យល់ដឹង ៖ បើនិយាយពីភាពសប្បុរស ការរស់នៅប្រកបដោយគុណធម៌មនុស្សធម្មតាតែងគិតថា ការរៃអង្គាសប្រាក់ ការឲ្យទាន ធ្វើជាមនុស្សល្អ ធ្វើអំពើល្អ… ប៉ុន្តែមានរឿងមួយដែលគេតែងតែបំភ្លេចចោលនោះគឺការនិយាយពាក្យល្អ នឹងនាំលាភសំណាង និងជោគជ័យ។
ក្នុងជីវិតមានមនុស្សមិនជោគជ័យតាមធម្មជាតិវាជាដំណើរការនៃការព្យាយាម ហើយជាការពិតណាស់ ចាំបាច់ត្រូវចេះរាប់អានមនុស្ស និយាយពាក្យល្អនិងធ្វើអំពើល្អបានច្រើន អ្នកខ្លះធ្វើអ្វីស្ទើរតែមិនមានកំហុស ប៉ុន្តែជីវិតជួបការលំបាកខ្លាំងអ្វីៗមិនដំណើរការទៅដោយរលូន ដឹងទេមូលហេតុចម្បងគឺថាពួកគេតែងតែនិយាយពាក្យមិនពីរោះ។
បើចង់ធ្វើអ្វីក៏រលូនត្រូវចេះទប់ពាក្យសម្ដីខ្លួនឯងដូច្នេះហើយ មនុស្សមិនគួរនិយាយពាក្យទាំង ៥ ខាងក្រោមនេះឡើយ ប្រសិនបើពួកគេចង់រស់នៅក្នុងជីវិតដ៏រីករាយនិងពោរពេញដោយសុភមង្គល ៖
១.និយាយគំរោះគំរើយ
ពាក្យគំរោះគំរើយហួសហេតុ សំណើមិនសមហេតុផលធ្វើឲ្យអ្នកដទៃពិបាកទទួលយក អារម្មណ៍តានតឹង នាំឲ្យមានការស្អប់ខ្ពើម ទំនាក់ទំនងខ្វះមនុស្សធម៌។ បុគ្គលដែលបន្តប្រើពាក្យបែបនេះដើម្បីប្រព្រឹត្តចំពោះមនុស្សបែបនោះនឹងមិនត្រឹមតែធ្វើឲ្យមានការលំបាកប៉ុណ្ណោះទេប៉ុន្តែទំនាក់ទំនងក៏នឹងរសាត់ទៅឆ្ងាយបន្តិចម្តងៗ។
មនុស្សដែលចូលចិត្តនិយាយពាក្យគំរោះគំរើយពិបាកស្តាប់ ជីវិតនឹងលំបាកគ្រប់ជ្រុងជ្រោយ។ អាជីពជោគជ័យទាមទារការខិតខំប្រឹងប្រែងរបស់មនុស្សជាច្រើនក្រុមទាំងមូលដើម្បីបញ្ចប់ជាមួយគ្នាបើអ្នកចូលចិត្តនៅម្នាក់ឯង មិនត្រូវការទំនាក់ទំនងទេ វាត្រូវបានគេចាត់ទុកថាជារកអនាគតមិនឃើញងងឹតគ្រប់ផ្លូវ និងរសាត់អណ្ដែតគ្មានទិសដៅ។
២.ពាក្យអាសអាភាស
គុណភាពវប្បធម៌របស់បុគ្គលម្នាក់ត្រូវបានវិនិច្ឆ័យដោយផ្អែកលើរបៀបដែលពួកគេនិយាយ អ្នកខ្លះនិយាយមិនច្បាស់លាស់ និយាយអ្វីក៏ចង់និយាយហើយចូលចិត្តនិយាយលេងសើច។ ការប្រើពាក្យប្រមាថ និងការស្បថមិនត្រឹមតែបំផ្លាញទម្រង់ផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះទេថែមទាំងបំផ្លាញរូបភាពផ្ទាល់ខ្លួនរបស់អ្នកទៀតផង។
ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនមិនបានដឹងរឿងនេះទេនិយាយដោយមិនឈប់ ហើយគិតថាការនិយាយពាក្យទាំងនោះគឺមានភាពរុងរឿង និងមានមោទនភាព ជាពិសេសពាក្យដែលមានអត្ថន័យអាក្រក់ប៉ុន្តែត្រូវបានពេញនិយមនៅលើបណ្តាញសង្គម។ សូម្បីតែមនុស្សជាច្រើនគិតថាពាក្យទាំងនេះអាចជាការលេងសើចនិងកំប្លែង តែនៅក្នុងក្រសែភ្នែករបស់ភាគីម្ខាងទៀត ការចាប់អារម្មណ៍ចំពោះអ្នកបានធ្លាក់ចុះយ៉ាងខ្លាំង។
