មិនមែនជាមិត្ត ក៏មិនមែនជាសង្សារ ប៉ុន្តែចិត្តពិត គឺមិនចង់បាត់បង់អ្នក! - TrueID

មិនមែនជាមិត្ត ក៏មិនមែនជាសង្សារ ប៉ុន្តែចិត្តពិត គឺមិនចង់បាត់បង់អ្នក!

April 12, 2021

កម្លាំងចិត្ត ៖ មនុស្សយើងម្នាក់ៗ តែងតែប្រាថ្នាចង់បាននូវ សេចក្ដីស្នេហាដែលប្រកបដោយសុភមង្គល។

មនុស្សមួយចំនួនក៏មានស្នេហា ដែលពោរពេញដោយសេចក្ដីសុខ ចំណែកឯអ្នកខ្លះទៀតជួបតែស្នេហាប្រេះឆា ទើបធ្វើឲ្យពួកគេ ខ្លាចនឹងមានស្នេហាសារជាថ្មី។ យ៉ាងណាមិញតើអ្នកទាំងអស់គ្នា ធ្លាប់ស្រលាញ់គេតែម្ខាងដែរឬទេ?​ អារម្មណ៍មួយនោះវាពិតជាពិបាកព្រោះសូម្បីតែធ្វើជាមិត្ត ក៏មិនហ៊ាន ចំណែកឯសង្សាវិញ រឹតតែមិនអាចទៅរួច។

ជាការពិតណាស់ នៅពេលដែរអ្នកមានចិត្តស្រលាញ់នរណាម្នាក់ហើយ អ្នកតែងតែចង់ដឹងពីសកម្មភាពប្រចាំថ្ងៃរបស់គេជានិច្ចដូចជា តើគេញាំបាយហើយឬនៅ? គេកំពុងធ្វើអ្វី? គេទៅទីណា? នៅទីណា​? និងជាមួយអ្នកណាខ្លះ?

ប៉ុន្តែផ្ទុយទៅវិញ គឺបានត្រឹមតែគិត និង​បារម្ភពីគេម្នាក់ឯង ពីព្រោះអ្នកមិនមែនជាមិត្តជិតដិត ហើយក៏មិនមែនជាសង្សាទៀត។ ម៉្យាងវិញទៀត​ រឹតតែមិនហ៊ានសួរនាំមិនចង់ឲ្យគេដឹង ព្រោះខ្លាចថា អាចនឹងបាត់បង់គេ ថ្វីត្បិតទាំងគេមិនមែនជាសង្សារបស់ខ្លួនក៏ដោយ។

អារម្មណ៍ដែលឈឺចាប់ជាងនេះ គឺឃើញគេស្និទ្ធស្នាលជាមួយអ្នកផ្សេងសុខចិត្តលួចប្រច័ណ្ឌម្នាក់ឯង ព្រោះមិនមែនត្រូវជាអ្វីនឹងគេ ទើបគ្មានសិទ្ធិថាអ្វី ហើយក៏បានត្រឹមតែមកខូចចិត្តម្នាក់ឯង។ មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងចង់ដឹង ចង់លឺថាម្នាក់នោះត្រូវជាអ្វីជាមួយនឹងគ្នា ក៏ចាប់ផ្ដើម stalk ក្នុង Social Media អានគ្រប់រាល់ comments របស់ពួកគេ។

អ្នកតែងតែតាមដានរាល់សកម្មភាព របស់គេរាល់ថ្ងៃមិនថា ទាំងនៅក្រៅ ​និងក្នុងបណ្ដាយសង្គម ថាថ្ងៃនេះគេសប្បាយចិត្ត ឬក៏មិនសប្បាយចិត្ត ពីព្រោះក្ដីសុខរបស់គេក៏ជាក្ដីសុខរបស់អ្នកដែរ។ ពិតណាស់ បើបានឃើញគេសប្បាយចិត្ត ក្នុងចិត្តអ្នកក៏សប្បាយ និងមានក្ដីសុខ នៅពេលបានឃើញស្នាមញញឹមរបស់គេ។

ប៉ុន្តែនៅពេលដែលឃើញគេពិបាកចិត្តក្នុងចិត្តក៏ពិបាកទៅតាមនឹងដែរ។ ចង់ Cheer គេខ្លាំងណាស់ តែក៏មិនហ៊ានហើយក៏មិនដឹងថា ត្រូវចាប់ផ្ដើមដោយរបៀបណា។ ចិត្តមួយទៀត ខ្លាចថា នៅពេលដែល Cheerគេរួច គេតបវិញតែមួយម៉ាត់ រួចក៏ខូចចិត្តម្ដងទៀត។

នៅពេលដែលគេធ្វើអ្វីមួយ ដែលមានទំនាក់ទំនងជាមួយអ្នកគឺប្រៀបបានដូចជា ថ្ងៃនេះជាថ្ងៃដ៏ល្អបំផុតអញ្ចឹង។ ឧទាហរណ៍ថា គេ​និយាយអ្វីមួយ ឬមានគំនិតដូចអ្នកដែរគឺអ្នកប្រាកដជាលួចគិតថា ចិត្តគំនិតរបស់អ្នកនិងគេដូចគ្នាហើយអាចជាផលល្អមួយ ដែលធ្វើឲ្យគេចាប់អារម្មណ៍អ្នក ទៅថ្ងៃខាងមុនដែរ។

