ហេតុផល ៥ យ៉ាង ដែលមនុស្សមួយចំនួន ចង់នៅ Single មិនចង់រៀបការ - TrueID

ហេតុផល ៥ យ៉ាង ដែលមនុស្សមួយចំនួន ចង់នៅ Single មិនចង់រៀបការ

November 4, 2022

យល់ដឹង៖ អាចនិយាយបានថា មាន​មនុស្ស​មួយ​ចំនួន​តូច​ដែលកំពុង​កំណត់​គោល​ដៅ​ចុង​ក្រោយ​របស់​ខ្លួន​ក្នុង​ជីវិត។ដោយក្នុង​ដំណើរ​ជីវិត​នេះ អ្នកខ្លះ​បាន​បញ្ចប់​ដោយ​ការ​រៀបការ​ជាមួយ​មនុស្ស​ល្អ និង​កសាង​គ្រួសារ​ដ៏​គួរ​ឲ្យ​ស្រលាញ់​មួយជាមួយ​គ្នា ហើយរស់នៅជាមួយគ្នាដោយសុភមង្គល។

ប៉ុន្តែយ៉ាងណាមិញ តើ​មាន​ប៉ុន្មាន​នាក់​ក្នុង​ចំណោម​ពួកគេ​នឹង​ស្រមៃ​ថា​ការ​លែង​លះ ឬក្លាយ​ស្ត្រី​មេម៉ាយ​ ក៏ស្ថិតនៅក្នុង​សុបិន​ដ៏​ស្រស់​ស្អាត​នោះដែរ? ពិតណាស់ ពេលរៀបការហើយ ការលែងលះ ឬមេម៉ាយ វាជារឿងអកុសលសម្រាប់ជីវិតអាពាហ៍ពិពាហ៍ផងដែរ។

រូបតំណាង
រូបតំណាង

ជាមួយគ្នានេះ មកពីមូលហេតុបែបនេះហើយ ទើបបានជា​យុវវ័យភាគ​ច្រើន​ក្នុង​ជំនាន់​ថ្មី​នេះ ជ្រើសរើសការនៅលីវរយៈពេលយូរ ឬសម្រេចចិត្តនៅលីវមិនព្រមរៀមការ៕

ហើយខាងក្រោមនេះ ជាមូលហេតុចម្បង ដែលមនុស្សមួយចំនួនចង់នៅលីវ ជាងរៀបការមានគ្រួសារ៖

១.សេរីភាពគឺជារឿងសំខាន់

ជីវិត​ឯករាជ្យ​ដែល​មិន​ត្រូវ​ចងហាមឃាត់ ឬ​ចងភ្ជាប់​ជាមួយ​នរណា​ម្នាក់​ គឺ​ជា​រឿង​ល្អ​បំផុត​។ ចូលចិត្តអ្វីដែលអ្នកចង់ធ្វើ ទៅកន្លែងណាដែលអ្នកចង់ទៅ ញ៉ាំអ្វីដែលអ្នកចង់ញ៉ាំ ចង់និយាយជាមួយនរណាម្នាក់ គ្មាននរណាម្នាក់មកកំណត់ការគ្រប់គ្រងទេ។ ដោយសារមានចំណង់ចំណូលចិត្ត និងពេញចិត្តនឹងការរស់នៅបែបនេះ ទើបបានជា​មនុស្ស​ជាច្រើន​ស្រលាញ់​សេរីភាព​របស់ខ្លួន​ ពេលនៅលីវ រហូតដល់​មិន​បោះបង់ទម្លាប់នេះ​ចោល​។

