សកម្មភាពសប្បាយៗទាំង ៨ ដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់អ្នក កំឡុងពេលមានជំងឺរាតត្បាតនេះ! - TrueID

សកម្មភាពសប្បាយៗទាំង ៨ ដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់អ្នក កំឡុងពេលមានជំងឺរាតត្បាតនេះ!

April 2, 2021

ចំណេះដឹង៖ មនុស្សជាច្រើននៅលើពិភព កំពុងតែស្ថិតនៅក្នុងផ្ទះមិនអាចចេញទៅណាបាន ដោយសារតែមានជំងឺរាតត្បាត កូវីដ-១៩ ជាហេតុធ្វើឲ្យគ្រប់គ្នាមាន ភាពធុញទ្រាន់ជាមួយ នឹងការនៅផ្ទះដោយមិនអាចទៅខាងក្រៅលំហែកាយបាន។

ឈប់បារម្ភទៀតទៅពេលនេះយើងសូមមកណែនាំ សកម្មភាព និងគន្លឹះសប្បាយៗទាំង ៨ ដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់អ្នក កំឡុងពេលមានជំងឺរាតត្បាតនេះ មានដូចជា ៖

១. ការបង្កើតទម្លាប់

បង្កើតទម្លាប់និងសកម្មភាពរបស់អ្នក កំឡុងពេលនៅផ្ទះ ដោយការគ្រោងទុកនូវសកម្មភាពមួយចំនួនដោយការចាប់ផ្តើមចូលផ្ទះបាយនាពេលព្រឹក បន្ទាប់មកធ្វើការផ្លាស់ប្តូរសម្ភារៈមួយចំនួន នៅក្នុងផ្ទះជាដើម។

បង្កើតទម្លាប់
បង្កើតទម្លាប់

២. ការមើលថែរក្សាខ្លួនឯង

ក្នុងកំឡុងពេលនេះ ការមើលថែរក្សាខ្លួនឯង គឺជារឿងដ៏សំខាន់មួយ​ មិនថាសុខភាពផ្លូវកាយ ឬផ្លូវចិត្ត ដោយការតាំងសមាធិ និងបរិភោគអាហារសុខភាព ឬស្តាប់បទចម្រៀងដែលមានអត្ថន័យល្អៗជាដើម។

ការមើលថែរក្សាខ្លួនឯង
ការមើលថែរក្សាខ្លួនឯង

៣. រៀនជំនាញថ្មីៗ

ការរៀនធ្វើអ្វីដែលថ្មីមិនត្រឹមតែផ្តល់ភាពសប្បាយរីករាយ វាក៏នាំមកនូវជំនាញមួយថ្មីសម្រាប់អ្នកផងដែរ មិនថាអ្នករៀនពីរបៀបកែឆ្នៃសម្លៀកបំពាក់ចាស់ៗ រៀនរបៀបតុបតែងមុខ ឬក៏សូម្បីតែរៀនភាសាថ្មីៗ។

រៀនជំនាញថ្មីៗ
រៀនជំនាញថ្មីៗ

៤. ចំអិនអាហារដោយការយកចិត្តទុកដាក់

ភាគច្រើនការចំអិនអាហារហាក់ដូចជាអ្នកមានការប្រញាប់ ដើម្បីឲ្យវាឆ្អិន តែពេលនេះ សូមធ្វើវាដោយសន្សឹមៗ ជាពិសេសការរករូបមន្តថ្មីៗ សម្រាប់តុអាហារ ដោយការធ្វើម្ហូបងាយៗ ជាមួយនឹងគ្រឿងផ្សំស្រស់ៗ។

ចំអិនអាហារ
ចំអិនអាហារ

៥. លេងជាមួយនឹងសត្វចិញ្ចឹម

អ្នកដែលមានសត្វចិញ្ចឹមដឹងច្បាស់ហើយថា តើសត្វចិញ្ចឹមរបស់ពួកគេសប្បាយរីករាយយ៉ាងណា ដែលម្ចាស់របស់ពួកគេនៅផ្ទះជាមួយពួកគេចំណាយពេលលេងជាមួយពួកគេ ក៏បន្ថែមភាពសប្បាយរីករាយដល់អ្នក និងសត្វចិញ្ចឹមផងដែរ។

លេងជាមួយនឹងសត្វចិញ្ចឹម
លេងជាមួយនឹងសត្វចិញ្ចឹម

៦. ហាត់ប្រាណ

ហាត់ប្រាណក៏ជាវិធីសប្បាយៗម៉្យាងដែរ ជាពិសេសការហាត់ប្រាណដោយការរាំ តាមចង្វាក់ភ្លេងនាំមកនូវសុខភាពល្អ និងភាពសប្បាយរីករាយ ក្នុងពេលតែមួយ។

៧. DIY Galore

DIYsគឺជាវិធីដ៏ល្អមួយ សម្រាប់អ្នក ពួកវាមិនត្រឹមតែជួយអ្នកក្នុងការរៀនអ្វីថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិតនិងផលិតឡើងវិញនូវរបស់ផ្សេងៗដែលយើងគិតថាលែងមានប្រយោជន៍។

DIY Galore
DIY Galore

៨. ភ្ជាប់ទំនាក់ទំនងជាមួយដៃគូរបស់អ្ន​ក

ព្យាយាមភ្ជាប់ទំនាក់ទំនងជាមួយនឹងគ្រួសារឬមិត្តភក្តិរបស់អ្នក ជាពិសេសក្នុងស្ថានការណ៍នេះ បង្កើតភាពច្នៃប្រឌិតសម្រាប់ការកម្សាន្តជាមួយនឹងគ្រួសារ បង្កើតការចង់ចាំដោយការថតរូបក្រុមគ្រួសារ លេងតន្រ្តីនិងហ្គេមសប្បាយៗជាច្រើនផ្សេងទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារ
ភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...