់ពួកគេបាន។
លក្ខណៈពិសេសរបស់មនុស្ស ដែលមានគំនិតបើកចំហរួមមាន ៖
- ពួកគេចង់ដឹង ចង់លឺ ពីអ្វីដែលអ្នកដទៃគិត
- ពួកគេអាចមានគំនិតជំទាស់
- ពួកគេមិនខឹង នៅពេលដែលពួកគេធ្វើខុស
- ពួកគេមានការយល់ចិត្ត ដល់អ្នកដទៃ
- ពួកគេគិតអំពីអ្វីដែល មនុស្សផ្សេងទៀតកំពុងគិត
- ពួកគេបន្ទាបខ្លួន ចំពោះចំណេះដឹង និងជំនាញផ្ទាល់ខ្លួន
- ពួកគេចង់ស្តាប់ នូវអ្វីដែលមនុស្សផ្សេងទៀតនិយាយ
- ពួកគេជឿថា អ្នកដទៃមានសិទ្ធិចែករំលែកជំនឿ និងគំនិតរបស់ពួកគេ។
ការបើកចិត្តឲ្យទូលាយជាងមុន ធ្វើឲ្យអ្នកទទួលបានអត្ថប្រយោជន៍ និងមានឥទ្ធិពល ហើយការបើកចិត្តឲ្យទូលាយជួយអ្នកដូចជា ៖
- ទទួលបានការយល់ដឹង ការប្រកួតប្រជែង ជំនឿដែលមានស្រាប់របស់អ្នក និងពិចារណាគំនិតថ្មីៗ អាចផ្តល់ឱ្យអ្នកនូវការយល់ដឹងថ្មីៗ អំពីពិភពលោក ហើយក៏បង្រៀនអ្នកនូវអ្វីថ្មីៗ អំពីខ្លួនអ្នកផងដែរ។
- សម្រេចបាននូវការលូតលាស់ផ្ទាល់ខ្លួន ការបើកចិត្តឲ្យទូលាយ អាចជួយឱ្យអ្នករីកចម្រើន ជាមនុស្សម្នាក់ដែលអាចរៀនពីអ្វីថ្មីៗ អំពីពិភពលោក និងមនុស្សជុំវិញខ្លួន។
- ក្លាយជាមនុស្សដែលមានបញ្ញាស្មារតីខ្លាំង ការបើកចំហរចំពោះគំនិត និងបទពិសោធន៍ថ្មីៗ អាចជួយអ្នកឱ្យក្លាយជាមនុស្សរឹងមាំ និងរស់រវើកជាងមុន។ បទពិសោធន៍ និងចំណេះដឹងរបស់អ្នក បន្តបង្កើតគ្នាទៅវិញទៅមក ធ្វើឲ្យអ្នក មានអារម្មណ៍សុទិដ្ឋិនិយមជាងមុន។
ប៉ុន្តែបើអ្នក នៅតែរក្សាគំនិតបិទជិត នោះជារឿយៗវានឹងនាំឱ្យអ្នក មានអារម្មណ៍អវិជ្ជមានច្រើន។ ការបើកចំហរ អាចជួយជំរុញឱ្យអ្នក មានអាកប្បកិរិយាសុទិដ្ឋិនិយម ជាងមុនចំពោះជីវិត និងអនាគត។
- ការរៀនអ្វីថ្មីៗ វាអាចនឹងពិបាកបន្តិច នៅពេលមនុស្សជុំវិញខ្លួនអ្នក នៅតែចងជាប់នឹងគំនិតចាស់គំរិលដដែលៗ។ តែទោះជាយ៉ាងណា វាក៏ជម្រុញដែនកំណត់របស់អ្នក ធ្វើឲ្យអ្នក អាចឈានទៅរក មនុស្សដែលមានទស្សនៈ និងបទពិសោធន៍ខុសៗគ្នា វាក៏អាចជួយឱ្យចិត្តអ្នកស្រស់ស្រាយបានដែរ។
ប្រភព ៖ verywellmind