ហេតុអ្វី Aquarius ជាតារានិករដែលមិនសមនឹងអ្នកណាទាំងអស់? - TrueID

ហេតុអ្វី Aquarius ជាតារានិករដែលមិនសមនឹងអ្នកណាទាំងអស់?

July 26, 2022

បើអ្នកក្រឡេកទៅមើលជុំវិញខ្លួន មិនថាជាមិត្តរួមថ្នាក់ ក្រុមការងារ ឬមនុស្សដែលអ្នកបានជួប នៅតាមផ្លូវនោះទេ អ្នកប្រាកដជាធ្លាប់បានឃើញ ប្រភេទមនុស្សដែលមើលទៅប្លែក មិនដូចនរណា ទាំងការរៀបចំខ្លួន ស្ទីលស្លៀកពាក់ ការនិយាយស្ដី រហូតដល់ចិត្តគំនិត ការវាយតម្លៃមនុស្ស និងទិដ្ឋភាពជុំវិញជាដើម ៩៩% នៃមនុស្សដែលមានគំនិតប្លែកៗ បញ្ចេញទង្វើរប្លែកៗទាំងនោះ គឺជា Aquarius

ភាពប្លែកទាំងនោះហើយ ដែលនាំឲ្យបុគ្គលកើតក្រោមឥទ្ធិពលតារានិករ Aquarius មិនងាយនឹងចាប់អារម្មណ៍អ្វីមួយ ឬនរណាម្នាក់បានយូរឡើយ។ បើនិយាយក្នុងន័យស្នេហាវិញនោះ មនុស្ស Aquarius ទំនងជាផ្ដល់ភាពសំខាន់លើ ឯករាជ្យភាពរបស់ខ្លួន ភាពត្រឹមត្រូវដែលស្រមតាមគោលគំនិតរបស់ខ្លួន ច្រើនជាងការសម្របខ្លួនដើម្បីនរណាម្នាក់ ឬដើម្បីរស់នៅជាមួយនរណាម្នាក់ ព្រោះពួកគេមានគំនិតថា របបគំហើញរបស់ខ្លួនឯង គឺតែងតែត្រឹមត្រូវ និងអស្ចារ្យជានិច្ច។

ទោះជាយ៉ាងនេះក្ដី ភាពប្លែក តែងតែជាទីចាប់អារម្មណ៍ សម្រាប់មនុស្សម្នាដែលនៅជុំវិញ ទើបធ្វើឲ្យ Aquarius ក្លាយជាបុគ្គលមានមនុស្សចាប់អារម្មណ៍ច្រើន ប៉ុន្តែគួរឲ្យស្ដាយ ស្នេហាមនុស្សតារានិករមួយនេះ កម្រនឹងជោគជ័យណាស់ បើមិនបែកបាក់គ្នា ព្រោះតែធុញទ្រាន់ដៃគូទេនោះ គឺមុខជាបែកបាក់គ្នា ព្រោះដៃគូរបស់ពួកគេ ធុញទ្រាន់នឹងពួកគេ ជាពុំខាន។ 

ដូច្នេះហើយទើបគេនិយាយថា Aquarius សមតែជាស្ដេចដែលគ្រប់គ្រងទឹកដីមួយតែម្នាក់ឯង ហើយបង្កើតអ្វីថ្មីៗជារឿយៗ ដោយមិនយកចិត្តទុកដាក់ខ្លាំងទៅលើរឿងអារម្មណ៍ ឬមនោសញ្ចេតនាស្នេហា ៕

អត្ថបទដោយ ៖ Yukvey

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...