៣.កុហក
ការកុហកគឺជាសិក្ខាបទសីល៥ របស់ព្រះពុទ្ធសាសនា។មិននិយាយកុហកត្រូវតែផ្អែកលើអង្គហេតុជាភស្តុតាង ស្មោះត្រង់ជាមនុស្ស និងធ្វើសកម្មភាពដោយស្មោះត្រង់នេះគឺជាឥរិយាបទ និងអាកប្បកិរិយាជាមូលដ្ឋានដែលយើងគួរមាន។ បើមនុស្សម្នាក់មិនអាចរក្សាជំនឿដោយស្មោះត្រង់ទេពាក្យសម្ដីមិនអាចយកជាការបាន ឬដោយសារតែដើម្បីសម្រេចគោលដៅផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេប្រើល្បិចបោកកុហកបោកប្រាស។
ទន្ទឹមនឹងការបញ្ឆោត កុហកដោយចេតនាប្រឌិតរឿងមិនពិតដើម្បីបញ្ចុះបញ្ចូលអ្នកដទៃ និងទាក់ទាញមនុស្សដើម្បីគ្រាន់តែជាប្រយោជន៍បន្តិចបន្តួចរបស់ខ្លួនដែលប៉ះពាល់ដល់ប្រយោជន៍ដ៏ធំរបស់អ្នកដទៃ។ទង្វើនៃការធ្វើបាបមួយនេះ នឹងធ្វើឲ្យអ្នកបាត់បង់ភាពរីករាយ និងបំផ្លាញសុភមង្គល។
៤.និយាយព្យាបាទ
មនុស្សដែលរស់នៅក្នុងពិភពលោកគួរតែមានដែនកំណត់ខាងសីលធម៌និងការនិយាយស្តង់ដារ ក្នុងពេលជាមួយគ្នានេះ មិនថាអ្នកធ្វើអ្វីក៏ដោយ អ្នកគួរតែគិតពីអារម្មណ៍និងផលប្រយោជន៍របស់អ្នកដទៃ។ ដូចពាក្យគេនិយាយថា ពាក្យល្អផ្តល់ភាពកក់ក្តៅដល់រាងកាយក្នុងរយៈពេលនៃរដូវរងាដូច្នេះការចេះប្រាស្រ័យទាក់ទងគ្នា ការនិយាយពាក្យល្អៗ ឬគំនិតក៏ជាការបង្ហាញការគោរពនិងទន់ភ្លន់ចំពោះភាគីម្ខាងទៀតដែរ នោះអ្នកក៏ទទួលបានការគោរពដែលអ្នកសមនឹងទទួលបានផងដែរ។
ពាក្យដែលនិយាយមិនថាអចេតនា ឬដោយចេតនាព្យាបាទអ្នកដទៃទេ ភាគីដែលរងគ្រោះបំផុតគឺខ្លួនឯង ហើយសម្ដីបង្កភាពល្វីងជូរចត់បែបនេះជាទុក្ខដែលមើលមិនឃើញប៉ះពាល់ដល់ស្មារតី បំផ្លាញអនាគត។
៥.ចាំនិយាយពីក្រោយខ្នង
ពាក្យសម្ដីនៅឆ្ងាយពីការពិត ធ្វើឲ្យភាគីទាំងសងខាងយល់ខុសកើតមានជម្លោះ និងមើលមុខគ្នាមិនចំ ប៉ុន្តែអ្នកនិយាយពាក្យទាំងនេះគ្រាន់តែឈរម្ខាងមើលផលដែលខ្លួនបានបង្កហើយសើច។សួរថាតើបានប្រយោជន៍អ្វី?
មនុស្សប្រភេទនេះអាចទទួលបានតែការស្អប់គុណធម៌ពុករលួយ ពិតណាស់ការសងសឹកដ៏ធ្ងន់ធ្ងរកំពុងរង់ចាំ។ បើអ្នកមានទម្លាប់និយាយពាក្យអាក្រក់បែបនេះរួចហើយព្យាយាមប្តូរទិសល្អ មកសន្សំគុណធម៌ និងសេចក្តីសុខវិញ៕
ប្រភព ៖ Kenh14