២.អនាគត​មិន​ប្រាកដ​ប្រជា​ ពិបាក​គ្រប់​គ្រង

ភាព​មិន​ប្រាកដ​ប្រជា​សម្រាប់​អនាគត​ បាន​ក្លាយ​ជា​កត្តា​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​យុវវ័យ​សម័យ​ទំនើប ​ជ្រើសរើស​មិន​រៀបការ ឬ​មានគម្រោង​រស់​នៅ​លីវ​ពេញ​មួយ​ជីវិត​។ ថ្ងៃនេះ​អ្នក​តស៊ូ​ដើម្បី​ខ្លួន​ឯង​តែ​ម្នាក់​ឯង ហើយ​អ្នក​មិន​ចង់ខ្វាយខ្វល់ច្រើនទៀត​ទេ ​ព្រោះការ​រៀបការ​ជា​រឿង​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ។​ ពិតណាស់ ពេលមានគ្រួសារ ខុសពីការនៅម្នាក់ឯង។ នៅម្នាក់ឯង ទទួលខុសត្រូវចំពោះជីវិតខ្លួនឯងគឺគ្រប់គ្រាន់ហើយ។ ពេលខ្លះ សូម្បីតែ​ងាក​មក​មើល​ថែ​ឪពុក​ម្ដាយ​វិញ​ក៏​មិន​ពិបាក​ដែរ។ ពិសេសពេលរៀបការ​ហើយ និង​មាន​កូន ​គឺ​កាន់តែពិបាក។ ឬអាចពេលខ្លះ ​បើ​រៀបការ​ហើយ ​ត្រូវ​បែក​ឬ​លែង​លះ​ទៀត វាមិនអាចគ្រប់គ្រងអ្វីទាំងអស់បានឡើយ។

៣.ធ្លាប់ជួបរឿងខូចចិត្តពីអតីតកាល និងមិនទាន់កាត់ចិត្តបាន

ការឈឺចាប់ និងការខកចិត្តគឺជារឿងពិបាកដោះស្រាយ។ ហើយដើម្បីយកឈ្នះវាបាន វាមិនងាយស្រួលនោះទេ។ ដូច្នេះ មនុស្សយើងម្នាក់ៗ ប្រហែលជាមិនចង់ជួបវាជាលើកទីពីរ ឬទីបីទេ។ ប្រសិនបើការផ្លាស់ប្តូរពីលើកទីមួយបានមកដល់។ 

៤.លុយ! គឺ​ជា​បញ្ហា​ចម្បង

ដើម្បីរស់នៅពេញលេញ លុយជារឿងសំខាន់។ អ្នក​មិន​បាច់​គិត​ដល់​ដំណាក់កាលនៃ​ការ​រៀប​ការ និង​មាន​កូន​ទេ។ គ្រាន់តែរស់នៅម្នាក់ឯងក្នុងពេលនេះ វាក៏ពិបាកទៅហើយ។ ហើយបើមានគ្រួសារ ការ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​របស់​គ្រួសារ​​បន្ទាប់​ពី​រៀបការ​ គឺជា​រឿង​ស្មុគស្មាញ​ធ្វើ​ឲ្យ​ឈឺក្បាល​។ 

៥.គ្មានជំនឿថាជោគជ័យក្នុងជីវិតអាពាហ៍ពិពាហ៍

សម័យនេះបង្កើតឱកាសឲ្យយើងជ្រើសរើសច្រើនជាងមុន។ ប្រសិនបើអ្នកគិតចង់នៅលីវពេញមួយជីវិតរបស់អ្នក វាមិនមែនជារឿងចម្លែកទេនៅក្នុងសម័យ និងវ័យនេះ។ ឬ​សម្លឹង​មើល​មនុស្ស​ដែល​ត្រូវ​បែក​គ្នា ​គឺ​មិន​មែន​ជា​ការគិតអវិជ្ជមាន​តែ​ម្នាក់ឯង​ទៀត​ទេ។ ព្រោះជាទូទៅ នៅពេលមនុស្ស​ពីរ​នាក់ទាក់ទងគ្នា វា​អាចចៀសមិនផុតពីការ​បែក​បាក់​គ្នា ហើយ​បន្ទាប់​មក​ដើរផ្លូវ​ផ្សេង​គ្នា។ ហើយបើសិន មនុស្សមួយចំនួន ធំឡើងនៅក្នុងសង្គមដែលមនុស្សជុំវិញខ្លួនមិនទទួលបានជោគជ័យក្នុងជីវិតស្នេហា មនុស្ស​មួយ​ក្រុម​នេះ ​ប្រហែល​ជា​ខ្លាចរអាក្នុងការមានគំនិតចង់រៀបការ។

ប្រភព៖ sanook

ទាក់ទងជាមួយ:
យុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...