៥ វិធីងាយៗជួយឲ្យអ្នកគេងលក់យ៉ាងស្កប់ស្កល់នៅផ្ទះ ក្នុងកំឡុងជំងឺរាតត្បាតនេះ! - TrueID

៥ វិធីងាយៗជួយឲ្យអ្នកគេងលក់យ៉ាងស្កប់ស្កល់នៅផ្ទះ ក្នុងកំឡុងជំងឺរាតត្បាតនេះ!

April 1, 2021

ចំណេះដឹង​ ៖ ការគេងបានគ្រប់គ្រាន់មិនត្រឹមតែធ្វើឱ្យយើងមានអារម្មណ៍ធូរស្បើយប៉ុណ្ណោះទេ វាក៏ជួយលើកកម្ពស់សុខភាពនិងភាពស៊ាំរបស់យើង ដែលជាអាទិភាព ដូចបណ្ឌិត Nicole Avena ជំនួយការសាស្រ្តាចារ្យផ្នែកសរសៃប្រសាទ នៅសាលាវេជ្ជសាស្ត្រMount Sinai ពន្យល់ថា ៖

នៅពេលមនុស្សគេងមិនបានគ្រប់គ្រាន់ ប្រព័ន្ធភាពស៊ាំរបស់ពួកគេ មិនអាចដំណើរការបានទេ ប្រសិនបើការស​ម្រាកពេលយប់មិនលក់ស្រួល ដូច្នេះធ្វើតាមការណែនាំទាំងនេះដើម្បីបង្កើនការគេងរបស់អ្នក!

ខាងក្រោមនេះជា ៥ វិធីងាយៗ អាចជួយឲ្យអ្នកគេងលក់នៅផ្ទះបានយ៉ាងស្កប់ស្កល់ ៖

១. បង្កើតទម្លាប់ឡើងវិញ

អ្នកគួរតែផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃរបស់អ្នក ដោយចាប់ផ្តើមថ្ងៃថ្មី ជាមួយការហាត់ប្រាណ ព្យាយាមរត់ ឬដើរលេងជុំវិញផ្ទះ ឬធ្វើលំហាត់នៅផ្ទះ វាមានសារៈសំខាន់ណាស់ ក្នុងការបង្កើតកន្លែងទំនេរសម្រាប់សកម្មភាពផ្សេងៗគ្នា ដូចជាការងារការកម្សាន្ត និងការគេង សូម្បីតែនៅក្នុងផ្ទះតូចៗ។ លោកវេជ្ជបណ្ឌិត Sophie Bostock ព្រមានថា ការប្រើប្រាស់គ្រែរបស់អ្នកជាការិយាល័យបណ្តោះអាសន្ន គឺមិនល្អសម្រាប់ឥរិយាបថ ភាពអនាម័យ និងដំណេករបស់អ្នកទេ។

បង្កើតទម្លាប់ឡើងវិញ
បង្កើតទម្លាប់ឡើងវិញ

២. បញ្ចូលសកម្មភាពផ្សេងៗនៅក្នុងថ្ងៃរបស់អ្នក

ការបញ្ចូលសកម្មភាពផ្សេងៗទៅក្នុងថ្ងៃរបស់អ្នកដូចជា ការធ្វើលំហាត់ប្រាណ លៃពេលវេលាសម្រាប់ ការហាត់ប្រាណទៀងទាត់ដើម្បីបង្កើនថាមពល និងជំរុញដល់ដំណេកក្នុងពេលគេង។

បញ្ចូលសកម្មភាពផ្សេងៗនៅក្នុងថ្ងៃរបស់អ្នក
បញ្ចូលសកម្មភាពផ្សេងៗនៅក្នុងថ្ងៃរបស់អ្នក

៣. យកចិត្តទុកដាក់ចំពោះអ្វីដែលអ្នកញ៉ាំ និងផឹក

ញ៉ាំអាហារដែលងាយស្រួលរំលាយ ចាប់ពីពីរម៉ោងមុនពេលចូលគេង ដូច្នេះអ្នកមិនបង្ខំឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការទេពេលអ្នកគេងលក់ ប្រសិនបើអ្នករីករាយ នឹងការបរិភោគនំផ្អែមៗ សូមកាត់បន្ថយការទទួលទានវា នាពេលល្ងាច ព្រោះអាហារដែលសំបូរទៅដោយជាតិស្ករអាចធ្វើឱ្យពិបាកគេង។ ស្រាក៏អាចរំខានដល់ដំណេកដែរ ដែលវាធ្វើឱ្យអ្នកមានអារម្មណ៍ធុញទ្រាន់នៅថ្ងៃបន្ទាប់។ 

យកចិត្តទុកដាក់ចំពោះអ្វីដែលអ្នកញ៉ាំ និងផឹក
យកចិត្តទុកដាក់ចំពោះអ្វីដែលអ្នកញ៉ាំ និងផឹក

៤. បង្កើតកន្លែងគេងឲ្យបានត្រឹមត្រូវ

កន្លែងគេង ជាកន្លែងដ៏សំខាន់ បើអ្នកមានអារម្មណ៍ស្រស់ស្រាយ ឬមានអារម្មណ៍មិនល្អ ក៏អាចបណ្តាលមកពីកន្លែងគេងរបស់អ្នកផងដែរ ដូច្នេះសូមរៀបចំកន្លែងគេងរបស់អ្នកឲ្យមានរបៀប នឹងមានអនាម័យ។

បង្កើតកន្លែងគេងឲ្យបានត្រឹមត្រូវ
បង្កើតកន្លែងគេងឲ្យបានត្រឹមត្រូវ

៥. តាំងសមាធិ និងស្ដាប់សម្លេងស្ងប់ស្ងាត់មុនពេលចូលគេង

ការសម្រាកលំហែ ឬការធ្វើសមាធិ ភ្លាមៗមុនពេលចូលគេង ជួយសម្រួលដល់ការចូលគេងពេលយប់របស់អ្នក ពីការព្រួយបារម្ភផ្សេងៗ ដែលនាំមកនូវភាពស្ងប់ស្ងាត់ និងសន្តិភាព វាមានជម្រើសជាច្រើនសម្រាប់អ្នក ដូចជាការធ្វើសមាធិ ស្តាប់តន្ត្រីស្ងប់ស្ងាត់ ធ្វើលំហាត់ដកដង្ហើមសាមញ្ញៗស្រាលៗ ដើម្បីជួយអ្នកឱ្យគេងលក់ស្កប់ស្កល់៕

តាំងសមាធិ
តាំងសមាធិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...