ហេតុផល ៥យ៉ាង ដែលធ្វើឲ្យមនុស្សចាស់ប្រឈមមុខនឹងជំងឺធ្លាក់ទឹកចិត្ត! - TrueID

ហេតុផល ៥យ៉ាង ដែលធ្វើឲ្យមនុស្សចាស់ប្រឈមមុខនឹងជំងឺធ្លាក់ទឹកចិត្ត!

March 28, 2022

យល់ដឹង ៖ ជំងឺធ្លាក់ទឹកចិត្តចំពោះមនុស្សចាស់ គឺជាជំងឺផ្លូវចិត្តរបស់មនុស្សចាស់ដែលបណ្តាលមកពីអារម្មណ៍ខកចិត្ត ការបាត់បង់ ការអាឡោះអាល័យចំពោះអតីតកាល ឬអ្វីដែលបាត់ក្នុងជីវិតរួមទាំងការលំបាក ក្នុងការទទួលយកការផ្លាស់ប្តូរ មនុស្សចាស់មិនសប្បាយរីករាយ កើតចិត្តសោកសៅ មានអារម្មណ៍អស់សង្ឃឹម រហូតដល់មិនចង់រស់នៅតទៀត ដូច្នេះហើយ យើងត្រូវតាមដានសញ្ញា នៃជំងឺធ្លាក់ទឹកចិត្តចំពោះមនុស្សចាស់រួម​ទាំង​ការ​យល់​ ពី​កត្តា​ដែល​នាំ​ឲ្យ​ពួក​គាត់មាន​កើតអារម្មណ៍អវិជ្ជមានទាំងនោះ​។

រូបតំណាង
រូបតំណាង

ខាងក្រោមនេះជាហេតុផល៥យ៉ាង ដែលធ្វើឲ្យមនុស្សចាស់ ប្រឈមមុខនឹងជំងឺធ្លាក់ទឹកចិត្ត ៖ 

១. ធ្លាប់ធ្វើការរាល់ថ្ងៃ តែមកត្រូវនៅស្ងៀម

វាជាការផ្លាស់ប្តូរ ដែលពិបាកដោះស្រាយណាស់ ត្រូវការពេលវេលាដើម្បីកែតម្រូវទោះបីជាមនុស្សចាស់ជាច្រើន គឺជាមនុស្សប្រាថ្នាចង់បានជីវិតសុខស្រួល ពេលបានចូលនិវត្តន៍ពីការងារដើម្បីសម្រាកប៉ុន្តែនៅពេលនោះ ពិតជាជីវិតជាថ្មីម្តងទៀត អាចបណ្តាលឲ្យមានអារម្មណ៍ធ្លាក់ទឹកចិត្ត ដោយសារ​តែ​មនុស្ស​ចាស់​ភាគ​ច្រើន ​ធ្លាប់​ធ្វើ​ការ​រាប់​ទសវត្សរ៍អ្នកខ្លះធ្លាប់មានមុខតំណែងការងារធំៗ ពេលពួកគាត់ចូលនិវត្តន៍ ជីវិតរបស់ពួកគាត់បានផ្លាស់ប្តូរគ្មានមនុស្សនៅជុំវិញដូចមុន ខិតខំពេញមួយជីវិត បានប្តូរទៅជាភាពអត់ការងារធ្វើ ដូច្នេះ​ហើយពួកគាត​មិន​ធ្លាប់​នៅ​ផ្ទះ​តែ​ម្នាក់​ឯង ​មិនបានធ្វើអ្វីដែលតែងតែធ្លាប់ធ្វើកន្លងមក។

២. ភាពឯកានៃការនៅផ្ទះតែម្នាក់ឯង

បន្ទាប់ពីចូលនិវត្តន៍ ពួកគាត់មិនបានចេញទៅធ្វើការទេ ហើយត្រូវរស់នៅផ្ទះតែម្នាក់ឯង នៅពេលថ្ងៃព្រោះក្មេងៗទាំងអស់ចេញទៅធ្វើការ និងទៅសាលារៀន នេះ​ជា​រឿង​ដែល​រំខាន​មនុស្ស​ចាស់​ណាស់សម្រាប់​មនុស្ស​ដែល​បាន​ធ្វើ​ការ​នៅ​ខាង​ក្រៅ​ផ្ទះ​រាប់​ទសវត្សរ៍ នៅផ្ទះពេលថ្ងៃ នៅថ្ងៃធ្វើការជារឿងដែលមនុស្សចាស់មិនសូវស្គាល់អ្វីដែលស្ងប់ស្ងាត់ឯកា ទំនេរពេក មើលទៅឯកា គួរឲ្យខ្លាច​ ពេល​នៅ​ម្នាក់​ឯង​ក៏​មាន​អារម្មណ៍​ឯកា ឃើញ​កូនចៅ​ចេញ​ទៅ​ធ្វើ​ការបាត់ៗធ្វើឲ្យមានអារម្មណ៍ថាពួកគាត់ជាមនុស្សគ្មានតម្លៃ។

