ចេញពីផ្ទះមិនរួច! វិធីងាយៗទាំងនេះ អាចជួយគ្រប់គ្រងសម្ពាធឈាមរបស់លោកអ្នកដោយមិនបាច់ប្រើថ្នាំ - TrueID

ចេញពីផ្ទះមិនរួច! វិធីងាយៗទាំងនេះ អាចជួយគ្រប់គ្រងសម្ពាធឈាមរបស់លោកអ្នកដោយមិនបាច់ប្រើថ្នាំ

April 24, 2021

ចំណេះដឹង ៖ សម្រាប់អ្នកមានជំងឺលើសឈាម អ្នកអាចគ្រប់គ្រងសម្ពាធឈាមឱ្យនៅថេរបានដោយខ្លួនឯង ក្នុងករណីកម្រិតស្រាល ដោយបង្កើតទម្លាប់ល្អៗនៅក្នុងការរស់នៅប្រចាំថ្ងៃ។ក្នុងនោះ ដោយគ្រាន់តែអ្នកមានទម្លាប់ល្អ ក្នុងការរស់នៅនិងចេះជ្រើសរើសរបបអាហារដែលគួរញុំា អ្នកនឹងអាចគ្រប់គ្រងសម្ពាធឈាម ដោយមិនបាច់ប្រើប្រាស់ថ្នាំឡើយដោយគ្រាន់តែធ្វើតាមវិធីខាងក្រោមនេះ ៖

១. ថែរក្សាទម្ងន់

សម្ពាធឈាមកើនឡើង នៅពេលទម្ងន់បស់អ្នកប្រែប្រួលទៅជាឡើងខ្លាំង​ ការលើសទម្ងន់ក៏អាចបណ្តាលឱ្យមានការរំខានដល់ការដកដង្ហើម ដែលបង្កើនសម្ពាធឈាមរបស់អ្នកដែរ។ ហេតុនេះប្រសិនបើអ្នក ចង់គ្រប់គ្រងសម្ពាធឈាម មិនឱ្យកើនឡើង សូមអ្នកព្យាយាមកុំឱ្យទម្ងន់របស់អ្នកកើនឡើងបន្ដទៀតខណៈពេលនៅផ្ទះ អ្នកក៏អាចហាត់ប្រាណបន្ដិចបន្តួចដោយខ្លួនឯង ឬដើរចុះដើរឡើងៗបាន។

ថែរក្សាទម្ងន់
ថែរក្សាទម្ងន់

២. ញុំាអាហារសុខភាព

ការបរិភោគរបបអាហារដែលសម្បូរទៅដោយគ្រាប់ធញ្ញជាតិ ផ្លែឈើ បន្លែ និងផលិតផលទឹកដោះគោ ដែលមានជាតិខ្លាញ់ទាប អាចបន្ថយសម្ពាធឈាមរបស់អ្នកបានរហូតដល់១១ មីលីក្រាម ស្របពេលនេះអ្នកត្រូវ​ទទួលទានអាហារណាដែលផ្ដល់នូវជីវជាតិនិងសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដើម្បីឱ្យរាងកាយមានភាពរឹងមាំបន្ថែម។

ញុំាអាហារសុខភាព
ញុំាអាហារសុខភាព

៣. កាត់បន្ថយជាតិអំបិល

ការកាត់បន្ថយជាតិសូដ្យូម(អំបិល) នៅក្នុងរបបអាហាររបស់អ្នកក៏អាចធ្វើអោយសុខភាពបេះដូងរបស់អ្នក មានភាពប្រសើរឡើង និងកាត់បន្ថយសម្ពាធឈាមផងដែរ។ ការញុំាអាហារដែលសម្បូរដោយជាតិប្រៃខ្លាំងវាគឺជាហានិភ័យលេខមួយ ដែលធ្វើសម្ពាធឈាមរបស់អ្នកកើនឡើងខ្ពស់។ អាហារដែលអ្នកគួរចៀសវាង កុំឱ្យសម្ពាធឈាមរបស់អ្នកកើនឡើងមានដូចជាគ្រឿងផ្អាប់ អាហារដែលមានជាតិខ្លាញ់ខ្ពស់ មី និងអាហារកែច្នៃ។

កាត់បន្ថយជាតិអំបិល
កាត់បន្ថយជាតិអំបិល

៤. កាត់បន្ថយស្រ្ដេស

ភាពតានតឹងរ៉ាំរ៉ៃអាចបណ្តាលឱ្យមានសម្ពាធឈាមខ្ពស់ដែរការស្រាវជ្រាវជាច្រើនបានឱ្យដឹងថា សម្ពាធឈាមកើនឡើងខ្ពស់អាចបណ្ដាលមកពី បញ្ហាតានតឹងផ្នែកផ្លូវអារម្មណ៍របស់អ្នកហើយសូម្បីតែការស្ដ្រេសម្ដងម្ដាល ក៏អាចរួមចំណែកដល់ជំងឺលើសឈាមដែរ ហេតុនេះប្រសិនបើ មិនចង់ឱ្យសម្ពាធឈាមរបស់អ្នកកើនឡើងខ្ពស់អ្នកគួររៀនគ្រប់គ្រងផ្លូវចិត្តឱ្យបានល្អ កុំឱ្យមានភាពតានតឹងខ្លាំងពេក៕ 

កាត់បន្ថយស្រ្ដេស
កាត់បន្ថយស្រ្ដេស
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...