មួយវិញទៀត នៅពេលដែលគេ និយាយជាមួយល្អ ឬធ្វើល្អដាក់បន្តិច អ្នកក៏ចាប់ផ្ដើមគិតថាគេមានអារម្មណ៍ល្អ ហើយក៏អាចនឹងចាប់អារម្មណ៍អ្នក តែវាអាចនឹងផ្ដល់ផលមិនសូវល្អប៉ុន្មានទេ ព្រោះបើដូច្នេះមែន អ្នកនឹងចាប់ផ្ដើមមានសង្ឃឹមលើគេកាន់តែខ្លាំង ថាគេចាប់អារម្មណ៍ គិតថាថ្ងៃណាមួយគេនឹងទាក់ទងជាមួយអ្នក តែបើវាមិនដូចការគិត អ្នកអាចនឹងហើយដែលត្រូវឈឺចាប់ កាន់តែខ្លាំងនោះ។

ពេលដែលចាប់ផ្ដើមស្គាល់គ្នា អ្នកក៏តែងតែធ្វើល្អដាក់គេជានិច្ច និងទៅទីណាក៏ដោយ ឲ្យតែមានវត្តមានរបស់គេ​ ព្រោះតែមិនចង់បាត់បង់គេ នៅថ្ងៃណាមួយ។ ហើយក៏ចូលចិត្តទិញរបស់របរផ្ញើរគេជានិច្ច មិនថា​សម្ភារៈ ឬរបស់ញាំដែលគេចូលចិត្តឡើយ។មិនត្រឹមប៉ុណ្ណឹង នៅព្យាយាមចូលទៅជិតស្និទ្ធជាមួយនឹងមិត្តភ្តិរបស់គេផង ដើម្បីសួរនាំព័ត៌មានពីគេជានិច្ចហើយក៏តែងតែយកអ្វីៗទាំងអស់ ទៅត្អូញត្អែរប្រាប់មិត្តរបស់ខ្លួនឯង។

ជាទូទៅយើងម្នាក់ៗសុទ្ធតែធ្លាប់មានអារម្មណ៍បែបនេះទោះបីជាគេម្ខាងទៀត មិនមានអារម្មណ៍លើយើងក៏ដោយក៏យើងនៅតែចង់បន្តសាងទំនាក់ទំនងមួយនោះ ឲ្យកាន់តែល្អដែរ។ តែការស្រលាញ់នរណាម្នាក់ដែលគេមិនមានក្ដីស្រលាញ់តបមកយើងវិញ នោះក៏អាចជះឥទ្ធិពលដល់សុខភាពផ្លូវចិត្តរបស់យើងបានដែរ ព្រោះតែភាពច្របូកច្រល់ក្នុងអារម្មណ៍យើងម្នាក់ៗ។ប៉ុន្តែខណៈពេលដែល អ្នកអាចមានអារម្មណ៍ថា ក្ដីសង្ឃឹមទាំងអស់ត្រូវបានបាត់បង់វាជាការសំខាន់ដែលត្រូវតែចងចាំថា ​មនុស្សម្នាក់នោះមានតួនាទី ក្នុងជីវិតយើងតិចតួចបំផុតដូច្នេះមិនគួរចំណាយពេលច្រើនជាមួយគេ នាំឲ្យចិត្តយើងរឹតតែឈឺចាប់ជាងនេះទៀតឡើយ។

តែបើអ្នកគិតថាក្ដីស្រលាញ់មួយនេះ វាអាចនឹងទៅរួច សូមព្យាយាមឲ្យដល់ទីបញ្ចប់។

ព្យាយាមបង្ហាញទង្វើល្អៗ និងអ្វីដែលគេចូលចិត្ត ដើម្បីឲ្យគេចាប់អារម្មណ៍អ្នកបានភ្លាមៗ។ ប៉ុន្តែពេលខ្លះ អ្នកក៏អាចចាប់ផ្ដើមពីការធ្វើជាមិត្តបានដែរ ដើម្បីងាយស្រួលក្នុងការមើលចិត្តគ្នាទើបមិនងាយធ្វើឲ្យទំនាក់ទំនងមួយបាត់បង់ទៅដោយងាយៗ។

កុំខ្លាចថាវាមិនអាចកើតឡើងព្រោះអ្វីៗដែលអ្នកគិត មិនមែនសុទ្ធតែមិនអាចធ្វើបាននោះទេ។

ត្រូវព្យាយាមធ្វើអ្វីដែលអ្នកចង់ធ្វើ និងស្រលាញ់ខ្លួនឯងឲ្យបានច្រើនព្រោះគ្មាននរណាម្នាក់ស្រលាញ់យើងជាងខ្លួនយើងឡើយ។ ដូចគ្នានេះដែរ នៅក្នុងទំនាក់ទំនងស្នេហា បើទោះជាស្រលាញ់គេខ្លាំងប៉ុណ្ណា ក៏អ្នកត្រូវតែដាក់ខ្លួនឯងនៅខាងមុខជានិច្ច ទៅថ្ងៃក្រោយ អ្នកមិនអាចមើលឃើញបានទេ ថាគេនឹងបោះបង់អ្នកឬអត់ ប៉ុន្តែត្រូវប្រាកដថា អ្នកនឹងមិនបោះបង់់ខ្លួនឯងឡើយ ហើយក៏មិនត្រូវដាក់សម្ពាធលើខ្លួនឯង ខ្លាំងពេកដែរ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...