រូបតំណាង
រូបតំណាង

៣. ធ្លាក់ទឹកចិត្ត កើតពីអាយុកាន់តែច្រើន

ការផ្លាស់ប្តូររាងកាយ គឺជាការផ្លាស់ប្តូរជាក់ស្តែងបំផុត ទោះបីជារាងកាយបន្តិចម្តងៗនិងកាន់តែយ៉ាប់យ៉ឺនជាលំដាប់ ប៉ុន្តែមនុស្សជាច្រើនមិនដែលកត់សម្គាល់ខ្លួនឯងទេ រហូតដល់ពួកគេចូលនិវត្តន៍ហើយរស់នៅដោយខ្លួនឯង ទើបដឹងថារាងកាយលែងដូចមុនទៀតហើយ ការចងចាំក៏បាត់បង់ ត្រចៀកស្ដាប់មិនសូវបានមើលមិនសូវឃើញអ្វីទាំងអស់ដូចមុន រាងកាយជួយខ្លួនឯងតិច និងពឹងផ្អែកលើអ្នកដទៃកាន់តែច្រើនក្លាយជាអារម្មណ៍បន្ទោសខ្លួនឯង ភាពតានតឹង ឆាប់ខឹង រួមទាំងការធ្លាក់ទឹកចិត្តពីការចុះខ្សោយនៃខួរក្បាលនិងអតុល្យភាពអ័រម៉ូនក្នុងរាងកាយ។

៤. តួនាទីសំខាន់ត្រូវបានកាត់បន្ថយ

វាជាការផ្លាស់ប្តូរផ្លូវចិត្ត ដោយ​សារ​ចូល​និវត្តន៍​ពី​ការងារ​មក​អង្គុយ​ដេក​ផ្ទះ ​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវធ្លាប់ធ្វើការជាមេគ្រួសារ គឺជាសសរផ្ទះ ដោយសារ​ចេះ​ជួយ​ខ្លួន​ឯង​បាន​ល្អ គេ​ត្រូវ​ពឹង​អ្នក​ដទៃ​ឲ្យ​បាន​ច្រើនប្រាក់​ដែល​រក​បាន​ដោយ​ខ្លួន​ឯង​ត្រូវ​រង់ចាំ​ពី​កូនចៅ​ជំនួស​វិញ ធ្វើឲ្យពួកគាត់មានអារម្មណ៍ថាតួនាទីសំខាន់របស់ខ្លួនត្រូវបានកាត់បន្ថយនេះ​ធ្វើ​ឲ្យ​មនុស្ស​ចាស់​ខ្លះ​មាន​អារម្មណ៍​បាត់​បង់​អស់​សង្ឃឹម ដោយ​គិត​ថា​ខ្លួន​គ្មាន​តម្លៃគ្មានប្រយោជន៍ ភាពចាស់គឺជាបន្ទុកសម្រាប់អ្នកដទៃ ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង ​មិន​អាច​ទទួល​យក​បានជាពិសេសប្រសិនបើនៅក្នុងបរិយាកាសអវិជ្ជមាន សមាជិកគ្រួសារមិនខ្វល់ គ្មានសង្គម នោះអាចនឹងកាន់ជះផលមិនល្អទៅៗ។

រូបតំណាង
រូបតំណាង

៥. ការបាត់បង់​ ការបែកបាក់        

ពិតណាស់រស់នៅបានយូរ ឱកាសកាន់តែច្រើនដែលពួកគាត់ត្រូវឃើញមនុស្សជុំវិញខ្ញុំចាកចេញបន្តិចម្តងៗពីឪពុកម្តាយ សាច់ញាតិ បងប្អូន ដៃគូ និងមិត្តភក្តិ មនុស្សចាស់ជាច្រើនក៏ត្រូវប្រឈមមុខនឹងការស្លាប់មុនអាយុរបស់កូនផងដែរវាពិតជាអារម្មណ៍មួយគិតថាវាត្រូវតែជាពួកគាត់ដែលគួរតែនៅទីនោះមុនគេ ការ​បែក​បាក់​និង​ការ​បាត់​បង់​នេះថ្វីត្បិតតែមនុស្សជាច្រើនព្យាយាមលួងចិត្តខ្លួនឯងថាមិនអីក៏ដោយ ក៏គេស៊ាំនឹងវាទៅហើយ ប៉ុន្តែការដឹងថាមនុស្សជាទីស្រលាញ់ចាកចេញបែបនេះមិនមែនជារឿងងាយស្រួលនោះទេ៕

ប្រភព ៖ Sanook

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...